កាន់តែងាយហើយ! គ្រប់ម្ចាស់អាជីវកម្មដែលចង់បានអយស្ទ័រជុំវិញពិភពលោក អាចទាក់ទងទិញកន្លែង១នេះបាន
ធី ស្រីល័ក្ខNOVEMBER 2 2022603 views

កាន់តែងាយស្រួលជាងមុនហើយសម្រាប់ម្ចាស់អាជីវកម្ម ឬម្ចាស់សណ្ឋាគារទាំងអស់ដែលចង់បានអយស្ទ័រដែលមានគុណភាពល្អ ឬអយស្ទ័រដែលមាននៅជុំវិញពិភពលោក អាចធ្វើការកម្មង់ទៅកាន់ក្រុមហ៊ុន OSTRA FINE FOODS ជាក្រុមហ៊ុនលក់ដុំ និងរាយអាហារសមុទ្រនាំមុខនៅកម្ពុជា។

នៅក្នុងនោះដែរ ក្រុមហ៊ុន OSTRA FINE FOODS គឺមានអយស្ទ័រស្រស់ៗ បង្កងយក្សរស់ ត្រីធូណា ត្រីសាម៉ុង ព្រមទាំងផលិតផលផ្សេងៗច្រើនទៀតត្រូវបាននាំចូលពីបណ្តាប្រទេសដូចជាប្រទេសបារាំង កាណាដា សហរដ្ឋអាមេរិក មហាសមុទ្រប៉ាស៊ីហ្វិកជាដើម ។

​ដោយឡែក កាលពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុន OSTRA FINE FOODS បានទៅធ្វើការតាំងពិពរណ៍មុខរបរនៅ The Factory Phnom Penh គឺទទួលបានការលក់ដាច់ខ្លាំងមែនទេ ដោយសារតែគ្រប់គ្រឿងសមុទ្រដែលមានហៅក្នុងហាងគឺសុទ្ធតែស្រស់ៗព្រមទាំងមានគុណភាពល្អផងដែរ។ លើសពីនេះទៅទៀត នៅថ្ងៃនោះដែរ ក្រុមហ៊ុន OSTRA ក៏មានការចែកនៅអយស្ទ័រហ្រ្វីចំនួន ៥០០គ្រាប់ឯណោះ ហើយនៅក្នុងនោះដែរក៏មានមនុស្សជាច្រើនតម្រង់ជួរដើម្បីបានញាំដូចគ្នា។

312443518 508262528012321 361906842877594505 N

311954748 508262544678986 2579829603616364278 N

នៅក្នុងកម្មវិធីតាំងពិរពណ៍មុខរបរនេះក្រុមហ៊ុន OSTRA FINE FOODS បានផ្តោតសំខាន់ខ្លាំងជាងគេគឺការផ្សព្វផ្សាយអំពីអាជីវកម្មរបស់ខ្លួននិងសេវាកម្មផ្សេងៗដោយមានអ្នកអញ្ចើញចូលរួមរាប់ម៉ឺននាក់ឯណោះ។

312408074 162683156445464 4223390114191977340 N

សូមបញ្ជាក់ថា លោកអ្នក ក៏អាចរកទិញរាយ នូវផលិតផលរបស់អូស្ត្រាបានយ៉ាងងាយតាមរយៈ បណ្តាដៃគូសហការរបស់យើង ដូចជា៖ ឌឹ អយស្ទ័រ បារ ផ្លូវសុធារស, ផ្សារទំនើប AEON I & AEON II, ផ្សារទំនើប Lucky Supermarket (សាខាស៊ីហនុ, សាខា ROSE Garden, សាខាជ្រោយចង្វារ), ផ្សារទំនើប Chipmong Mega Mall 271 ជាដើម សូមអញ្ជើញមកសាខាដែលជិតអ្នកបំផុត។ ជាពិសេស! ប្រសិនជាម្ចាស់អាជីវកម្ម ចង់បានផលិតផលអូស្ត្រាបោះដុំលក់រាយបន្ត... សូមទំនាក់ទំនងមកក្រុមការងារតាមតំបន់ដូចខាងក្រោម៖

Phnom Penh hotline : 077 780 292

Siem Reap Hotline : 095 382 852

Contact Person

Mrs. SATO MOUEN            : 012 577 382 | Sales Manager (Phnom Penh)

Ms. PEARK SREYNETH       : 070 717 678 | Sales Representative (Phnom Penh)

Mr. PATRICK PICHET          : 095 959 711 | Sales Representative (Phnom Penh)

Mr. RODELLO MALLARI    : 096 688 0439 | Retail Sales Manager

Mrs. VON LINA                    : 016 222 575 | Sales Representative (Phnom Penh)

312394495 162683259778787 1691852735806976859 N312436901 162683223112124 871189452335580231 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia