ធ្វើលិខិតឆ្លងដែន អាចនឹងអស់លុយតិចជាងមុន ខណៈក្រសួងកំពុងពិចារណាតម្លៃនៃការធ្វើឡើងវិញ
ធី ស្រីល័ក្ខMARCH 2 2023349 views

ជាធម្មតាការធ្វើ​លិខិតឆ្លងដែនយើងត្រូវចំណាយថវិកាច្រើនតាមរយៈពេលនៃថ្ងៃដែលបងប្អូនធ្វើ ហើយក្នុងនោះការធ្វើនេះក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើនមានការត្អូញត្អែរ ពីតម្លៃនៃការធ្វើលិខិតឆ្លងដែននេះ ដោយបច្ចុប្បន្ន តម្លៃសេវានៃការធ្វើលិខិតឆ្លងដែនធម្មតា ដែលប្រើសេវារយៈពេល ២០ថ្ងៃ ត្រូវបង់ថ្លៃ ១០០ ដុល្លារ ខណៈសេវារយៈពេល ១០ថ្ងៃ មានតម្លៃ ១៥០ដុល្លារ។ ដោយឡែកសេវារយៈពេល ១ថ្ងៃ ត្រូវបង់ថ្លៃ ២០០ដុល្លារ។

ដោយមើលឃើញពីបញ្ហាតម្លៃក្នុងការធ្វើនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានគូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល នឹងពិចារណានូវតម្លៃសម្រាប់ការធ្វើលិខិតឆ្លងដែន ដើម្បីឱ្យមាន​តម្លៃ​សម​ស្រប​ណាមួយ ព្រោះមានប្រជាពលរដ្ឋបានត្អូញត្អែរថា មានតម្លៃថ្លៃពេក។ការលើកឡើងនេះត្រូវបានថ្លែងនៅក្នុង ពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់​ខ្ពស់ ជូននិសិ្សត នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្ត​បាត់ដំបង និងសាខា​ខេត្ត​បន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

គួរបញ្ជាក់ផងដែរថា តាមរយៈការលើកឡើងនេះ អាចជាក្តីសង្ឃឹមមួយថ្មីបន្ថែមទៀតសម្រាប់ការធ្វើលិខិតឆ្លងដែនអាចនឹងចំណាយថវិកាអស់តិចជាងមុន ឬក៏មានការសម្រាប់សម្រួលលក្ខខណ្ឌមួយចំនួនសម្រាប់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia