រាជធានីភ្នំពេញ — មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានមោទនភាពសូមប្រកាសជាផ្លូវការអំពីការបើកសម្ពោធ ផ្នែកវះកាត់ (Surgical Center) ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពផ្នែកវេជ្ជសាស្ត្រ និងលើកកម្ពស់គុណភាពសេវាសុខាភិបាលក្នុងស្រុក។

ផ្នែកវះកាត់ថ្មីនេះ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប បន្ទប់វះកាត់ស្របតាមស្តង់ដារ និងក្រុមវេជ្ជបណ្ឌិតឯកទេសដែលមានបទពិសោធន៍ខ្ពស់ ដោយផ្តោតលើការព្យាបាលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

ផ្នែកវះកាត់របស់មន្ទីរពេទ្យអន្តរជាតិ អរៀនដា ផ្តល់ជូននូវសេវាវះកាត់ឯកទេសសំខាន់ៗ រួមមាន៖
- ផ្នែកវះកាត់ប្រព័ន្ធប្រសាទ សម្រាប់ព្យាបាលជំងឺ និងរបួសដែលពាក់ព័ន្ធនឹងខួរក្បាល រួមមានការវះកាត់ឈាមកកក្នុងខួរក្បាល ដុំសាច់ក្នុងខួរក្បាល ការដាច់សរសៃឈាមខួរក្បាល ព្រមទាំងអ្នកជំងឺដែលមានបញ្ហាស្ត្រូក (Stroke)...។ល។
- ផ្នែកវះកាត់បាក់បែកឆ្អឹង របួស និងសន្លាក់ សម្រាប់ព្យាបាលការសម្រាប់អ្នកជំងឺដែលមានបញ្ហាបាក់បែកឆ្អឹងដោយការគ្រោះថ្នាក់ ការវះកាត់ឆ្អឹងត្រកៀក ឆ្អឹងដងកំបិត ឆ្អឹងជង្គង់...។ល។
- ផ្នែកវះកាត់ទូទៅ (General Surgery) មាន គ្រួសក្នុងថង់ទឹកប្រមាត់ ការវះកាត់ដុំសាច់នៅបំពង់ក ការវះកាត់ពោះវៀនដុះខែ្នង និងការវះកាត់ផ្សេងៗជាច្រើនទៀត ដែលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ផងដែរថា — មន្ទីរពេទ្យអន្តរជាតិ អរៀនដា ប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងលើបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបស្តង់ដា និងអភិវឌ្ឍសមត្ថភាពក្រុមគ្រូពេទ្យ ដើម្បីឱ្យអ្នកជំងឺទទួលបានការព្យាបាលប្រកបដោយទំនុកចិត្ត និងជ្រើសរើសការថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ ដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅប្រទេស។
សូមទាក់ទងមកមន្ទីរពេទ្យអន្តរជាតិ អរៀនដា តាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម៖
សាខាដួងងៀប៖
Facebook Page: Orienda International Hospital
081 811 789 / 078 233 789 / 096 6233 789
Telegram: 078 233 789
ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕




