ដំណឹងល្អ! ក្រុមហ៊ុន ប៉េង ហួត គ្រុប សហការជាមួយក្រុមហ៊ុន ជីប ម៉ុង សាងសង់ស្ពានចំនួន ២ នៅរាជធានីភ្នំពេញ
Bunthoeun KoemMARCH 25 2023333 views

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការជាមួយក្រុមហ៊ុន ជីប ម៉ុង រៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានចំនួន២ តម្លៃ ៥ លានដុល្លារនៅរាជធានីភ្នំពេញ។ ដោយពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, ឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េង ហួត គ្រុប និងបុគ្គលិកគ្រប់ជាន់ថ្នាក់ជាច្រើននាក់ផងដែរ។

337289619 623045852971748 5433676148583464203 N

តាមការបញ្ជាក់ស្ពានថ្មីទាំង ២ នេះ ស្ពានទី១ មានប្រវែង ២០ ម៉ែត្រ និងទទឹង ២៨,៥ ម៉ែត្រ មានទីតាំងស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម និងស្ពានទី២ មានប្រវែង ១៦០ម៉ែត្រ  ទទឹង ២៨,៥ ម៉ែត្រដូចគ្នាមានទីតាំងស្ថិតនៅលើមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំពោះមូលហេតុនៃការសហការគ្នាសាងសង់ស្ពានទាំង ២ ខាងលើនេះ គឺដើម្បីចូលរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងជួយលើកកម្ពស់គុណភាពការរស់នៅ សម្រួលដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្ម ដើម្បីជំរុញសេដ្ឋកិច្ចទីផ្សារ និងសង្គមជាតិឱ្យកាន់តែប្រសើរ។

ជាមួយគ្នានោះតាមការលើកឡើងពីឯកឧត្ដម ឃួង ស្រេង បានឲ្យដឹងថា ការបើកការដ្ឋាន សាងសង់ ស្ពានចំនួន ២ នៃមហាវិថី អ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង គឺជាសមិទ្ធិផល មួយទៀត ដែលសាលា រាជធានី ភ្នំពេញ សម្រេចបាន ក្នុងការកសាង និង អភិវឌ្ឍន៍ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ សាធារណៈឲ្កាន់តែប្រសើរ ថែម ទៀត៕

អត្ថបទ៖ កឹម ប៊ុនធឿន

336689686 697687982112031 1245424915155830388 N

337533493 186512624135223 1024317040181348269 N

337139349 215072404550579 2713055991714256664 N

337431694 205804852064996 2847145848014722040 N

337653240 946769252984152 5542623662123328585 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia