មកដឹងពីវេបសាយ និង App ចំនួន៤ សម្រាប់អ្នកចង់ធ្វើការ.ងារ Part-Time និង Freelancer រកចំណូ.លបន្ថែម
ធី ស្រីល័ក្ខNOVEMBER 19 202313.2 K views

បច្ចុប្បន្ននេះការងារក្រៅម៉ោង ឬការងារ Part time កំពុងតែពេញនិយមខ្លាំង ពិសេសគឺមានការចាប់អារម្មណ៍ពីសំណាក់យុវជន សិស្សនិស្សិតជាដើម។ ជាទូទៅការងារ Part time គឺមានតិចជាងការងារពេញម៉ោង ឬ Full Time ប៉ុន្តែប្រាក់ចំណូលដែលរកបាន គឺអាស្រ័យទៅលើសមត្ថភាព របស់មនុស្សម្នាក់ៗផងដែរ។

ដើម្បីផ្ដល់ភាពងាយស្រួលដល់យុវជន សិស្សនិស្សិត ដែលចង់ស្វែងរកការងារក្រៅម៉ោងធ្វើ ចាបក្រហមសូមណែនាំវេបសាយ៣និង App ១ ដែលប្រមូលផ្ដុំការងារក្រៅម៉ោង យ៉ាងសម្បូរបែប៖

១.វេបសាយ CamHR

CamHR គឺជាវេបសាយ ដែលប្រមូលផ្ដុំទៅដោយការងារជាច្រើន​មុខដំណែង និងសឹងតែគ្រប់វិស័យ។ អ្វីដែលពិសេសនោះ ក្នុងវេបសាយនេះក៏មានមុខងារ ប្រមូលផ្ដុំការងារសម្រាប់អ្នកគ្មានបទពិសោធន៍សោះផងដែរ។

ដើម្បីរកមើលការងារដែលមិនទាមទារបទពិសោធសូមចូលទៅកាន់ វេបសាយ CamHR រួចចុចលើមុខងារ Jobs និងកំណត់ត្រង់ប្រអប់ “បទពិសោធន៍​ការងារ” ហើយជ្រើសរើសយកពាក្យថា “គ្មានបទពិសោធ” នោះបងប្អូនអាចអូសមើលប្រភេទការងារជាច្រើន ជាមួយនឹងប្រាក់ខែសមរម្យផងដែរ។

24

២.វេបសាយ Khmer24

ចំពោះវេបសាយនេះដែរ ប្រសិនជាសិស្សនិស្សិតចង់បានការងារធ្វើក្រៅម៉ោងយើងគ្រាន់តែចុចវេបសាយមួយឈ្មោះថា khmer24 ហើយលោកអ្នកនឹងឃើញពាក្យមួយថា Category ដូច្នេះលោកអ្នកអាចជ្រើសការងារណាមួយក្នុងចំណោមការទាំងអស់នោះ បន្ទាប់មកយើងចុចពាក្យ Part Time វានឹងចេញលោតចេញជាម៉ោងសម្រាប់យើងជ្រើសរើសផងដែរ។ មិនតែប៉ុណ្ណោះនៅក្នុងវេបសាយនេះដែរ គឺមានទិន្នន័យជាច្រើន មានទាំងការងារជាអ្នកឌីហ្សាញ គ្រូបង្រៀនតាមផ្ទះ គ្រូបង្រៀនក្រៅម៉ោងនឹងឱកាសការងារជាច្រើនទៀតផងដែរ។

25

៣. វេបសាយ bongthom

សម្រាប់វេបសាយនេះ ក៏មិនខុសគ្នាពីវេបសាយខាងលើដែរ ដោយសិស្សនិស្សិតទាំងអស់ចង់បានការងារធ្វើអាចចុចពាក្យ https://www.bongthom.com/ នោះវានឹងលោតការងារក្រៅម៉ោងជាច្រើន ហើយប្រសិនជាលោកអ្នកចេញចិត្តការងារណាចុចទៅលើពាក្យនោះទៅ នឹងចេញលក្ខខណ្ឌដែលលោកអ្នកត្រៀមខ្លួនដើម្បីទៅធ្វើការងារទាំងនោះ។

26

សម្រាប់អ្នកចង់ធ្វើជា Freelancer

៤.App Khmer tech market គឺជាកន្លែងពិសេសមួយ សម្រាប់អ្នកចង់ធ្វើការងារជា freelancer បន្ថែម ក្រៅពីការងារដើមសប្ដាហ៍។ លោកអ្នកគ្រាន់តែចូលទៅទាញយក App Khmer Tech Market នៅលើ App Store ឬ Play Store រួចចូលទៅចុះឈ្មោះ និងបំពេញព័ត៌មានផ្ទាល់ខ្លួន អំពីជំនាញ ស្នាដៃធ្លាប់ធ្វើកន្លងមក និងព័ត៌មានមួយចំនួនទៀត សម្រាប់អ្នកដែលគាត់កំពុងស្វែងរក Freelancer ពិនិត្យមើលស្នាដៃរបស់យើងបាន៕

២៨

អត្ថបទ៖ ធី ស្រីល័ក្ខ