ទុក្ខជាន់ទុក្ខ! ក្រោយជួបគ្រោះរញ្ជួយដីដ៏ធំ គ្រួសារជាង ៨ម៉ឺ.ន នៅតៃវ៉ាន់ កំពុងប្រឈមបញ្ហាខ្វះអគ្គិសនីប្រើប្រាស់
ធី ស្រីល័ក្ខAPRIL 3 2024619 views

កាលពីវេលាម៉ោង៨ ព្រឹកមិញនេះ តៃវ៉ាន់បានជួបគ្រោះរញ្ជួយដីដ៏ធំមួយកម្រិត ៧,៤ វុិចទ័រ ដែលបានវាយប្រហារនៅភាគកើតរបស់តៃវ៉ាន់ភ្លាមៗ ដោយគ្រោះរញ្ជួយដីក៏បានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រជាជនយ៉ាងខ្លាំងផងដែរ។

ជាក់ស្តែង បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន BigBreaking បានឱ្យដឹងថា ក្រៅពីជួបគ្រោះរញ្ជួយដី ពេលនេះអគារនានាក្នុងតំបន់ Hualien នៅភាគខាងកើតនៃកោះតៃវ៉ាន់ក៏បានដួលរលំ ខណៈគ្រួសារចំនួន ៨ម៉ឺន៧ពាន់គ្រួសារនៅតៃវ៉ាន់កំពុងតែគ្មានអគ្គិសនីប្រើប្រាស់បន្ទាប់ពីរងទុក្ខដោយសារតែគ្រោះរញ្ជួយដី។

៤៤

គួរបញ្ជាក់ថា ក្រៅពីតៃវ៉ាន់ជួបគ្រោះរញ្ជួយដី សូម្បីតែប្រទេស២ទៀតគឺហ្វីលីពីន និងជប៉ុនក៏បានប្រកាសអាសន្នរលកស៊ូណាមិផងដែរ ហើយនៅពេលនេះអាជ្ញាធរក៏បានជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់អស់ហើយដោយអាជ្ញាធរបានប្រកាសទៅកាន់ប្រជាជនថា “រលកយក្សស៊ូណាមិមកដល់ហើយសូមចេញជាបន្ទាន់កុំត្រឡប់មកវិញឱ្យសោះ”៕

៤៥

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia