អបអរសាទរ! សំអាងការ ប៉ារ៉ាឌី ប្រារព្ធពិធីគម្រប់ខួប៩ឆ្នាំ និងតាំងពិព័រណ៌សម្លៀកបំពាក់អាពាហ៍ពិពាហ៍
SOKLY SOOCTOBER 1 2023

សំអាងការ ប៉ារ៉ាឌីបានប្រកាសរៀបចំកម្មវិធីអបអរសាទរគម្រប់ខួប៩ឆ្នាំ និងការដាក់តាំងបង្ហាញនូវឈុតសម្លៀកបំពាក់បែបប្រពៃណី និងបែបសម័យនៃសំអាងការរបស់ខ្លួន ដែលមានទីតាំងនៅជាន់ផ្ទាល់ដី នៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាមល រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

 

ឆ្លៀតក្នុងឱកាសនៃកម្មវិធីដ៏ពិសេសមួយនេះ លោកស្រី ឌី ម៉ាឡែន នាយិការ និងជាស្ថាបនិកនៃសំអាងការ ប៉ារ៉ាឌី បានមានប្រសាសន៍ថា «ក្នុងការប្រលូកក្នុងវិស័យសំអាងការអស់រយៈពេល៩ឆ្នាំមកនេះ នាងខ្ញុំបានទទួលការស្ងើចសរសើរពីការផលិតឈុតសម្លៀកបំពាក់បុរាណយ៉ាងល្អប្រណិតជូនអតិថិជន ក៏ដូចជាទទួលបានការពេញចិត្ត និងទំនុកចិត្តយ៉ាងខ្លាំងពីកូនកំលោះនិងកូនក្រមុំ»

 

50

 

លោកស្រីបានថ្លែងបន្តទៀតថា «នាងខ្ញុំមានមោទនៈភាពយ៉ាងក្រៃលែង និងបានលើកយកការបង្ហាញដ៏ពិសេសនៃឈុតបុរាណខ្មែរ គឺឈុតព្រះថោងនាងនាគ យកមកបង្ហាញជូនដល់ភ្ញៀវកិត្តិយសបានទស្សនាក្នុងថ្ងៃគម្រប់ខួប៩ឆ្នាំនៃសំអាងការប៉ារ៉ាឌីរបស់នាងខ្ញុំ។  មូលហេតុនៃការបង្ហាញឈុតព្រះថោងនាងនាគនេះដែរ គឺនាងខ្ញុំចង់បង្ហាញពីអត្ថន័យដ៏ជ្រាលជ្រៅបំផុតនៃការបង្កើតគ្រួសារដែលពោរពេញដោយសុភមង្គល ស្នាមញញឹម និងក្តីស្រលាញ់បរិសុទ្ធរវាងគូស្វាមីភរិយា»

 

សូមជម្រាបផងដែរថា សំអាងការ ប៉ារ៉ាឌី បានរៀបចំកម្មវិធីរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដែលនៅក្នុងថ្ងៃទី២ នឹងមានការដាក់តាំងបង្ហាញឈុតសម្លៀកបំពាក់អាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតជាច្រើនជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់ ៩.៩% ជូនអតិថិជនដែលបានចូលរួមទស្សនា និងមានបំណងចង់កក់កញ្ចប់សេវាកម្មផងដែរ៕

 

សំអាងការប៉ារ៉ាឌី ពិភពនៃសុភមង្គល

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ទ្ទ 012 333 830

0.11

1.1

0.1

0.01

0.001

0.0001

0.11 1

0.111

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia