មិនធម្មតា! ស្ងាត់ៗក្រុមហ៊ុន Pepsi ត្រៀមចាយទុនជាង ៤០០រយលា.ន$ សង់រោងចក្រ២កន្លែងនៅវៀតណាម
ធី ស្រីល័ក្ខMARCH 22 2024337 views

វៀតណាមកាន់តែឡើងកូដ ខណៈថ្មីៗនេះ ក្រុមហ៊ុនផលិតភេសជ្ជៈរបស់អាមេរិកគឺ PepsiCo Inc កំពុងតែត្រៀមចាយទុនប្រមាណ ៤០០លានដុល្លារបន្ថែមទៀត ដើម្បីសាងសង់រោងចក្រថ្មីចំនួន ២បន្ថែមទៀតនៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Yahoo Finance។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីគណៈប្រតិភូនៃសហគ្រាសអាមេរិកជាង ៦០ រួមទាំងក្រុមហ៊ុន Suntory PepsiCo Vietnam Beverage បានមកបំពេញទស្សនកិច្ចការងាររយៈពេល ៣ថ្ងៃនៅប្រទេសវៀតណាមកាលពីកន្លងទៅនេះ។

34

ជាមួយគ្នានោះដែរ រដ្ឋាភិបាលវៀតណាមបាននិយាយថា ចំពោះទុនវិនិយោគរបស់ក្រុមហ៊ុន Pepsi នឹងត្រៀមសាងសង់រោងចក្រផលិតភេសជ្ជៈមួយនឹងស្ថិតនៅក្នុងខេត្ត Long An ភាគខាងត្បូងមួយកន្លែងទៀតសម្រាប់កែច្នៃម្ហូបអាហារនឹងស្ថិតនៅខេត្ត Ha Nam ភាគខាងជើង ជាមួយនឹងការវិនិយោគ ទុនសរុបប្រមាណ៤០០លានដល្លារ។

35

គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន PepsiCo បានបើកដំណើរការរោងចក្រចំនួន៥កន្លែងហើយនៅទូទាំងប្រទេសវៀតណាមតាំងពីឆ្នាំ ១៩៩៤ មកម្លេះ ហើយនាពេលនេះក្រុមហ៊ុនដ៏ល្បីនេះក៏ត្រៀមសង់រោងចក្រ២កន្លែងបន្ថែមទៀតនៅប្រទេសវៀតណាមផងដែរ៕

36

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia