ភ្នំពេញ — មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានមោទនភាពចំពោះករណីព្យាបាលអ្នកជំងឺដាច់សរសៃឈាមខួរក្បាល ដែលទទួលបានការវះកាត់ដោយជោគជ័យ ក្រោមការថែទាំយ៉ាងជិតស្និទ្ធពីក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញ។
ជំងឺដាច់សរសៃឈាមខួរក្បាល ជាស្ថានភាពបន្ទាន់ដែលត្រូវការការវាយតម្លៃ និងព្យាបាលឱ្យបានឆាប់រហ័ស។ អរៀនដា ប្រើប្រាស់ម៉ាស៊ីន CT Scan និងម៉ាស៊ីន MRI ដើម្បីជួយវាយតម្លៃស្ថានភាពខួរក្បាល កំណត់ទីតាំងការហូរឈាម ឬការស្ទះសរសៃឈាម និងរៀបចំផែនការព្យាបាលឱ្យសមស្រប។

ក្នុងករណីត្រូវការវះកាត់ ក្រុមវេជ្ជបណ្ឌិតផ្នែកប្រព័ន្ធប្រសាទ ប្រើម៉ាស៊ីន Microscope ដើម្បីជួយមើលឃើញតំបន់លម្អិតក្នុងខួរក្បាល និងគាំទ្រឱ្យការវះកាត់មានភាពម៉ត់ចត់កាន់តែប្រសើរនៅតំបន់ជិតសរសៃរឈាមខួរក្បាល និងរចនាសម្ព័ន្ធសំខាន់ៗក្នុងខួរក្បាល។

ភាពជោគជ័យនៃការព្យាបាល គឺកើតចេញពីការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើប ជំនាញ និងបទពិសោធន៍របស់ក្រុមវេជ្ជបណ្ឌិត ក្រុមថែទាំ និងក្រុមសង្គ្រោះបន្ទាន់។ អរៀនដា បន្តផ្តល់ការព្យាបាលទំនើប និងការថែទាំប្រកបដោយវិជ្ជាជីវៈ ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកជំងឺ និងក្រុមគ្រួសារខ្មែរ។

សូមទាក់ទងមកមន្ទីរពេទ្យអន្តរជាតិ អរៀនដា តាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម៖
សាខាដួងងៀប៖
Facebook Page: Orienda International Hospital
081 811 789 / 078 233 789 / 096 6233 789
Telegram: 078 233 789
ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕






