ទំនេរចុងសប្ដាហ៍ចង់រកចំណូលថែម មកស្គាល់របរក្រៅម៉ោង៤ប្រភព ១ថ្ងៃធ្វើ២ម៉ោងចំណូលមិនចាញ់អ្នកធ្វើពេញម៉ោង
Srey NuthFEBRUARY 9 20245.3 K views

ឆ្នាំថ្មីហើយចង់រកចំណូលបន្ថែមថ្ថៃចុងសប្ដាហ៍ មិនចង់ទុកពេលឲ្យទំនេរចោល ពេលនេះវាជាឱកាសល្អមួយសម្រាប់អ្នកដែលមានដើមទុនតិចតួច តែមានក្តីប្រាថ្នាចង់ក្លាយទៅជាអ្នករកស៊ីម្នាក់ ចង់ក្លាយជាថៅកែខ្លួនឯងផងដែរ។ ខាងក្រោមនេះជារបរសាមញ្ញាទាំង៣ សម្រាប់អ្នកមានដើមទុនតិចតួច អាចពិចារណាធ្វើវាបាន៖

 

Photo 2024 02 09 15 13 05   

 

១. លក់អាហារពេលយប់

 

ពិតមែនទៅបន្ទាប់ពីចាកចេញពីការងារហត់នឿយ យើងគ្រប់គ្នាតែងតែចង់ចេញទៅញ៉ាំអាហារ ឬទិញម្ហូបពីខាងក្រៅ ដោយវាមិនពិបាកដើរផ្សារទិញអីវ៉ាន់ ដែលចំណាយពេលយូរថែមទៀត ពោលអស់ទាំងកម្លាំង ចំណាយទាំងពេល។ ដូច្នេះហើយ ការលក់អាហារពេលយប់ វាមិនប៉ះពាល់ការងារពេញម៉ោងរបស់យើងហើយ ថែមទាំងអាចកើបចំណូលបានទៀត ដោយបងប្អូន អាចគិតទៅលើ មុខរបរទាខ្វៃ ប្រហិត បាយឆា មីឆាជាដើម ងាយៗលឿនៗ។

 

២. លក់អនឡាញ

 

ស្រដៀងទៅនឹងចំណុចខាងលើដែរទេ តែគ្រាន់តែថាលក់អនឡាញយើងអាចផុសលក់បានគ្រប់ពេលណាដែលទំនេរ ខុសពីលក់អាហារពេលយប់ អាចថាយើងផុសលក់ម៉ោងបាយ ម៉ោងទំនេរពីការងារជាដើម។ ហើយនៅពេលយប់ឡើងបងប្អូនអាចឡាយលក់បន្ថែមទៀត ហើយពេលយប់ជាវេលាល្អថែមទាំង ព្រោះជាពេលដែលមនុស្សសម្រាកពីការងារ ដូច្នេះពេលឡាយលក់មានអ្នកមើលច្រើន។ ទន្ទឹមនឹងនេះដែរបងប្អូន គួររៀនពីរបៀបលក់ និងពេលវេលាផុស ដើម្បីធ្វើទៅចំគោលដៅ។

 

៣. បង្កើតវីឌីអូ

 

សព្វថ្ងៃនេះ មនុស្សច្រើននៅលើអ៊ីនធឺណិតជាងការជួបជុំគ្នា មិនថាជជែកគ្នា ប្រជុំ ពិភាក្សាគ្នា ឬរៀនមេរៀននោះទេ ពោលគឺអ្វីៗគឺនៅលើអ៊ីនធឺណិត។ ម៉ោះហើយបងប្អូនសាកគិតមើលថាល្អទេ? បើល្អ បងប្អូនអាចសាករកមុខជំនាញមួយថា ដែលខ្លួនស្រលាញ់ហើយធ្វើវា ដើម្បីចែករំលែកទៅកាន់មនុស្សជុំវិញខ្លួន ហើយពេលដែលអ្នកល្បីនោះនឹងមានអ្នកដាក់ផ្សាយពានិជ្ជកម្មជាមួយអ្នកថែមទៀត។

 

៤. ដាំបន្លែ

 

បងប្អូនដែលនៅតាមបណ្តាខេត្តមានដីទំនេរចោល ហើយកំពុងតែបំរើការងារពេញម៉ោងអាចឆ្លៀតធ្វើពេលល្ងោច បងប្អូនអាចគិតទៅលើការដាំបន្លែលក់បាន បានទាំងញ៉ាំខ្លួនឯង បានទាំងលក់ ហើយវាថែមទាំងជាមុខរបរទុនតិចថែមទៀត។ ប្រសិនបើអ្នកគិតថាគំនិតនេះអាចសម្រេចបាន អ្នកអាចសិក្សាបន្ថែមខ្លះទៀត ដើម្បីចៀសវាងការធ្វើវាហើយ មិនដំណើរការទេ មិនបានផល៕

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia