ប៉េង ហួត គ្រុប រួមចំណែកជាមួយសប្បុរសជនក្នុងការបញ្ចប់ការសាងសង់អគារស្នាក់នៅ ១៨ បន្ទប់ សម្រាប់កុមារប្រុស នៅមណ្ឌលមែកឈើកំបូល
Bunthoeun Koem•OCTOBER 6 2026•

ជាមួយនឹងការចូលរួមពីសប្បុរសជន និងដៃគូគាំទ្រជាច្រើន ប៉េង ហួត គ្រុប បានរួមចំណែកឧបត្ថម្ភសម្ភារសំណង់រួមមាន ក្បឿងដំបូល ដែក ឥដ្ឋការ៉ូ និងស៊ីម៉ង់ត៍ចំនួន ១០ តោន ដើម្បីជួយបង្ហើយការសាងសង់អគារស្នាក់នៅសម្រាប់កុមារប្រុស នៅមណ្ឌលមែកឈើកំបូល នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។

 

Photo 2026 10 06 12 30 39


ជាការឆ្លើយតបទៅនឹងតម្រូវការរបស់មណ្ឌលមែកឈើកំបូល និងតាមរយៈការអំពាវនាវរបស់លោក ផន ផល្លា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ប៉េង ហួត គ្រុប បានចូលរួមជាមួយសប្បុរសជន និងដៃគូគាំទ្រជាច្រើន ក្នុងការគាំទ្រគម្រោងសាងសង់អគារស្នាក់នៅសម្រាប់កុមារប្រុស ដោយបានឧបត្ថម្ភសម្ភារសំណង់សំខាន់ៗ ដើម្បីជួយបំពេញ និងបង្ហើយការសាងសង់ឱ្យបានរួចរាល់។ អគារស្នាក់នៅកម្ពស់ ២ ជាន់នេះ មានទទឹង ៩ ម៉ែត្រ បណ្តោយ ៤៥ ម៉ែត្រ និងមានចំនួនសរុប ១៨ បន្ទប់ ដែលត្រូវបានសាងសង់ឡើងតាមរយៈការចូលរួមពីសប្បុរសជន និងអ្នកគាំទ្រជាច្រើន ដើម្បីផ្តល់កន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និងសមរម្យសម្រាប់កុមារប្រុសដែលកំពុងស្នាក់នៅ និងទទួលការថែទាំពីមណ្ឌល។

 

Photo 2026 10 06 12 28 15


ការចូលរួមលើកនេះ ស្របតាមទិសដៅទំនួលខុសត្រូវសង្គម (CSR) របស់ ប៉េង ហួត គ្រុប ក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់សុខុមាលភាពរបស់កុមារកម្ពុជា ដោយផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍសង្គម និងការលើកកម្ពស់គុណភាពជីវិតរបស់សហគមន៍។


គួរបញ្ជាក់ថា នេះគឺជាលើកទី៣ហើយ ដែល ប៉េង ហួត គ្រុប បានគាំទ្រមណ្ឌលមែកឈើកំបូល។ កាលពីពេលកន្លងមក ក្រុមហ៊ុនបានឧបត្ថម្ភអំណោយ និងសម្ភារចាំបាច់ជាច្រើន ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងគាំទ្រការរស់នៅ និងការសិក្សារបស់កុមារ។ ការគាំទ្រជាបន្តបន្ទាប់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ប៉េង ហួត គ្រុប ក្នុងការរួមចំណែកកសាងអនាគតដ៏ប្រសើរសម្រាប់កុមារ និងសហគមន៍កម្ពុជា ស្របតាមទស្សនវិស័យ «ធ្វើឱ្យជីវិតលោកអ្នកកាន់តែមានន័យ»។


អំពី ប៉េង ហួត គ្រុប


ប៉េង ហួត គ្រុប គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា ដែលប្តេជ្ញាបង្កើតគុណតម្លៃជូនអតិថិជន សហគមន៍ និងសង្គម តាមរយៈការអភិវឌ្ឍគម្រោងលំនៅឋានប្រកបដោយគុណភាព និងការអនុវត្តទំនួលខុសត្រូវសង្គមប្រកបដោយនិរន្តរភាព៕

 

Photo 2026 10 06 12 29 05

Photo 2026 10 06 12 31 32

Photo 2026 10 06 12 32 12

Photo 2026 10 06 12 28 01

Photo 2026 10 06 12 26 45

Photo 2026 10 06 12 26 36

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia