អាកាសយានដ្ឋានអន្តរជាតិតេជោ (Techo International Airport) បានកំណត់តម្លៃចំណតយានយន្តជាផ្លូវការហើយ ដើម្បីបង្កភាពងាយស្រួលដល់សាធារណជន និងភ្ញៀវទេសចរណ៍។ ខាងក្រោមនេះ គឺជាតម្លៃចំណតបែងចែកតាមប្រភេទយានយន្ត ដែលត្រូវបានដាក់ឲ្យដំណើរការចាត់តាំងពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៥ តទៅ៖
១/. ចំណតដាក់អ្នកដំណើរចុះ (Drop-Off Lane)
· រម៉ក និងកង់បី (Tuk Tuk)៖ អាចចតដោយឥតគិតថ្លៃរយៈពេល ០-១០ នាទី បន្ទាប់មកត្រូវបង់ថ្លៃ ៥,០០០ រៀល (១,២៥ ដុល្លារ) រៀងរាល់ ៥ នាទីបន្ថែម។
· ឡានធម្មតា, SUV និង MPV៖ អាចចតដោយឥតគិតថ្លៃរយៈពេល ០-១០ នាទី បន្ទាប់មកត្រូវបង់ថ្លៃ ៧,០០០ រៀល (១,៧៥ ដុល្លារ) រៀងរាល់ ៥ នាទីបន្ថែម។
· រថយន្តក្រុង និងរថយន្តដឹកទំនិញ៖ អាចចតឥតគិតថ្លៃ ០-២០ នាទី បន្ទាប់មកត្រូវបង់ ៩,០០០ រៀល (២,២៥ ដុល្លារ) រៀងរាល់ ៥ នាទីបន្ថែម។
២/. ចំណតធម្មតា (Regular Parking)
· ឡានធម្មតា, SUV និង MPV៖ ចូលចត ០-៣០ នាទីតម្លៃ ៤,០០០ រៀល (១ ដុល្លារ) បន្ទាប់មកត្រូវបង់ថ្លៃបន្ថែម ២,០០០ រៀល (០,៥០ ដុល្លារ) រៀងរាល់ ៣០ នាទី រហូតដល់ ៣ ម៉ោង។ បន្ទាប់ពី ៣ ម៉ោងត្រូវបង់បន្ថែម ៣,០០០ រៀល (០,៧៥ ដុល្លារ) រៀងរាល់ ៣០ នាទី។ ប្រសិនបើបាត់សំបុត្រត្រូវបង់ ៨០,០០០ រៀល (២០ ដុល្លារ)។
· រថយន្តក្រុង និងរថយន្តដឹកទំនិញ៖ ចូលចត ០-៣០ នាទីតម្លៃ ៥,០០០ រៀល (១,២៥ ដុល្លារ) ហើយបន្ថែម ៣,០០០ រៀល (០,៧៥ ដុល្លារ) រៀងរាល់ ៣០ នាទី។ ប្រសិនបើបាត់សំបុត្រត្រូវបង់ ១២០,០០០ រៀល (៣០ ដុល្លារ)។
៣/. ចំណតពិសេស (Premium Parking)
· ឡានធម្មតា, SUV និង MPV៖ ចូលចត ០-៣០ នាទីតម្លៃ ១២,០០០ រៀល (៣ ដុល្លារ) និងត្រូវបង់បន្ថែម ៦,០០០ រៀល (១,៥០ ដុល្លារ) រៀងរាល់ ៣០ នាទីបន្ថែម។
៤/. ចំណតម៉ូតូ (Motor Parking)
· ម៉ូតូ៖ អាចចត ០-១២ ម៉ោងតម្លៃ ២,០០០ រៀល (០,៥០ ដុល្លារ) និងត្រូវបង់បន្ថែម ១,០០០ រៀល (០,២៥ ដុល្លារ) រៀងរាល់ ១ ម៉ោងបន្ថែម។
៥/. ចំណតប្រចាំខែ (Monthly Season Parking)
· ចំណតធម្មតា (Regular Parking) តម្លៃប្រចាំខែ ២០០,០០០ រៀល (៥០ ដុល្លារ)។
· ចំណតពិសេស (Premium Parking) តម្លៃប្រចាំខែ ៨០០,០០០ រៀល (២០០ ដុល្លារ)។
· ចំណតម៉ូតូ (Motor Parking) តម្លៃប្រចាំខែ ៤០,០០០ រៀល (១០ ដុល្លារ)។
សូមជម្រាបថា អាកាសយានដ្ឋានអន្ដរជាតិតេជោ (Techo International Airport) លំដាប់ 4F បានចាប់ផ្ដើមបើកដំណើរការសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ដែលជាក្រុមហ៊ុនបង្កើតឡើងរួមគ្នាដោយក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលមានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋានថ្មីនេះ អាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747៕