ការតុបតែង និងរៀបចំឆ្លងសម័យកាលនៃកម្មវិធី ប៉េង ហួត សង្ក្រាន្ត គឺនឹងវិលត្រឡប់មកវិញនៅដើមខែមេសា ចាប់ពីថ្ងៃទី ៥ រហូតដល់ថ្ងៃទី ៦ និងថ្ងៃទី៧ ឆ្នាំ ២០២៤ ខាងមុខនេះដែលត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន បុរី ប៉េង ហួត សម្រាប់ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ។
មិនខុសពីរាល់ឆ្នាំបុរី ប៉េង ហួត មិនត្រឹមតែជាសហគមន៍រស់នៅដ៏សុខដុមរមនាតែប៉ុណ្ណោះនោះទេ បន្ថែមពីនេះក្រុមហ៊ុនបុរី ប៉េង ហួត ក៏បានគិតគូរទៅដល់ការបង្កើតព្រឹត្តិការណ៍ធំៗតាមរដូវកាលកម្សាន្តជារៀងរាល់ឆ្នាំសម្រាប់មហាជនទូទៅអាចរីករាយមកកម្សាន្តដោយសេរីផងដែរ ។
ព្រឹត្តិការណ៍ ប៉េង ហួត សង្ក្រាន្ត ឆ្នាំទី ២ ដ៏អស្ចារ្យនេះនឹងត្រូវរៀបចំឡើងដោយមានការនាំយកមកនូវទស្សនីយភាពដ៏ថ្មីប្លែកអស្ចារ្យ ដោយមានការ សម្តែងពិសេសៗទាំងសិល្បៈបុរាណ សម័យ ហើយក៏មានស្តង់អាហារ ស្តង់ផលិតផល និងសេវាកម្មចម្រុះ ជាពិសេសមានការដាក់តាំងលក់ម្ហូបអាហារខ្មែរឆ្ងាញ់ៗល្បីៗ និងផលិតផលខ្មែរជាច្រើនយ៉ាងសម្បូរបែប ហើយអ្វីដែលពិសេសនោះគឺនឹងមានវត្តមានការច្រៀងអោយទស្សនិជនស្តាប់ដោយម្ចាស់ពាន The Rapper Cambodia Yuu Hai ក៏ដូចជាតារាចម្រៀងរ៉េបដ៏ល្បីៗ Goofy និង Roxy ដែលនាំមកជូនដោយស្រាបៀរហនុមានផងដែរនៅបរិវេណសួន អឺរ៉ុប ភីអេច យូរ៉ូផាក ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេន ស្តាផ្លាទីនីម (បឹងស្នោ)។
ហើយជាពិសេសក៏មានការចូលរួមសហការពីបណ្តាក្រុមហ៊ុនធំៗផងដែរដូចជា Hanuman Beverages, Ford Cambodia និង Legend Cinema ចូលរួមសហការកម្មវិធីទាំង 3ថ្ងៃ។
ដូចនេះសម្រាប់អាជីវករដែលចង់ជួលស្តង់លក់អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ និងទំនិញផ្សេងៗអាចទំនាក់ទំនងមកកាន់ ៖ 011 666 098 / 098 666 824 ។
សូមពុកម៉ែបងប្អូនកុំភ្លេចអញ្ជើញមកចូលរួមដោយសេរីក្នុងកម្មវិធី ប៉េង ហួត សង្ក្រាន្ត ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី 5-6-7 ខែមេសា ឆ្នាំ2024 ចាប់ពីម៉ោង 4:00ល្ងាច រហូតដល់ 9:00យប់ ស្ថិតនៅក្នុងបរិវេណសួនអឺរ៉ុប ភីអេច យូរ៉ូផាក ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ)។
📍Google Map៖ https://bit.ly/3T24Hd1
ពង្រីកអាជីវកម្មលោកអ្នកជាមួយបុរី ប៉េង ហួត
Facebook: https://www.facebook.com/pheuropark/
TikTok: https://bit.ly/3TtK23n