អរៀនដា ចូលរួមអបអរទិវាគិលានុបដ្ឋាយិកា ជាមួយកម្មវិធីសប្បុរសធម៌ពិនិត្យ និងពិគ្រោះយោបល់ផ្នែកសន្លាក់ជង្គង់ក្នុងខណ្ឌចំការមន
Bunthoeun KoemMAY 12 2026

ភ្នំពេញ ក្នុងឱកាសអបអរទិវាគិលានុបដ្ឋាយិកានេះ មន្ទីរពេទ្យអន្តរជាតិ អរៀនដា ការរៀបចំនូវកម្មវិធី សប្បុរសធម៌ពិនិត្យ និងពិគ្រោះយោបល់ផ្នែកសន្លាក់ជង្គង់ ដោយឥតគិតថ្លៃ ដើម្បីលើកកម្ពស់សុខុមាលភាពនៅក្នុងសហគមន៍ និងបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងវិស័យសុខាភិបាលឯកជន ជាមួយប្រជាពលរដ្ឋ ។

 

Photo 2026 05 12 18 27 01

 

កម្មវិធីនេះត្រូវបានរៀបចំឡើងសម្រាប់មន្ត្រី និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំការមន ចំនួន ១០០ នាក់ ដែលកំពុងប្រឈមមុខនឹងបញ្ហាសន្លាក់ជង្គង់ ឬចង់ស្វែងយល់បន្ថែមអំពីសុខភាពឆ្អឹងសន្លាក់។ ការផ្តល់សេវានេះមាន៖

 

  • ការវាយតម្លៃពីបញ្ហាសន្លាក់ជង្គង់
  • ការផ្តល់ព្រឹក្សាយោបល់ពីវេជ្ជបណ្ឌិតឯកទេសជំនាញ
  • ការណែនាំអំពីការព្យាបាល និងការថែទាំសន្លាក់

 

គោលបំណងសំខាន់នៃកម្មវិធី កម្មវិធីសប្បុរសធម៌នេះមិនត្រឹមតែជាការផ្តល់នូវក្តីស្រឡាញ់ និងក្តីគោរពពីមន្ទីរពេទ្យជូន ជូនដល់ប្រជាជនកម្ពុជានោះទេ ថែមទាំងជាប្រយោជន៍រួមមួយក្នុងការកាត់បន្ថយបញ្ហាជំងឺសន្លាក់ទូទៅ ដែលជាមូលហេតុធ្វើឱ្យប្រជាពលរដ្ឋជាច្រើនប្រឈមនឹងភាពលំបាកក្នុងការរស់នៅប្រចាំថ្ងៃ។

 

Photo 2026 05 12 18 27 09

 

មន្ទីរពេទ្យ អរៀនដាប្រកាន់នូវគោលជំហរមួយគឺ យើងមិនត្រឹមតែបំពេញតួនាទីជាសេវាសុខាភិបាលនោះទេ ប៉ុន្តែយើងចង់ក្លាយជាដៃមួយក្នុងការចូលរួមជួយសហគមន៍ខ្មែរឱ្យទទួលបានភាពនូវចំណេះដឹងផ្នែកសុខភាព ដែលមានសុខសុវត្ថិភាព ព្រមជាមួយនឹងគុណភាពខ្ពស់។

 

ព្រមជាមួយគ្នានេះដែរដើម្បីដល់អបអរ ទិវាគិលានុបដ្ឋាយិកា ប្រជាពលរដ្ឋ និងមន្ត្រីក្នុងតំបន់ ក៏បានសម្តែងពីភាពរីករាយ និងដឹងគុណចំពោះក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាគ្រប់រូប ក្នុងការបំពេញភារកិច្ចដោយការយកចិត្តទុកដាក់ ការអត់ធ្មត់ ដែលពោរពេញដោយសេចក្តីមេត្តាជូនចំពោះអ្នកជំងឺដោយឥតគិតថ្លៃពីមន្ទីរពេទ្យ អរៀនដា​។ បើទោះបីជាថ្ញៃនេះ ជាថ្ញៃដ៏សំខាន់សម្រាប់គិលានុបដ្ឋាយិកាក៏ដោយ ក៏សុខសុវត្ថិភាពរបស់ប្រជាជននៅតែជាចម្បង!

 

Photo 2026 05 12 18 26 55



សូមបញ្ជាក់ថា
: មន្ទីរពេទ្យអន្តរជាតិអរៀនដា ជាមន្ទីរពេទ្យឯកជនធំមួយក្នុងប្រទេសកម្ពុជា ដោយមានក្រុមវេជ្ជបណ្ឌិតជំនាញជាច្រើនផ្នែក គ្រឿងបរិក្ខារទំនើបៗ ព្រមទាំងមានដៃគូរសហការជាច្រើន ទាំងក្នុងនិងក្រៅប្រទេស ស្ទើគ្រប់វិស័យ ជាពិសេសជាមួយ : វិស័យធនាគារ: Acleda Bank, ABA Bank, Sathapana Bank, Wing Bank, Hatha Bank, CIMB Bank, FTB Bank .. យើងមានការផ្តល់ជូនពិសេសជាច្រើនផងដែរ


Photo 2026 05 12 18 26 39

 

សូមទាក់ទងមក អរៀនដា ទាំងពីរសាខាតាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម៖

 

សាខាដួងងៀប៖

Facebook Page: Orienda International Hospital

081 811 789 / 078 233 789 / 096 6233 789

Telegram: 078 233 789

ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ



សាខាចំការមន៖
​​
Facebook Page: Orienda Chamkarmon Hospital

012 593 789 / 016 593 789​​

Telegram: 012 593 789​​

ទីតាំងនៅអគារលេខ 9A ផ្លូវលេខ 466 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​​

 

Photo 2026 05 12 18 27 28

Photo 2026 05 12 18 27 21

Photo 2026 05 12 18 26 47

Photo 2026 05 12 18 26 18

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia