ថៅកែ Telegram ធ្លាប់ត្រូវគេបណ្ដេញចេញពីរុស្ស៊ី និងក្រុមហ៊ុនខ្លួនបង្កើត ព្រោះតែឆន្ទៈមិនក្បត់អ្នកប្រើប្រាស់
ឡុង វឌ្ឍនៈDECEMBER 29 2022516 views

តើអ្នកដឹងទេថា មុនពេលដែលបណ្ដាញសង្គម Telegram ដែលគិតមកទល់ នឹងពេលបច្ចុប្បន្នមានអ្នកប្រើប្រាស់ជាង ៧០០លាននាក់ជុំវិញពិភពលោក ចាប់កំណើតឡើង លោក Pavel Durov បច្ចុប្បន្នមានវ័យ៣៨ឆ្នាំ ធ្លាប់ត្រូវបានគេបញ្ឈប់ពីក្រុមហ៊ុនមួយដែលលោក​បានបង្កើតឡើងឈ្មោះថា Vkontakte ដែលវាជាបណ្ដាញសង្គមដ៏ធំបំផុតមួយនៅក្នុងប្រទេសរុស្ស៊ី ដែលធ្លាប់ទាញអ្នកប្រើប្រាស់ជាង ៣៥០លាននាក់ឯនោះ។

នៅក្នុងឆ្នាំ២០០៦ បណ្ដាញសង្គម Vkontakte ត្រូវបានបង្កើតឡើង ប៉ុន្តែ​​​​​​ជាអកុសល​ នៅក្នុងឆ្នាំ២០១៣ ខាងទីភ្នាក់ងារសន្តិសុខរុស្ស៊ី FSB បានទាមទារឱ្យលោក Pavel Durov ផ្តល់ឱ្យពួកគេនូវទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម VK នៅអ៊ុយក្រែន ដែលកំពុងតវ៉ាប្រឆាំងនឹងប្រធានាធិបតីដែលគាំទ្ររុស្ស៊ី។ ប៉ុន្តែជាការឆ្លើយតបវិញ លោកបានធ្វើការបដិសេធ មិនផ្ដល់ទិន្នន័យរបស់អ្នកប្រើប្រាស់ ឬក្បត់អ្នកប្រើប្រាស់របស់លោក ជាដាច់ខាត។

មិនយូរប៉ុន្មាន ដោយសារតែឆន្ទៈយ៉ាងមុតមាំរបស់លោក បានធ្វើឱ្យលោកជ្រុះតំណែងជា CEO បណ្ដាញសង្គមយក្ស Vkontakte ដោយត្រូវគេបង្ខំឱ្យចាកចេញពីក្រុមហ៊ុនដែលលោកបានបង្កើត និងត្រូវគេនិរទេសខ្លួនចេញពីរុស្ស៊ីផងដែរ។ នេះគឺជារឿងដ៏គួរឱ្យឈឺចិត្តបំផុតមួយ ដែលគ្រាន់តែចង់ការពារឯកជនភាពអ្នកប្រើប្រាស់ មិនលក់ទិន្នន័យអ្នកប្រើប្រាស់ឱ្យអ្នកដទៃ បែរជាត្រូវបាត់បង់ទាំងក្រុមហ៊ុន ចាកចេញពីផ្ទះសម្បែង និងលែងមានឱកាសរស់នៅ ក្នុងប្រទេសកំណើតខ្លួនតទៅទៀតបាន។

ក្រោយចាកចេញពីរុស្ស៊ី ក្នុងឆ្នាំ២០១៣នោះដដែល លោកបានចាប់ផ្ដើមបង្កើតកម្មវិធីថ្មីមួយឈ្មោះថា Telegram ដែលផ្ដោតលើភាពលឿនរហ័ស សុវត្ថិភាព និងមានភាពសប្បាយរីករាយ រហូតអាចទាញអ្នកប្រើប្រាស់បានជាង ៧០០លាននាក់ នៅជុំវិញពិភពលោក។

យ៉ាងណាមិញ កាលពីពេលដែលបញ្ហារវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនកំពុងមានភាពតានតឹង ស្ថាបនិកបណ្ដាញសង្គមយក្ស Telegram ក៏បានប្រកាសគោលជំហរយ៉ាងរឹងមាំ មិនលំអៀងទៅខាងប្រទេសណាឡើយ ហើយលោកមានទំនោរគិតពីអ្នកប្រើប្រាស់ជាង៧០០លាននាក់ របស់ Telegram ច្រើនជាងផលប្រយោជន៍របស់ប្រទេស ឬផលប្រយោជន៍បុគ្គល ពោលគឺលោកនៅរក្សាគោលជំហរដដែលគឺមិនលក់ទិន្នន័យ មិនក្បត់អ្នកប្រើប្រាស់ របស់ខ្លួនជាដាច់ខាត។ គួរជម្រាបផងដែរថា នាពេលបច្ចុប្បន្ន លោក Pavel Durov ត្រូវបានគេបង្ហើបឱ្យដឹងថាកំពុងតែរស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម៕

ចង់ពូកែរកស៊ី ចង់រៀនគំនិតរកស៊ីល្អពិសេសជាច្រើនរាល់ថ្ងៃឥតគិតថ្លៃ សូមចុចទីនេះ https://bit.ly/3FMWfb9   

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)

តេឡេក្រាម៖ 096 351 7713 

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia