ក្រុមហ៊ុន Panasonic ផ្តល់វង្វាន់អាហាររូបករណ៌ទៅដល់សិស្សឆ្នើមនៅប្រទេសកម្ពុជា
Daneth MechFEBRUARY 3 2025

និស្សិតជាប់អាហារូបករណ៌ជាមួយ​ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Panasonic និងភ្ញៀវកិត្តិយស

ក្រុមហ៊ុន Panasonic Cambodia បានផ្តល់អាហារូបករណ៌ដល់និស្សិតឆ្នើមចំនួន៩រូប នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) និង BELTEI International University នៃប្រទេសកម្ពុជា។

កម្មវិធីនេះត្រូវបានបង្កើតឡើងជាផ្នែកមួយនៃគំនិតផ្តួចផ្តើម នៃកម្មវិធី Panasonic Scholarship Asia ដែលផ្តល់ជំនួយហិរញ្ញវត្ថុ ជំនួយអភិវឌ្ឍន៍ និងឱកាសកម្មសិក្សាដល់និស្សិតឆ្នើមមកពីសាកលវិទ្យាល័យក្នុងស្រុក និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីឆ្នាំ 2019 មក កម្មវិធីអាហារូបករណ៌របស់ Panasonic បានគាំទ្រដល់និស្សិតកម្ពុជាជាច្រើនក្នុងការបន្តគោលដៅសិក្សា និងវិជ្ជាជីវៈរបស់ពួកគេ។ កម្មវិធីនេះសង្កត់ធ្ងន់ទៅលើឧត្តមភាពសិក្សា និងបទពិសោធន៍ជាក់ស្តែង ដោយទទួលបាននូវឱកាសចុះកម្មសិក្សាជាមួយក្រុមហ៊ុន Panasonic ផ្ទាល់ ដើម្បី ឱ្យសិស្សមាននូវជំនាញ និងចំណេះដឹងដ៏មានតម្លៃ។ វិធីសាស្រ្តរួមនេះធានាថា សិស្សនិស្សិតនឹងត្រូវបានរៀបចំយ៉ាងល្អ ដើម្បីក្លាយជាអ្នកដឹកនាំនាពេលអនាគតក្នុងវិស័យរបស់ពួកគេ។ លើសពីនេះ និស្សិតបញ្ចប់ការសិក្សាចូលរួមជាមួយបណ្តាញអតីតនិស្សិតដ៏រស់រវើក ដែលផ្តល់ឱកាសបង្កើតបណ្តាញជាមួយអ្នកប្រាជ្ញអន្តរជាតិ និងការទទួលបានធនធានអភិវឌ្ឍអាជីព ដូចជាសិក្ខាសាលា ជាដើម។

Photo 2025 02 03 13 08 34

លោក Hisakazu Maeda អគ្គនាយកប្រចាំប្រទេសនៃក្រុមហ៊ុន Panasonic Cambodia ស្វាគមន៏ភ្ញៀវកិត្តិយសនិងអ្នកចូលរួម

លោក Hisakazu Maeda អគ្គនាយកប្រចាំប្រទេសនៃក្រុមហ៊ុន Panasonic Cambodia បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយស និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់។ លោកបានគូសបញ្ជាក់បន្ថែមអំពីគោលការណ៍បង្កើតរបស់ក្រុមហ៊ុន Panasonic ដែលបង្កើតឡើងដោយ Konosuke Matsushita ដោយសង្កត់ធ្ងន់ទៅលើការយកចិត្តទុកដាក់របស់ក្រុមហ៊ុនក្នុងការចិញ្ចឹមបីបាច់ធនធានមនុស្សសម្រាប់អនាគត។ លោកបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ Panasonic ក្នុងការអភិវឌ្ឍអ្នកដឹកនាំនាពេលអនាគត និងការកសាងអនាគតដ៏ត្រចះត្រចង់។

Photo 2025 02 03 13 08 34 (3)

លោក Naoyuki Tada ប្រធានផ្នែកទទួលបន្ទុកនៅក្រៅប្រទេស នាយកដ្ឋានពលរដ្ឋសាជីវកម្មនៃសាជីវកម្ម Panasonic Corporation ប្រទេសជប៉ុនបានថ្លែងសុន្ទរកថា

លោក Naoyuki Tada ប្រធានផ្នែកទទួលបន្ទុកនៅក្រៅប្រទេស នាយកដ្ឋានពលរដ្ឋសាជីវកម្មនៃសាជីវកម្ម Panasonic Corporation ប្រទេសជប៉ុនបានលើកឡើងនៅក្នុងសុន្ទរកថារបស់លោកថា កម្មវិធី Panasonic Scholarship Asia គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់ Panasonic នៅទូទាំងពិភពលោក ដែលស្ថិតនៅក្រោមសសរស្តម្ភ “ការអភិវឌ្ឍន៍ធនធានមនុស្ស” ។ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួននៅក្នុងឆ្នាំ 1998 កម្មវិធីនេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសចំនួន 12 ផ្សេងៗគ្នានៅទូទាំងពិភពលោក ហើយបានផ្តល់អាហារូបករណ៍ដល់សិស្សជាង 1,400 នាក់ហើយមកទល់ពេលនេះ។

Photo 2025 02 03 13 08 34 (2)

លោក សយ ទី នាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សម្តែងនូវអំណរគុណចំពោះ ក្រុមហ៊ុន Panasonic

លោក សយ ទី នាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) រួមជាមួយនឹងនិស្សិតទទួលអាហារូបករណ៌កាលពីឆ្នាំមុន បានសម្តែងនូវអំណរគុណចំពោះ ក្រុមហ៊ុន Panasonic សម្រាប់ឱកាសដ៏មានតម្លៃដែលបានផ្តល់តាមរយៈកម្មវិធីអាហារូបករណ៌ Panasonic និងបានទទួលស្គាល់ពីសារៈសំខាន់ដែលអាហារូបករណ៌ទាំងនេះមានក្នុងដំណើរសិក្សា និងអាជីពរបស់គេ ដែលអនុញ្ញាតឱ្យពួកគេបានបន្តគោលដៅដោយមានទំនុកចិត្ត។ ពួកគេបានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្តេជ្ញាចិត្តរបស់ Panasonic ក្នុងការជំរុញការលូតលាស់ផ្នែកអប់រំ និងផ្ទាល់ខ្លួនក្នុងចំណោមនិស្សិតកម្ពុជា។

Photo 2025 02 03 13 08 35

លោកស្រី សេង ហ្សានីន ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា វាគ្មិនកិត្តិយស

នៅក្នុងកម្មវិធីនេះ លោកស្រី សេង ហ្សានីន ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា បានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃកម្មវិធី Panasonic Scholarship Asia ក្នុងការផ្តល់ឱកាសដល់និស្សិតនៅទូទាំងប្រទេសកម្ពុជា។

នៅក្នុងសុន្ទរកថាសំខាន់របស់លោកស្រី ហ្សានីន បានលើកឡើងពីអត្ថប្រយោជន៍នៃកម្មវិធី ដែលផ្តល់ទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងឱកាសកម្មសិក្សាដែលមិនអាចកាត់ថ្លៃបានដល់និស្សិត។ កម្មវិធី Panasonic Scholarship Asia នៅតែបន្តជាធនធានដ៏សំខាន់សម្រាប់អ្នកដឹកនាំវ័យក្មេង ដោយបំផុសគំនិតពួកគេឱ្យបន្តស្វែងរកឧត្តមភាព និងរួមចំណែកដល់ការអភិវឌ្ឍន៍កម្លាំងការងាររបស់ប្រទេសកម្ពុជា។

ក្រុមហ៊ុន Panasonic Cambodia គឺជាការិយាល័យតំណាងផ្លូវការរបស់ Panasonic Singapore ដែលបានបង្កើតឡើងក្នុងឆ្នាំ 2010  និងទទួលខុសត្រូវផ្នែកទីផ្សារ សេវាកម្មក្រោយការលក់ និងជួសជុលក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Panasonic Cambodia ក៏ដើរតួយ៉ាងសកម្មក្នុងការបង្កើតផលវិជ្ជមាន ដល់សង្គម និងសហគមន៍។ ក្រុមហ៊ុន Panasonic នឹងបន្តគាំទ្រអ្នកដែលចង់បន្តការសិក្សា និងក្លាយជាធនធានមនុស្សដែលនឹងកសាងអនាគត របស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ Panasonic Cambodia: www.panasonic.com/kh

ទំនាក់ទំនង៖

Panasonic Cambodia, ផ្នែកទំនាក់ទំនងទីផ្សា

អ៊ីម៉ែល៖​ nileshika.wijenaike@kh.panasonic.com

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia