រាជធានីភ្នំពេញ៖ នៅថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២៦ មន្ទីរពេទ្យអន្តរជាតិអរៀនដាបានប្រារព្ធនូវ ពិធីសម្ពោធជាផ្លូវការ ផ្នែកវះកាត់ប្រព័ន្ធប្រសាទ ខួរក្បាល ដែលជាផ្នែកថ្មី និងពិសេសបំផុតសម្រាប់ព្យាបាល និងវះកាត់ជូនអ្នកជំងឺនៅមន្ទីរពេទ្យអន្តរជាតិអរៀនដា! កម្មវិធី នេះបានធ្វើឡើងក្រោមអធិបតីភាពរបស់គណៈគ្រប់គ្រងនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា និង មន្ទីរពេទ្យអរៀនដាចំការមន ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក និងភ្ញៀវ ទាំងអស់ សរុបប្រមាណ ១០០នាក់!
គណៈគ្រប់គ្រងនៃមន្ទីរពេទ្យអន្តរជាតិអរៀនដា បានថ្លែងថា៖ “ផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាល មានវេជ្ជបណ្ឌិតឯកទេស មានបទពិសោធន៍ជាច្រើនឆ្នាំ មានសមត្ថភាពខ្ពស់អាចព្យាបាល និងវះកាត់បញ្ហាខួរក្បាលជាច្រើនជូនដល់អ្នកជំងឺ ជាមួយ គ្រឿងបរិក្ខារទំនើបៗ និងវេជ្ជបណ្ឌិត បានបញ្ចប់ការសិក្សាឯកទេសមកពីប្រទេសចិន និងវគ្គបណ្តុះបណ្តាលមកពីប្រទេស ជប៉ុន បទពិសោធន៍ជាង 10ឆ្នាំ លើការវះកាត់ និងពិគ្រោះព្យាបាលអ្នកជំងឺ រហូតទៅដល់ 10,000ករណី!”

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺខួរក្បាលផ្សេងៗទៀត កំពុងតែកើនឡើងជាបន្តបន្ទាប់ដែលវាជាកង្វល់សុខភាពមួយដ៏សំខាន់ទូទាំងពិភពលោកដែលអាចឈានទៅដល់ការបាត់បង់ជីវិត ប្រសិនបើមិនមាន ការជួយសង្គ្រោះទាន់ពេលវេលា។ មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបង្កើតផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាលឡើងក្នុង គោលបំណងផ្តល់ការព្យាបាលប្រកបដោយ ប្រសិទ្ធភាពសម្រាប់ប្រជាជននៅក្នុងស្រុកដោយមិនចាំបាច់ចេញទៅក្រៅប្រទេស។

ចំពោះលោកអ្នកដែលមានអាការៈដូចជា ឈឺក្បាល, វិលមុខ, ស្រវាំងភ្នែក (ធ្លាក់ចុះរបកគំហើញ), ហ៊ឹងត្រចៀកឬការស្តាប់ធ្លាក់ចុះ, ធ្លាក់មុខមួយចំហៀង, ពិបាកក្នុងការនិយាយ ឬនិយាយមិនច្បាស់, ទន់មួយចំហៀងខ្លួន, ស្លឹកមួយចំហៀងខ្លួន, ពិបាកក្នុងការដើរ ឬដើរគ្មានលំនឹង, បាត់បង់ការចងចាំឬការចងចាំចុះខ្សោយ, ឧស្សាហ៍ភន្ទ័ច្រលំ ឬ ងាយវង្វេង, ឧស្សាហ៍ឈ្លក់ក្នុងពេលបរិភោគអាហារ សុទ្ធតែជាអាការៈដែលបង្ហាញថាខួរក្បាលរបស់លោកអ្នកអាចនឹងមានបញ្ហាដែលទៀមទារ ឲ្យមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឲ្យបានទាន់ពេលវេលា។

ផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាលនៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា មានសេវាកម្មព្យាបាលជំងឺដូចជា៖
· ជំងឺស្រ្ដូក
· ជំងឺរលាកស្រោមខួរក្បាល
· ជំងឺកន្ត្រាក់ឬប្រកាច់
· ជំងឺរលាកសរសៃមុខ
· ជំងឺស្រ្ដូកស្ទះសរសៃឈាមខួរក្បាល
· ជំងឺប៉ាគីនសុន
· ជំងឺឈឺក្បាលប្រកាំង
· ជំងឺវិលមុខ
ផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាលនៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា ក៏មានសេវាកម្មវះកាត់ដូចជា៖
· ដុំសាច់ក្នុងខួរក្បាល
· យកកំណកឈាមកកចេញពីខួរក្បាល
· យកលលាដ៍ក្បាលចេញ
· ដាក់ឆ្អឹងលលាដ៍ក្បាលសិប្បនិម្មិត
· បង្ហូរទឹកដក់ក្នុងខួរក្បាល
· បង្ហូរទឹកក្នុងខួរក្បាលចូលក្នុងពោះ
· ការសង្កត់សរសៃប្រសាទមុខ
· ឆ្អឹងលលាដ៍បែកបាក់ដោយសារគ្រោះថ្នាក់
· យកខ្ទុះក្នុងខួរក្បាល
· យកកំណកនៅសរសៃឈាមកញ្ចឹងករដែលត្បៀត
· ចោះបង្ហូរឈាមកកក្រោមស្រទាប់ខួរក្បាល
· តសរសៃឈាមខួរក្បាល
· គៀបសរសៃឈាមដែលបែកឬប៉ោង
· កាត់ផ្តាច់សរសៃឈាមខុសប្រក្រតី
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖
សាខាដួងងៀប៖
Facebook Page: Orienda International Hospital
081 811 789/078 233 789/096 6233 789
Telegram: 078 233 789
ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕












