ឈប់ឆ្ងល់ទៀត! បុគ្គលិកពូកែៗដាក់ពាក្យលាឈប់បន្តកន្ទុយគ្នា អាចដោយសារកត្តាធំ ៣នេះ
Kan DaraAPRIL 20 202614 views

បុគ្គលិកពូកែៗស្រាប់តែសម្រេចចិត្តដើរចេញពីក្រុមហ៊ុនបន្តកន្ទុយគ្នា មិនមែនជារឿងចៃដន្យឡើយ។ យោងតាមការសិក្សារបស់ទស្សនាវដ្តី Forbes បានបង្ហាញកត្តារសើបធំៗចំនួន ៣ ដែលថ្នាក់ដឹកនាំ និងម្ចាស់អាជីវកម្មគួរដឹង៖

 

១/. កង្វះឱកាសរីកចម្រើន និងការអភិវឌ្ឍជំនាញ

 

បុគ្គលិកដែលមានសមត្ថភាពខ្ពស់ តែងតែមានមហិច្ឆតាចង់រៀនសូត្រអ្វីដែលថ្មីបន្ថែមដើម្បីពង្រឹងគុណតម្លៃរបស់ខ្លួន។ នៅពេលដែលពួកគេមានអារម្មណ៍ថាការងារប្រចាំថ្ងៃក្លាយជារឿងដដែលៗ គ្មានបញ្ហាប្រឈមថ្មីៗ ឬគ្មានផែនទីបង្ហាញផ្លូវច្បាស់លាស់សម្រាប់ការឡើងតំណែង ពួកគេនឹងចាប់ផ្តើមស្វែងរកឱកាសការងារថ្មីដែលអាចឲ្យពួកគេបញ្ចេញសមត្ថភាពបានខ្លាំងជាងមុន។

 

២/. បរិយាកាសការងារ និងវប្បធម៌ដឹកនាំមិនល្អ៖

 

មានពាក្យស្លោកមួយឃ្លាពោលថា «បុគ្គលិកពុំមែនលាឈប់ពីការងារទេ គឺពួកគេលាឈប់ពីមេមិនល្អ»។ ការគ្រប់គ្រងបែបចង្អៀតចង្អល់ ការមិនផ្តល់តម្លៃលើលទ្ធផលការងារ ឬការខ្វះតុល្យភាពរវាងជីវិត និងការងារ គឺជាថ្នាំពុលដែលបណ្តេញមនុស្សពូកែឲ្យចាកចេញ។ បុគ្គលិកឆ្នើមត្រូវការទំនុកចិត្ត និងសេរីភាពក្នុងការបង្កើតថ្មី មិនមែនការតាមដានគ្រប់ជំហាននោះទេ។

 

៣/. ប្រព័ន្ធលើកទឹកចិត្តមិនសមស្របនឹងសមត្ថភាព

 

នៅក្នុងទ្រឹស្តីសេដ្ឋកិច្ចការងារ បុគ្គលិកដែលមានផលិតភាពខ្ពស់ តែងរំពឹងទុកនូវការតបស្នងដែលសមស្របចំពោះ ប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗ។ ប្រសិនបើរចនាសម្ព័ន្ធប្រាក់បៀវត្សរ៍នៅក្នុងអង្គភាព មានភាពយឺតយ៉ាវជាងទីផ្សារការងារខាងក្រៅ ឬគ្មានការលើកទឹកចិត្តលើលទ្ធផលការងារដែលលើសពីការរំពឹងទុក នោះបុគ្គលិកនឹងមានអារម្មណ៍ថាការខិតខំរបស់ពួកគេគ្មានតម្លៃ។

 

យ៉ាងណាមិញ ការរក្សាមនុស្សពូកែ ពុំមែនទាល់តែផ្តល់ប្រាក់ខែខ្ពស់តែមួយមុខនោះទេ ប៉ុន្តែវាទាមទារនូវការយល់ដឹងពីចិត្តសាស្ត្រការងារ ការផ្តល់តម្លៃ និងការបង្កើតផ្លូវលូតលាស់ឲ្យពួកគេបានឃើញច្បាស់លាស់៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia