ក្រុមហ៊ុន Panasonic បើកសម្ពោធជាផ្លូវការម៉ាស៊ីនត្រជាក់ស៊េរីថ្មី X-Premium Inverter 2026 ជាមួយការរចនាបថខ្យល់ដង្ហើមដ៏ស្រស់ថ្លា គុណភាពពីប្រទេសជប៉ុន
Daneth MechJANUARY 30 2026

រាជធានីភ្នំពេញ, កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ ​ក្រុមហ៊ុន Panasonic បានប្រកាសដាក់លក់ជាផ្លូវការនូវម៉ាស៊ីនត្រជាក់ស៊េរីថ្មី X-Premium Inverter 2026  ដែលនាំមកនូវការផ្លាស់ប្តូរបទពិសោធន៍ថ្មីប្រកបដោយ​សុខុមាលភាពក្នុងការរស់នៅ។ ក្នុងកម្មវិធីសម្ពោធដ៏ឱឡារិក​នេះក៏មានការអញ្ជើញចូលរួមវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ ដៃគូអាជីវកម្ម និងភ្នាក់ងារចែកចាយជាច្រើនរូបទូទាំងរាជធានីភ្នំពេញ​ និងបណ្ដាខេត្ត​នៅក្នុងប្រទេសកម្ពុជា។

ក្រឡេកមកមើលរូបរាងនៃម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះត្រូវបានរចនាឡើងក្រោមការបំផុសគំនិតដោយ "AIR ARCHI" ដែលមានរូបរាងសាមញ្ញបែប Monoblock គែមម៉ាស៊ីនត្រង់ស្អាត​ ប្រណិត និង ទាន់សម័យដែល​ស័ក្តិសមជាមួយ​បន្ទប់គ្រប់ប្រភេទ បង្កើនភាពស្រស់ស្អាត ជាជម្រើសល្អបំផុតសម្រាប់គេហដ្ឋានសម័យថ្មី។  

5

ជួបជាមួយ Panasonic X-Premium Inverter ជាមួយទម្រង់រចនាថ្មី AIR ARCHI

ក្រៅពីរូបរាងដ៏ទាក់ទាញ សាមញ្ញ នៃម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ ក្រុមហ៊ុន Panasonic ក៏បានបន្តយកចិត្តទុកដាក់​លើសុខុមាលភាពអ្នកប្រើប្រាស់ តាមរយៈបច្ចេកវិទ្យាសម្អាតខ្យល់កម្រិតខ្ពស់​ nanoe™ X ។ បច្ចេកវិទ្យានេះ​ធានាថា ខ្យល់ដែលអ្នកដកដង្ហើមនៅក្នុងផ្ទះគឺស្អាត និងសុវត្ថិភាពសម្រាប់សមាជិកគ្រួសារគ្រប់រូប ពេញមួយថ្ងៃ។
ការរចនាដ៏ល្អឯក
Panasonic ក៏បានរចនាឡើងជាមួយឧបករណ៍វាស់ស្ទង់គុណភាពខ្យល់ ដែរហៅថា Clean Air Indicator ដែលជាមុខងារត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យលោកអ្នកមើលឃើញពីស្ថានភាព ខ្យល់ក្នុងផ្ទះ​តាមរយៈ​៖

·       ការបង្ហាញភ្លើងសញ្ញា ៣ ពណ៌៖ ផ្តល់ព័ត៌មានភ្លាមៗអំពីស្ថានភាពខ្យល់នៅក្នុងបន្ទប់របស់អ្នក ។

·       សិនស័រ (Sensor) ឆ្លាតវៃ៖ មុខងារនេះដំណើរការដោយប្រើសិនស័រ ចាប់សញ្ញាណធូលី និងកម្រិតភាគល្អិតដែលមានទំហំដល់ទៅ PM2.5 និងសិនស័រ ចាប់សញ្ញាណវត្តមានក្លិនផ្សេងៗ ដើម្បីធានាថាអ្នកនិងក្រុមគ្រួសារទទួលបាននូវខ្យល់បរិសុទ្ធស្រស់ថ្លា។​


លោក Philip Chua អគ្គនាយកក្រុមហ៊ុន Panasonic Singapore បានលើកឡើងថា "ប្រទេសកម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់អាជីវកម្មម៉ាស៊ីនត្រជាក់របស់ក្រុមហ៊ុន Panasonic នៅអាស៊ីអាគ្នេយ៍។ទស្សនវិជ្ជារបស់យើងតែងតែបង្កើតផលិតផល ដែលមិនត្រឹមតែមានភាពច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទុកចិត្តបាន ប្រើប្រាស់បានយូរ និងលើកកម្ពស់គុណភាព​ ជាមួយការសន្សំសំចៃថាមពល ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការរស់នៅ​របស់អតិថិ​ជន។"

 

3

លោក Philip Chua នាយកគ្រប់គ្រងនៃក្រុមហ៊ុន Panasonic Singapore

លោក Hisakazu Maeda ប្រធានក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា បានបន្ថែមថា "យើងនឹងបន្តពង្រឹង​ ដឹកនាំក្រុមហ៊ុន Panasonic នៅក្នុងប្រទេសកម្ពុជា ដែរធានាឲ្យ នូវគុណតម្លៃដ៏ល្អ​បំផុតដល់អតិថិជនគ្រប់គ្នា​តាមរយៈផលិតផលដែលមានគុណភាពស្តង់ដារជប៉ុន។"

 

4

លោក Hisakazu Maeda ប្រធានតំណាងនៃក្រុមហ៊ុន Panasonic ប្រចាំកម្ពុជា 

ម៉ាស៊ីនត្រជាក់ស៊េរី X-Premium Inverter 2026 មានលក់ហើយនៅតាមបណ្តាភ្នាក់ងារចែកចាយរបស់ Panasonicទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ។

 

6

2

 

សម្រាប់ព័ត៌មានបន្ថែម ​ និង ការផ្ដល់ជូនពិសេសៗ ពី Panasonic Cambodia  លោកអ្នកអាចចូលទៅកាន់ គេហរទំព័រ ឬ ប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម ខាងក្រោម៖

គេហរទំព័រ ៖ https://www.panasonic.com/kh

ហ្វេសបុក ៖ www.facebook.com/panasoniccambodia

តិចតុក ៖ https://www.tiktok.com/@panasoniccambodia

អ៊ីម៉ែល៖ service@kh.panasonic.com  

លេខទូរស័ព្ទ៖  095 215 503 ឬ អាចទៅកាន់តំណាងចែកចាយផលិតផល Panasonic Cambodia ដែលនៅជិតលោកអ្នក។

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia