ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកា ២ពាន់ដុល្លារ ដល់មូលនិធិទ្រទ្រង់ក្រុមបាល់ទាត់ ប៉េង ហួត
Sopheak PichAPRIL 1 2024

ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកាចំនួន ២ពាន់ដុល្លារ ដល់មូលនិធិទ្រទ្រង់ក្រុមបាល់ទាត់ ប៉េង ហួត ក្នុងការប្រកួតរដូវកាលថ្មី រវាងកីឡាករក្លឹបបាល់ទាត់ ប៉េង ហួត ដែលមានអតីតកីឡាករជម្រើសជាតិបាល់ទាត់វ័យចាស់ក្នុងកំឡុងទស្សវត្សទី ៦០-៧០-៨០ នៅទីតាំង មជ្ឈមណ្ឌលកីឡាផ្លាទីនីម បុរី ប៉េង ហួត (បឹងស្នោ) នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ ការឧបត្ថម្ភនេះធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបន្តរួមចំណែកថែរក្សានូវធនធានអតីតកីឡាករជម្រើសជាតិបាល់ទាត់ បច្ចុប្បន្នពួកគាត់គឺជាគ្រូបង្វឹកសម្រាប់ធនធានកីឡាករបាល់ទាត់ជំនាន់ក្រោយៗ ដែលនេះគឺជាផ្នែកមួយចូលរួមលើកកម្ពស់វិស័យកីឡា និងមិត្តភាព។

Photo 2024 04 01 15 13 03

Photo 2024 04 01 15 17 38

Photo 2024 04 01 15 17 29

Photo 2024 04 01 15 17 32

Photo 2024 04 01 15 13 16ស្របតាមសសរស្តម្ភទាំង៣របស់ ប៉េង ហួត គ្រុប ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម”  ហើយសម្រាប់ការបរិច្ចាគនេះគឺជាការងារសង្គមនៃបង្គោលទី៣ ផ្ដោតលើការរួមចំណែកលើកកម្ពស់សុខុមាលភាព ដែលរួមមានការ បរិច្ចាគថវិការៀងរាល់ឆ្នាំដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ ការបរិច្ចាគថវិកាទិញវ៉ាក់សាំង និងផ្ដល់ជាទីតាំងសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការបរិច្ចាគថវិកាសាងសង់មន្ទីរពេទ្យកាល់ម៉ែត និងការដឹកនាំយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម។ល។ ជាមួយគ្នានេះការងារសង្គមនៃបង្គោលទី៣នេះក៏ផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅ ការកាត់បន្ថយភាពក្រីក្រ ការយកចិត្តទុកដាក់បរិច្ចាគដល់កន្លែងដែលមានជីវភាពខ្វះខាតដូចជា មនុស្សចាស់ជរាគ្មានទីពឹង កុមារកំព្រា-ក្រីក្រជាដើម៕   

Sopheak Pich

អត្ថបទសរុប៖ 575

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia