សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥។ គំនិតផ្ដួចផ្ដើមនេះមានគោលបំណងលើកកម្ពស់ឧត្តមភាពសិក្សា និងផ្ដល់ឱកាសដល់សិស្សានុសិស្សដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
សិស្សានុសិស្សដែលទទួលបាននិទ្ទេស A B C ឬ D មានសិទ្ធិដាក់ពាក្យស្នើសុំអាហារូបករណ៍ ចាប់ពី ២៥% រហូតដល់ ១០០% សម្រាប់កម្មវិធីសិក្សាទាំងមូល។
កម្មវិធីផ្ដល់អាហារូបករណ៍
ការផ្ដល់អាហារូបករណ៍នឹងធ្វើឡើងតាមរយៈការចាប់ឆ្នោត ហើយសិស្សានុសិស្សត្រូវតែមកចុះឈ្មោះដោយផ្ទាល់នៅថ្ងៃប្រព្រឹត្តកម្មវិធី។ កាលវិភាគសម្រាប់ចូលរួមគឺផ្អែកលើនិទ្ទេសដែលទទួលបាន៖
● និទ្ទេស A: ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ ព្រឹក
● និទ្ទេស B: ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២:០០ រសៀល
● និទ្ទេស C: ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ ព្រឹក
● និទ្ទេស D: ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២:០០ រសៀល
កម្មវិធីនឹងប្រព្រឹត្តទៅនៅបរិវេណសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន។
សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌអាហារូបករណ៍ និងដំណើរការដាក់ពាក្យ សិស្សានុសិស្សអាចចូលទៅកាន់គេហទំព័រផ្លូវការរបស់សាកលវិទ្យាល័យតាមរយៈ៖ https://paragoniu.edu.kh/admissions/current-scholarships/grade-based-scholarship-2025/។
គួរជម្រាបជូនថា សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ជាស្ថាប័នអប់រំកម្រិតឧត្តមសិក្សា ស្ដង់ដារអន្តរជាតិឈានមុខមួយក្នុងចំណោមស្ថាប័នអប់រំឈានមុខដទៃទៀតនៅកម្ពុជា ដែលបានបណ្តុះបណ្តាលមូលធនយុវជន យុវនារី និងបញ្ញាវន្តកម្ពុជាជាច្រើនឆ្នាំកន្លងមកហើយ ដែលក្នុងនោះមានកម្រិតបញ្ញាបត្រចំនួន១១ជំនាន់ ចំណែកកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៥ជំនាន់។
គិតត្រឹមឆ្នាំសិក្សា២០២៥ សាកលវិទ្យាល័យអន្តជាតិ ផារ៉ាហ្គន ផ្តល់ការបណ្តុះបណ្តាលលើមុខជំនាញចំនួន១២ ក្នុងកម្រិតបរិញ្ញាបត្រ ដែលមានមហាវិទ្យាល័យចំនួន៤ ក្នុងនោះមាន៖
● មហាវិទ្យាល័យវិស្វកម្មដែលមានមុខជំនាញ ស្ថាបត្យកម្ម, វិស្វកម្មឧស្សាហកម្ម និងវិស្វកម្មសំណង់ស៊ីវិល។
● មហាវិទ្យាល័យព័ត៌មាន និងបច្ចេកវិទ្យាកុំព្យូទ័រ រួមមាន ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ, ជំនាញរចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ និងគ្រប់គ្រងប្រព័ន្ធព័ត៌មាន។
● មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ច រួមមាន ជំនាញធនាគារ និងហិរញ្ញវត្ថុ, គ្រប់គ្រងពាណិជ្ជកម្ម, សេដ្ឋកិច្ច, ទំនាក់ទំនងអន្តរជាតិ និងភ័ស្តុភារ និងពាណិជ្ជកម្មអន្តរជាតិ។
● មហាវិទ្យាល័យគណិតវិទ្យា និងវិទ្យាសាស្រ្ត រួមមាន ជំនាញគណិតវិទ្យា។
ចំណែក ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់វិញ រួមមានជំនាញចំនួន៥ គឺ
● បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម
● បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មាន
● បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកការដឹកនាំការអប់រំ
● បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ
● បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិ។