ពិតមិនជាធម្មតាមែន! តារាចម្រៀង Original song ដ៏ល្បីគឺ កញ្ញា នីគីនីគី(Nikki Nikki) បានក្លាយ ទូតសុច្ឆន្ទះ​ របស់ MC Park Community Mall
នៅ ហៀងJUNE 12 2022

ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុង សណ្ឋាគារ Rosewood Phnom Penh ជាន់ទី៣៦ នៃអាគារវឌ្ឍនះ ។ ពិតជាពិសេស ខ្លាំងណាស់ MC Park Community Mall ​បានរៀបចំកម្មវិធី ការចុះកិច្ចព្រមព្រៀងការងារជាទូតសុច្ឆន្ទះ ជាមួយតារាចម្រៀង Original song ដ៏ល្បីគឺ​ កញ្ញា នីគីនីគី (​Nikki Nikki) ។    

M4jtehb 
ផ្សារទំនើប Mc Park Community mall ជាផ្សារទំនើបបែបសហគមន៍ដែលស្ថិតតាមបណ្តោយផ្លូវ សម្តេចមុន្នីរ៉េត ( ២១៧ ) នៅតំបន់ស្ទឹងមានជ័យដែលជាតំបន់សេដ្ឋកិច្ចពិសេសមួយដែលហ៊ុំព័ទ្ធទៅដោយ អគាពាណិជ្ជកម្ម តូចធំជាច្រើនព្រមទាំង ស្ថាប័នរដ្ឋ ស្ថាប័នឯកជន គ្រឹះស្ថានទំនើបៗជាច្រើនទៀតផងដែរ​ , មិនតែប៉ុណ្ណោះ MC Park Community Mall គឺជាកន្លែងដែលមានអាជីវកម្មប្រមូលផ្តុំ ដោយអាជីវកម្មជាច្រើនប្រភេទ  ( Tube Coffee, PAPA JONH’s, Yi Fang, ហានុ, គុយទាវទូកលើគោក, Team Coffee & Restaurant, Master Care, ស្ថានីយ៏ប្រេងឥន្ទនះ Total ​ស្ទឹងមាន ជ័យ, ATM Cathay & Bred bank,…) បន្ថែមលើសពីនេះទៅទៀត MC Park ក៏មាន សួនកំសាន្ត សួនកំសាន្តកុមារ​ ដែលអាចអោយមានការជួបជុំកំសាន្តជជែកពិភាក្សារការងារ​ ល ។ ជាពិសេសមាន SKY Bar ស្ពានថ្មើរជើងលើអាកាស ដែលមានទេសភាពស្អាត គួរអោយចង់គយគន់នាពេលល្ងាច។​

Vwqwacsx

គួរបញ្ជាក់ផងដែរថា​ ការរៀបចំពិធីនេះគឺដើម្បីជាការទទួលស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់វត្តមានរបស់កញ្ញា នីគីនីគី (​Nikki Nikki) ក្នុងការចូលរួមចំណែកជាអ្នកតំណាងផ្សព្វផ្សាយរបស់ MC Park Community Mall ទៅកាន់មហាជន នឹងចង់បង្ហាញមហាជនអោយបានទទួលជ្រាបពីបទពិសោធន៏ក្នុងការ ទទួលយកភាពទំនើបក្នុងការជួបជុំ តាមតំបនសហគមន៏ដែលនៅជិតផ្ទះ របស់អស់លោកអ្នក ។​ ដោយផ្អែកទៅលើចក្ខុវិស័យមួយនេះហើយទើបថ្ងៃនេះ ធ្វើអោយផ្សារទំនើប MC Park សម្រេចចិត្តជ្រើសរើស កញ្ញា នីគី នីគី ធ្វើជាទូតសុច្ឆន្ទះ តំណាងអោយ MC Park Community របស់យើង។ នេះបើតាមប្រសាសន៏របស់គណះគ្រប់គ្រងរបស់ MC Park Community Mall។​​

Bwvdascz

ដូចដែលមហាជនបានជ្រាបហើយថា ក្រៅពីប្រជាប្រិយភាពដ៏ល្បីល្បាញ ភាពថ្លៃថ្នូរ ភាពវៃឆ្លាត និងភាពប៉ិនប្រសព្វ របស់កញ្ញា នីគីនីគី ទូតសុច្ឆន្ទះរបស់យើង កញ្ញាត្រូវបានគេទទួលស្គាល់ថាជា ជាតារាចម្រៀងស្រីវ័យក្មេងម្នាក់ ដែលពោពេញដោយចំណេះដឹង សមត្ថភាព ក្លាហាន ស្រស់ស្អាត មានទាំងព្រម ហើយគុណតម្លៃ ទាំងនេះពិត ជាសក្តិសមជាទូត សុច្ឆន្ទះ នៃផ្សារទំនើបបែបសហគមន៍របស់យើងខ្ញុំ និងគួអោយកោតសរសើរយ៉ាងក្រៃលែង ។

Bwredac

ដោយឡែក​​ កញ្ញា​នីគីនីគី (​Nikki Nikki)ដែលជាទូតសុច្ឆន្ទះ​ ក៏បានបង្ហាញពី​ការយល់ឃើញចំណាប់អារម្មណ៏លើការទទួលបានឪកាសធ្វើការងារជាមួយ MC Park ក្នុងនាមជាទូតសុច្ឆន្ទះ “ ចំពោះរូបនាងខ្ញុំផ្ទាល់  មានចាប់អារម្មណ៍ហើយពិតជាពេញចិត្តយ៉ាងខ្លាំងទៅលើចក្ខុវិស័យរបស់ MC Park Community Mall  ការបង្កើតអោយមាននូវផ្សារទំនើបបែប   សហគមន៍ នៅចំតំបន់ស្ទឹងមានជ័យមួយនេះ ដែលគ្រប់គ្នាសុទ្ធតែបានដឹងថា នៅតំបន់នោះគឺជាតំបន់មួយដែលមិនពិបាកក្នុងការស្វែងរកទីតាំង សម្រាប់ចំណតដែលមានទីធ្លាធំទូលាយ ហាងអាហារ សួនកម្សាន្តផ្សេងៗ និយាយរួមគឺទី តាំងមួយដែលផ្តល់នូវសេវាកម្ម ដែលកាន់តែប្រសើរជាមួយតម្លៃសមរម្យ និងចម្រុះនៅកន្លែងតែមួយក្នុងពេលតែមួយ ។ នេះគឺជាហេតុផលចំបងដែលធ្វើអោយរូបនាងខ្ញុំធ្វើសម្រេចចិត្ត ដោយមិនស្ទាក់ស្ទើរក្នុងការទទួលយកការងារជាទូត សុច្ឆន្ទះផ្លូវការរបស់ MC Park Community Mall នោះឡើយ ។ ” 

Bwvdacsx

យោងទៅតាម អារម្មណ៏នឹង​មតិនៃការសហការរបស់ភាគីទាំងសងខាង, ដូច្នេះចង់ដឹងថាតើ MC Park Community Mall នឹង​ Idol (​Nikki Nikki) នឹងមានអ្វីដែលថ្មីសម្រាប់ តំបន់ស្ទឹងមានជ័យ ក៏ដូចជាបងប្អូនដែលតែងតែគាំទ្រ MC Park សូមរងចាំតាមដាន ជាមួយគ្នាណា…!

គួរជម្រាបដែរថាMC Park Community Mall មិនត្រឹមតែមានទីតាំងសម្រាប់ ថតរូបស្អាតៗ អាចសម្រាកលំហែរនឹង ជួបជុំប៉ុណ្ណោះទេ MC Park ក៏មានទីតាំងសម្រាប់ជួល តូចធំ អាចបើកជាហាងអាហារ, ហាងនំបុ័ង, ហាងភេសជ្ជះ នឹង សេវាកម្មផ្សេងៗ…..ល,ទៅតាមតម្រូវការអាជីវកម្មរបស់អស់លោកអ្នក ជាពិសេសក៏មានតូបតូចៗសម្រាប់ជួលនឹង​តម្លៃចាប់ពី​២០០ដុល្លារក្នុង១ខែ តាមប្រភេទអាជីវកម្មបែបគ្រួសារ​( Street Food) ដែលមានទីតាំងនៅជាប់នឹងសួនកុមាររបស់ MC Park នឹងមានតម្លៃសមរម្យ ដែលមានទីតាំង​ស្ថិតនៅ តាមបណ្តោយផ្លូវ មុន្នីរ៉េត(២១៧) ហួសពីផ្សារស្ទឹងមាន ជ័យចាស់ ប្រមាណជា ៥០០ម៉ែត្រនៅខាងឆ្វេងដៃ​ (បើយើងធ្វើដំណើរពីស្ពានអាកាសស្ទឹងមានជ័យ) ៕ 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង នៅទីតាំងផ្ទាល់ឬខលមកកាន់លេខទូរស័ព្ទ ៖ 087 899 689 / 017 578 188 

                                     ស្វាគមន៍ទូតសុច្ឆន្ទៈ របស់ MC PARK

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia