គម្រោងរោងចក្រថ្មីតម្លៃជិត ៥០ លានដុល្លារ សម្រេចបោះទីតាំងក្នុងខេត្ដ១នេះ
Bunthoeun KoemMARCH 18 20264.3 K views

អបអរសាទរបងប្អូនអ្នកខេត្ដតាកែវ ខណៈខេត្ដដែលកំពុងមានសក្ដានុពលមួយនេះទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រថ្មី១ ដែលមានតម្លៃសរុបជិត ៥០ លានដុល្លារ និងអាចបង្កើតឱកាសការងារជាច្រើនកន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។

 

653094743 122261846144248245 3816935578392727101 N

 

យោងតាមការចេញផ្សាយដោយ គណៈកម្មាធិការវិនិយោគកម្ពុជាកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា រោងចក្រថ្មីនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន អូរៀន ហុងដា អ៊ិនដាសស្ទ្រៀល (ខេមបូឌា) ឯ.ក (ORIENT HONDA INDUSTRIAL (CAMBODIA) CO.,LTD.) មានទុនសរុប ៤៦.៣ លានដុល្លារ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំឈូក ឃុំត្រឡាច និងភូមិត្រពាំងជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្ដតាកែវ។ នៅពេលបើកដំណើរការរោងចក្រខាងលើក៏នឹងបង្កើតឱកាសការងារបានចំនួន ៣៣០ កន្លែងផងដែរ។

 

653700202 122261846114248245 4904642137880814767 N

 

គួរជម្រាបផងដែរថា មួយរយៈចុងក្រោយនេះ ខេត្ដតាកែវបានក្លាយជាមុខព្រួញនៃការបណ្ដាក់ទុនវិនិយោគរបស់ក្រុមហ៊ុនតូចធំទាំងនៅក្នុងស្រុក និងក្រៅស្រុក។ ជាក់ស្ដែង កាលពីឆ្នាំ២០២៥ ខេត្ដតាកែវទទួលបានគម្រោងវិនិយោគសរុប ៦៤ គម្រោង។ ដោយឡែកសម្រាប់រយៈពេល ២ ខែដើមឆ្នាំ២០២៦ នេះវិញ ខេត្ដតាកែវ ក៏ទទួលបានគម្រោងវិនិយោគចំនួន ១៤ គម្រោងផងដែរ៕

649835627 122260809716248245 3901587705394490957 N

608879896 1347501064074823 2448135427252994048 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia