ប្រាក់ខែចាយមិនគ្រប់! នេះជារបៀបរកចំណូ.លក្រៅម៉ោង៥ ដែលគួរធ្វើបើចង់បានចំណូលកើនជាងមុន
ធី ស្រីល័ក្ខNOVEMBER 26 2025692 views

នាពេលបច្ចុប្បន្ននេះ មានបងប្អូនមានចំនួនតែងតែរអ៊ូរទាំថាខំធ្វើការឡើង៣០ថ្ងៃ បើកលុយតែមួយថ្ងៃចាយឡើងខ្ទេច ដែលពាក្យមួយឃ្លានេះគឺតែងតែបានឮយ៉ាងញឹកញាប់បំផុត។ យ៉ាងណាមិញ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមបងប្អូនកុំចាំតែចំណូលមួយប្រភពបងប្អូនគួរតែបង្កើននៅការងារក្រៅម៉ោងបន្ថែមទៀតដើម្បីបង្កើនចំណូលហើយខាងក្រោមនេះជារបៀបឆ្កឹះលុយទាំង៥ ដែលបងប្អូនគួរធ្វើក្នុងឆ្នាំ២០២៥ នេះ៖

 

១. ធ្វើជាអ្នកកាន់ផេកឱ្យគេ៖ មានម្ចាស់អាជីវកម្មជាច្រើនត្រូវការអ្នកកាន់ផេកហ្វេសប៊ុក និងបណ្តាញសង្គមនានា ដើម្បីជួយធ្វើទីផ្សារឱ្យអតិថិជនស្គាល់អាជីវកម្មពួកគាត់ឱ្យបានលឿន។ អាស្រ័យហេតុនេះ បើសិនជាអ្នកគិតថាខ្លួន មានជំនាញឌីជីថល អ្នកអាចសាកធ្វើជាអ្នកកាន់ផេក ជាអ្នកប្រឹក្សាយោបល់ ជាអ្នករៀបផែនការ ផ្សាយតាមប្រព័ន្ឋឌីជីថល គឺអ្នកមានឱកាសរកចំណូលបានពីការងារមួយនេះទោះជាអ្នកមិនសូវ មានជំនាញខ្លាំងក៏អ្នកអាចធ្វើបាន បើសិនជាអ្នកអាចយល់ខ្លះៗ ហើយចេះរៀបចំក្រុមមនុស្ស ជំនាញឱ្យជួយធ្វើការឱ្យអ្នក។

 

២. ធ្វើជាបុគ្គលិកក្រៅម៉ោង៖ ការធ្វើបុគ្គលិកក្រៅម៉ោងនេះដែរអាចមានដូចជាការប្រើកម្លាំងកាយ និងប្រើពេលវេលា ប្រើខួរក្បាល ផងដែរ ដូចជាទៅធ្វើការពេលយប់ថែមម៉ោង២ទៅ៣ម៉ោង ឬធ្វើជាបុគ្គលិកដែលចាយពេលវេលា ធ្វើគម្រោងតូចធំណាមួយៗឱ្យអាជីវកម្មដែលត្រូវការធនធានមនុស្ស ឬធ្វើជាអ្នកឌីហ្សាញរូប ឡូហ្គា លក់ឱ្យអាជីវកម្មផ្សេងៗក៏បាន។

 

៣. ធ្វើជាគ្រូបង្រៀនភាសា៖ បច្ចុប្បន្នអ្នកចេះភាសាងាយស្រួលក្នុងការរកការងារធ្វើ មិនថាការងារពេញម៉ោងឬក្រៅម៉ោងនោះទេ។ ដូច្នេះបើអ្នកចេះភាសាហើយចង់បង្កើនចំណូលអ្នកមិនគួរទុកចំណេះដឹងផ្នែកភាសារបស់អ្នក ឲ្យទំនេរចោលនោះទេ។ បើអ្នកចេះភាសា មិនថាភាសាអង់គ្លេស ចិន ជប៉ុន ឬកូរ៉េនោះទេ អ្នកអាច ឆ្លៀតបង្រៀនក្រៅម៉ោងនៅតាមសាលាមេត្តយ្យ សាលាឯកជនឬវិទ្យាស្ថាន ដើម្បីបង្កើនចំណូល ហើយថែមទាំងអាចលបណ្តុះបណ្តាលធនធានមនុស្សរបស់យើងទៀតផង។

