ពីមុនពេលបងប្អូនធ្វើដំណើរទៅកម្សាន្តនៅប្រទេសថៃបងប្អូនត្រូវទៅប្ដូរយកលុយបាតថៃដើម្បីធ្វើការចាយវាយនៅទឹកដីថៃប៉ុន្ដែចាប់ពីពេលនេះតទៅបងប្អូនមិនចាំបាច់ដូរយកលុយបាតនោះទេដោយបងប្អូនអាចចាយលុយរៀលខ្មែរនៅទឹកដីថៃបាន។
បើយោងតាមការបង្ហោះសារអមជាមួយនឹងវីដេអូលើហ្វេសប៊ុក លោកជំទាវ ជា សិរី បការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថាចាប់ពីថ្ងៃនេះតទៅអ្នកដែលមាន គណនីបាគងអាច scan ទូរទាត់តាម ThaiQR នៅប្រទេសថៃបានដោយងាយស្រួល។
លោកជំទាវបានឲ្យដឹងទៀតថាការស្គែទូទាត់តាម ThaiQR នៅប្រទេសថៃនេះគឺតម្រូវឲ្យបងប្អូនមានគណនីបាគងដែលជាApp ទូទាត់ឆ្លងធនាគារនិងចាយវាយដោយមិនចាំបាច់ប្រើសាច់ប្រាក់សុទ្ធ។ ហើយក្នុងគណនីបាគងត្រូវមានប្រាក់រៀលខ្មែរដើម្បីអាចទូទាត់តាមរយៈការស្គែនតាមទូរស័ព្ទដៃនៅទឹកដីថៃពេលទិញទំនិញនិងសេវាកម្មផ្សេងៗ។
យ៉ាងណាមិញប្រសិនបើបងប្អូនមិនមានគណនីបាគងទេនោះគឺអាចប្រើ mobile app របស់ ធនាគារ ACLEDA, FTB ទៅ scan បានជាង ៧,៦ លាន កន្លែងនៅប្រទេសថៃ។
ការទូទាត់ឆ្លងធនាគារតាមរយៈការស្គែនQR Code គឺជាកិច្ចសហប្រតិបត្តិការវាងធនាគារជាតិនៃកម្ពុជានិងធនាគារកណ្ដាលរបស់ថៃក្នុងគោលបំណងដើម្បីជំរុញនិងលើកកម្ពស់រូបិយប័ណ្ណក្នុងស្រុក។
តាមរយៈការសហការរវាងធនាគារជាតិនៃកម្ពុជានិងធនាគារកណ្ដាលថៃនេះ សម្រាប់អ្នកប្រើប្រាស់គណនីបាគងនិងមានប្រាក់រៀលក្នុងគណនីអាចទូទាត់ស្គែនThaiQR នៅប្រទេសថៃបានរហូតដល់ទៅ៧.៦លានកន្លែង។ ចំណែកប្រទេសជនថៃដែលមកលេងប្រទេសកម្ពុជាពួកគាត់ក៏អាចស្គែនQR ទូទាត់តាមKHQR នៅប្រទេសកម្ពុជាចំនួន១.៥លានកន្លែងបានផងដែរ។
គួរបញ្ជាក់ផងដែរថា KHQR គឺត្រូវបានផ្ដួចផ្ដើមដោយថ្នាក់ដឹកនាំរបស់ធនាគារជាតិនៃកម្ពុជាក្នុងគោលបំណងដើម្បីឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនិងក្រុមហ៊ុនផ្ដល់សេវាទូទាត់អាចបម្រើសេវាទូទាត់ KHQRរួមគ្នាក្នុងការទូទាត់ទំនិញនិងសេវាផ្សេងៗទៀត។
អ៊ីចឹងបើអ្នកជាម្ចាស់អាជីវកម្ម មិនចាំបាច់ដាក់QRកូដច្រើននាំរញ៉េរញ៉ៃពិបាកទៅដកលុយនោះទេ ពោលគឺដាក់KHQR តែមួយអាចអនុញ្ញាឲ្យអតិថិជនមកពីធនាគារផ្សេងៗក្នុងស្រុកអាចទូទាត់ទំនិញជាមួយអ្នកបានដែរ៕