ដើម្បីអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ខាងមុខនេះ បុរី ភ្នំពេញថ្មី ដែលជាអ្នកអភិវឌ្ឍន៍លំនៅឋានឈានមុខគេមួយនៅកម្ពុជា បានរៀបចំកម្មវិធីផ្ដល់ជូនពិសេសដល់អតិថិជនដែលទិញប្រភេទ៖ ផ្ទះវីឡា និងផ្ទះអាជីវកម្ម នៅក្នុងគម្រោងរបស់ខ្លួន។ ដោយការផ្ដល់ជូននេះមានដូចខាងក្រោម៖
១. ផ្ទះវីឡា៖ សម្រាប់អតិថិជនដែលទិញប្រភេទផ្ទះវីឡា នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥០០០ ដុល្លារ បូកនឹងការបញ្ចុះតម្លៃរហូតដល់ ៣ ភាគរយ ព្រមទាំងទទួលបានទូរស័ព្ទ iPhone 17 ១គ្រឿង, ទូរទស្សន៍ Smart TV ១ គ្រឿង, Atlantic Voucher តម្លៃ ៣០០ ដុល្លារ និងលក្ខខណ្ឌបង់ប្រាក់ដែលមានភាពងាយស្រួល។
បញ្ជាក់៖ ការផ្ដល់ជូននេះគឺសម្រាប់ផ្ទះវីឡា ៥ ផ្ទះដំបូងតែប៉ុណ្ណោះ ហើយការផ្ដល់ជូននេះមិនអនុវត្ដចំពោះវីឡាភ្លោះ និងវីឡាព្រីនសេស នោះឡើយ។
២. ផ្ទះអាជីវកម្ម៖ សម្រាប់អតិថិជនដែលទិញផ្ទះអាជីវកម្មវិញ នឹងទទួលបាន ការបញ្ចុះតម្លៃរហូតដល់តម្លៃ ៥០០០ ដុល្លារ បូកនឹងការបញ្ចុះតម្លៃ ៣ ភាគរយ, ទទួលបានទូរស័ព្ទ iPhone 17 ១គ្រឿង, Atlantic Voucher តម្លៃ ១៥០ ដុល្លារ និងការបង់ប្រាក់ដែលមានភាពងាយស្រួលផងដែរ។ បញ្ជាក់៖ ការផ្ដល់ជូននេះគឺសម្រាប់ផ្ទះអាជីវកម្ម ៥ ផ្ទះដំបូងតែប៉ុណ្ណោះ។
ចំពោះការផ្ដល់ជូនដល់ពិសេសដូចបានជម្រាបជូនខាងលើ គឺនឹងចាប់ផ្ដើមពីថ្ងៃទី៨ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ ដូច្នេះដើម្បីកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅ អតិថិតិជនដែលចង់ទិញផ្ទះវីឡា និងផ្ទះអាជីវកម្ម អាចធ្វើការសាកសួរព័ត៌មានទៅកាន់ផ្នែកលក់របស់បុរី ភ្នំពេញថ្មី តាមរយៈលេខទូរស័ព្ទ៖ 092 410 123/012 210 123/092 250 123/012 260 123/ 012 270 123/012 240 123 ឬឆាតទៅកាន់ហ្វេសប៊ុកផេក Borey Phnom Penh Thmey។
គួរបញ្ជាក់ផងដែរថា បុរី ភ្នំពេញថ្មី គឺជាអ្នកអភិវឌ្ឍន៍លំនៅឋានដែលមានកេរ្តិ៍ឈ្មោះ និងមានបទពិសោធន៍នៅកម្ពុជារយៈពេលជាង ១៥ ឆ្នាំមកហើយ។ គិតមកដល់បច្ចុប្បន្ននេះ បុរី ភ្នំពេញថ្មី បានអភិវឌ្ឍន៍គម្រោងលំនៅឋានសរុបចំនួន ១៥ គម្រោងរួចមកហើយ ដោយក្នុងនោះរួមមាន៖
គម្រោងទី១៖ "បុរី ភ្នំពេញថ្មី សែនសុខ" មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គម្រោងទី២៖ "បុរី ភ្នំពេញថ្មី ទឹកថ្លា" មានទីតាំងស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គម្រោងទី៣៖ "បុរី ភ្នំពេញថ្មី ណតប្រ៊ីត" មានទីតាំងស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គម្រោងទី៤៖ "បុរី ភ្នំពេញថ្មី ល្វែងណតប្រ៊ីត" មានទីតាំងស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គម្រោងទី៥៖ "បុរី ភ្នំពេញថ្មី ផាកស៊ីធី" មានទីតាំងស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គម្រោងទី៦៖ "បុរី ភ្នំពេញថ្មី រីជេន៍ផាក" មានទីតាំងស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គម្រោងទី៧៖ "បុរី ភ្នំពេញថ្មី លែន" មានទីតាំងស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គម្រោងទី៨៖ "បុរី ភ្នំពេញថ្មី ដឹហាម៉ូនីវិល្ល" មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ឯកឧត្ដម ជា សុផារ៉ា (៥៩៨) ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
គម្រោងទី៩៖ "បុរី ភ្នំពេញថ្មី គ្រីស្តាល់ផាក" មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវអង្គតាមិញ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
គម្រោងទី១០៖ "បុរី ភ្នំពេញថ្មី ដាយមិនផាក" មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌដង្កោ ចំណាយ៥០០ម៉ែត្រ ពីណតប្រ៊ីត។
គម្រោងទី១១៖ "បុរី ភ្នំពេញថ្មី អេលីតផាក១" មានទីតាំងចម្ងាយ៣០០ម៉ែត្រ ពីផ្លូវឧកញ៉ាទ្រីហេង៣ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គម្រោងទី១២៖ "បុរី ភ្នំពេញថ្មី អេលីតផាក២" មានទីតាំងចម្ងាយ៣០០ម៉ែត្រ ពីផ្លូវឧកញ៉ាទ្រីហេង៣ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គម្រោងទី១៣៖ "បុរី ភ្នំពេញថ្មី អេលីតផាក៣" មានទីតាំងចម្ងាយ៣០០ម៉ែត្រ ពីផ្លូវឧកញ៉ាទ្រីហេង៣ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គម្រោងទី១៤៖ "បុរី ភ្នំពេញថ្មី រ៉េឌានផាក" មានទីតាំងតាមបណ្ដោយផ្លូវ ក្រវ៉ាត់ក្រុងទី២ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
គម្រោងទី១៥៖ "បុរី ភ្នំពេញថ្មី តាខ្មៅសិនត្រល់ផាក" មានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ២១ ទល់ទៅដល់ផ្លូវជាតិលេខ២១០ ស្ថិតនៅកណ្ដាលទីក្រុងតាខ្មៅ។
អ្វីដែលពិសេស គ្រប់គម្រោងទាំងអស់ បុរី ភ្នំពេញថ្មី បានប្រគល់ផ្ទះជូនអតិថិជនទាន់ពេលវេលា ដោយមិនមានភាពយឺតយ៉ាវនោះឡើយ។ ហើយក្រៅពីការរស់នៅក្នុងលំនៅឋានរបស់អតិថិជន គឺម្ចាស់គម្រោងតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍក្នុងសហគមន៍ និងធានាផ្តល់ជូននូវសណ្តាប់ធ្នាប់ពេញលេញផងដែរ៕