 

៤.អ្នកផលិតមាតិកា៖ បងប្អូនទាំងអស់គ្នាមានដឹងទេថា នាពេលនេះការងារក្រៅម៉ោង១នេះកំពុងតែមានតម្រូវការជាខ្លាំង ប្រសិនជាបងប្អូនមានជំនាញ ខាងសរសេរបងប្អូនអាចធ្វើជាអ្នកផលិតមាតាកាផ្សេងៗទាក់ទងជាមួយនឹង Skincare ឬ ជាមួយនឹងការរកស៊ីអីជាដើមដើម្បីយកទៅលក់ឱ្យអ្នក រកស៊ីខាងវិស័យអនឡាញបាន។ ប៉ុន្តែការងារក្រៅម៉ោងនេះដែរ បងប្អូន ត្រូវតែពូកែខាងស្រាវជ្រាវ លេងពាក្យសម្តី ហើយនឹងច្បាស់ជាមួយជំនាញ សរសេរទើបអាចទៅមុខបាន។

 

.ជំនាញទីផ្សារឌីជីថល៖ ពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនងាកមកប្រើប្រាស់អ៊ីនធឺណេតជាពិសេសនោះគឺម្ចាស់អាជីវ កម្ម ត្រូវងាកមកធ្វើការផ្សព្វផ្សាយធ្វើទីផ្សារផ្សេងៗ លើបណ្តាញសង្គមដូចជា Facebook, Tik Tok និង Instagram ជាដើម។ ហេតុនេះហើយ ទើបបានជាតម្រូវការអ្នកធ្វើទីផ្សារលើឌីជីថល មានការកើនឡើងយ៉ាងខ្លាំង ហើយសម្រាប់អ្នក ជំនាញនេះដែរ ប្រសិនជាយើងចេះច្បាស់ប្រាកដជា ចង់ចេះជំនាញទីផ្សារឌីជីថល ហើយនៅស្ទាក់ស្ទើរលោកអ្នកអាចធ្វើការសិក្សាបានតាមរយៈអ៊ុនធឺណិតបន្ថែមទៀតបាន ផងដែរ។ អាចទាញចំណូលបានច្រើនពីម្ចាស់អាជីវកម្មដូច្នេះសម្រាប់បងប្អូនដែលចង់ចេះជំនាញទីផ្សារឌីជីថល ហើយនៅស្ទាក់ស្ទើរលោកអ្នកអាចធ្វើការសិក្សាបានតាមរយៈអ៊ីនធឺណិតបន្ថែមទៀតបានផងដែរ។

6

គួរបញ្ជាក់ថា ការរកប្រាក់ចំណូលក្រៅម៉ោងគឺទាមទារឱ្យយើងអត់ធ្មត់ខ្ពស់ តាំងចិត្ត លះបង់ កម្លាំងកាយចិត្ត ពេលវេលា ជំនាញ និងតស៊ូជាខ្លាំងទើបអាចទ្រាំទ្របាន ព្រោះថាការងារពេញ ម៉ោងហត់មួយតង់ហើយ ការងារក្រៅម៉ោងហត់មួយតង់ទៀត ប៉ុន្តែវាអាចបង្រៀនយើងនូវបទ ពិសោធន៍មួយចំនួន ក៏ដូចជាបានចំណូលបន្ថែមដើម្បីទប់ទល់នឹងការចំណាយផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia