ប្រើពេលតែដំបូងបានចំណូលរហូត! ប្រភពចំណូលធំៗ៥ជួយឲ្យលុយចូលហោប៉ៅ មិនបាច់ចំណាយពេលធ្វើ
Toeuy HongDECEMBER 12 20232 K views

 គេថាបើចង់ក្លាយជាអ្នកមានអ្នកត្រូវបង្កើតចំណូលឲ្យបានច្រើនប្រភពដើម្បីស្ថិរភាពហិរញ្ញវត្ថុរស់នៅ សល់ទ្រព្យ សល់លុយហើយមិនរងសម្ពាធនៃលុយកាក់។ ជាពិសេសបើអ្នកអាចកសាងប្រភពចំណូលអកម្ម(passive income)នោះអ្នកនឹងមានលុយហូរចូលហោប៉ៅដោយមិនចាំបាច់ចំណាយពេលធ្វើច្រើនឡើយ។

 

ខាងក្រោមនេះគឺជាប្រភពចំណូលធំៗដែលអ្នកគួរចាប់ផ្ដើមកសាងនៅក្នុងឆ្នាំ២០២៤ ហើយបើអ្នកធ្វើបាននោះអ្នកនឹងមានចំណូលអកម្មដែលជាប្រភពចំណូលអាចចិញ្ចឹមយើងរយៈពេលវែងហើយយើងមិនចាំបាច់ច្រើនពេលធ្វើវា។

 

. បង្កើតវគ្គសិក្សាអនឡាញ

នៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល យើងអាចធ្វើរឿងជាច្រើនលើអនឡាញជាពិសេសគឺយើងមានផ្លូវជាច្រើនក្នុងការរកចំណូលតាមអនឡាញ។ ដូច្នេះបើអ្នកមានជំនាញអ្វីមួយច្បាស់លាស់អ្នកមិនគួរទុកជំនាញអ្នកចោលនោះទេ តែគួរប្រើវាបង្កើតចំណូល។ ឧទាហរណ៍បើអ្នកមានជំនាញកាត់តវីដេអូ អ្នកអាចរៀបចំមេរៀនពីរបៀបកាត់តវីដេអូហើយលក់មេរៀនរបស់អ្នកលើអនឡាញតាមបណ្ដាញសង្គមផ្សេងៗដូចជាហ្វេសប៊ុក តេឡេក្រាម និងYouTube ជាដើម ហើយអ្នកចំណាយពេលតែដំបូងទេតែអាចបានចំណូលរយៈពេលយូរ។

 

ធ្វើវីដេអូយូធូប

ការធ្វើវីដេអូយូធូបក៏អាចចាត់ចូលជាចំណូលអកម្មផងដែរ។ យើងដឹងថាធ្វើយូធូបគឺត្រូវចំណាយពេលវេលាច្រើនក្នុងការផលិតវីដេអូនិងរកគំនិតផលិតវីដេអូ។ បើចង់រកចំណូលពីយូធូ អ្នកត្រូវគិតថាតើគួរធ្វើវីដេអូប្រភេទអ្វីដែលមានប្រយោជន៍សម្រាប់អ្នកទស្សនាឬមួយក៏ធ្វើវីដេអូទាក់ទងនឹងជំនាញដែលអ្នកមានដើម្បីចែករំលែកបទពិសោធន៍ចំណេះដឹង។ បើអ្នកធ្វើវីដេអូមានអ្នកទស្សនារាប់លានដងនោះវីដេអូនោះនឹងបន្តផ្ដល់ចំណូលឲ្យអ្នករយៈពេលយូរហើយអាចចាត់ទុកជាចំណូលអកម្មទៀតផង។

 

. ដាក់សន្សំនៅធនាគារ

ការដាក់លុយសន្សំនៅធនាគារក៏ចាត់ទុកជាការវិនិយោគផងដែរព្រោះលុយរបស់អ្នកកើនឡើងតាមរយៈការប្រាក់សន្សំ ជាពិសេសវាគឺជាចំណូលអសកម្ម១០០% ដោយអ្នកមិនចាំបាច់ចំណាយពេលវេលាឬកម្លាំងអ្វីឡើយ។ ដើម្បីបានការប្រាក់សន្សំខ្ពស់អ្នកអាចជ្រើសរើសគណនីសន្សំមានកាលកំណត់ ដែលជាគណនីសន្សំជាមួយពេលវេលាកំណត់។ បច្ចុប្បន្នគ្រឹះស្ថានមួយចំនួនហ៊ានឲ្យការប្រាក់សន្សំរហូតដល់ទៅ៨.៥០%ឬ៩%ក្នុងមួយឆ្នាំ។

 

. និពន្ធសៀវភៅ  

 ការនិពន្ធសៀវភៅគឺជាប្រភពចំណូលអកម្មផងដែរ។ ថ្វីត្បិតតែដំបូងយើងត្រូវចំណាយពេលក្នុងការស្រាវជ្រាវនិងតែងអ្នកពន្ធពិតមែនប៉ុន្ដែពេលអ្នកនិពន្ធចប់ហើយនោះអ្នកអាចរៀបចំក្រុមការងារអ្នកលក់ឲ្យពួកគាត់កាន់ការងារលក់សៀវភៅហើយអ្នកនឹងទទួលបានចំណូលអកម្មបន្ទាប់ពីនិពន្ធសៀវភៅចប់។

 

ចំពោះការនិពន្ធសៀវភៅអ្នកអាចនិពន្ធពីអ្វីដែលអ្នកមានជំនាញទៅលើឬបទពិសោធន៍របស់អ្នកផ្ទាល់ដែលជួយដល់ប្រយោជន៍អ្នកអាន។ លើសពីនេះដើម្បីចាប់ផ្ដើមនិពន្ធបានអ្នកអាចស្រាវជ្រាវនិងសុំយោបល់ពីអ្នកមានបទពិសោធន៍ដើម្បីរកផ្លូវតែងនិពន្ធឲ្យចេញជាផ្លែផ្កា។

 

.  វិនិយោគលើផ្សារហ៊ុន

ការវិនិយោគលើផ្សារហ៊ុនគឺជាផ្លូវមួយក្នុងការសាងប្រភពចំណូលរយៈពេលវែងហើយអាចចិញ្ចឹមយើងពេញមួយជីវិត។ នៅប្រទេសកម្ពុជាយើងក៏មានផ្សារភាគហ៊ុនដែរដែលមានឈ្មោះថា” ផ្សារមូលបត្រកម្ពុជា” ដែលប្រជានជនខ្មែរទូទៅអាចវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនធំៗក្នុងស្រុកជាច្រើន។

 

 ការវិនិយោគភាគហ៊ុនគឺទទួលបានចំណូលចំនួន២ផ្លូវគឺចំណូលពីចំណេញមូលធនដែលមានន័យហ៊ុនឡើងថ្លៃឃើញចំណេញ អ្នកអាចលក់យកប្រាក់ចំណេញវាប្រៀបដូចជាបងប្អូនទិញដីទុកយកចំណេញអ៊ីចឹង។ ឧទាហរណ៍ បើអ្នកទិញហ៊ុន ធនាគារ អេស៊ីលីដាតម្លៃ១,០០០០រៀលក្នុងមួយហ៊ុន ពេលវាឡើងថ្លៃដល់១២,០០០រៀល នោះអ្នកចំណេញ២ពាន់រៀល អាចលក់យកប្រាក់ចំណេញបាន។  

 

 ចំណែកចំណូលមួយផ្លូវទៀតគឺភាគលាភ។ ជាក់ស្ដែងបើអ្នកវិនិយោគទិញហ៊ុន ធនាគារ អេស៊ីលីដានោះពេលធនាគារ អេស៊ីលីដារកស៊ីចំណេញ គេនឹងចែកភាគលាភទៅតាមចំនួនហ៊ុន។  ឧទាហរណ៍បើអេស៊ីលីដាចែកភាគលាភចំនួន៧០០រៀលក្នុងមួយហ៊ុន ហើយអ្នកកាន់ហ៊ុនចំនួន៥,០០០ហ៊ុននោះពេលគេចែកភាគលាភ អ្នកនឹងបានភាគលាភសរុបចំនួន៣.៥លានរៀល។ មួយវិញទៀតបើអ្នកវិនិយោគទិញហ៊ុន អេស៊ីលីដាទទួលបានចំណូលភាគលាភប្រចាំឆ្នាំ៣ពាន់ដុល្លារ មានន័យថាមួយខែអ្នកអាចរកចំណូលពីភាគហ៊ុនចំនួន២៥០ដុល្លារ ដោយមិនចាំបាច់ធ្វើអ្វីសោះ។

 

យ៉ាងណាមិញការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាដូច្នេះបងប្អូនភាគច្រើនមិនទាន់ដឹងថាតើចង់វិនិយោគលើផ្សារហ៊ុនគេចាប់ផ្ដើមពីណា ហើយទិញហ៊ុនគេទិញដោយរបៀបណា។ ដូច្នេះបើចង់រកផ្លូវរៀនវិនិយោគលើផ្សារហ៊ុនអាចតាមដានហ្វេសប៊ុកផេក Toeuy Hong-ទឿយ ហុង និង ចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia