OPPO ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដោយ Tony Chen នៅទីក្រុង Dongguan ប្រទេសចិន។ ឈ្មោះម៉ាក "Oppo" ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០០១ ។ ទន្ទឹមនឹងនេះដែរគិតត្រឹមថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ OPPO បានក្លាយទៅជាម៉ាក់យីហោទូរសព្ទដែលជាប់ចំណាត់ថ្នាក់ធំជាងគេទី ៤ នៅលើពិភពលោកទាក់ទងនឹងចំណែកទីផ្សារ។ នេះបើយោងតាមការចុះផ្សាយលើកគេហទំព័ររបស់ក្រុមហ៊ុន OPPO ផ្ទាល់។
ជាមួយគ្នានេះដែរ ភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់របស់ OPPO នៅក្នុងឧស្សាហកម្មទូរស័ព្ទគឺត្រូវបានបញ្ជាក់ដោយផ្ទាល់ទៅនឹងយុទ្ធសាស្រ្តលក់ និងទីផ្សារដែលបានកំណត់យ៉ាងល្អរបស់ខ្លួន។ យុទ្ធសាស្រ្តទាំងនោះរួមបញ្ចូលនូវយុទ្ធសាស្ត្រទាំងនោះរួមមានដូចជា៖
១. យុទ្ធសាស្រ្តទីផ្សារលើលើប្រព័ន្ធផ្សាព្វផ្សាយសង្គម
OPPO បានខិតខំផ្សព្វផ្សាយផលិតផលរបស់ខ្លួន ដោយមានជំនួយពីគោលនយោបាយទីផ្សារដ៏ខ្លាំងក្លាមួយ។ ក្រុមហ៊ុនបានចាប់ផ្តើមយុទ្ធនាការផ្សាយពាណិជ្ជកម្មជាច្រើនដែលបង្ហាញពីលក្ខណៈពិសេសច្នៃប្រឌិតរបស់ខ្លួន តាមរយៈទូរទស្សន៍ កាសែត និងផ្ទាំងប៉ាណូ និងក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរយៈ Facebook, Twitter, Blogs, Instagram និង YouTube ជាដើម ពោលគឺធ្វើទីផ្សារតាមរយៈអ៊ីនធើណែតច្រើន។
២. យុទ្ធសាស្រ្តទីផ្សារតាមរយៈបុគ្គលមានឥទ្ធិពល
OPPO បានខ្ចីដៃបុគ្គលដែលមានឥទ្ធិពល ធ្វើជាឯកអគ្គរដ្ឋទូតម៉ាករបស់ខ្លួនដើម្បីជួយផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ ជាឧទាហរណ៍ តារាសម្ដែងឥណ្ឌា Sonam Kapoor និង Hrithik Roshan តារាចិន Luhan និង Yang Mi និងតារាល្បីៗជាច្រើនទៀតជុំវិញពិភពលោក។ ដូចគ្នាដែរ ការខ្ចីដៃមនុស្សល្បីឱ្យជួយផ្សាព្វផ្សាយបន្តនេះ ពិតជាមានឥទ្ធិពលខ្លាំងណាស់ដល់អាជីវកម្មក៏ដូចជាយីហោមួយនេះ ព្រោះបុគ្គលទាំងនោះ នឹងពាំនាំប្រេន ក៏ដូចជាផលិតផលទាំងនោះទៅកាន់អតិថិជនគោលដៅ ពោលគឺហ្វេនៗរបស់ពួកគេ។
៣. យុទ្ធសាស្រ្តទីផ្សារផ្តោតលើគុណភាព
OPPO ឈរឈ្មោះខ្លួនឯងជាម៉ាកដែលផ្តល់ជូននូវស្មាតហ្វូនប្រកបដោយភាពច្នៃប្រឌិត និងទាន់សម័យក្នុងតម្លៃប្រកួតប្រជែង។ ពួកគេផ្តោតលើលក្ខណៈពិសេសដូចជា៖ ការសាកថ្មលឿន កាមេរ៉ាគុណភាពខ្ពស់ ការរចនារលោង ជាមួយមុខងារថ្មីៗ នឹងទាន់សម័យជាច្រើនទៀត ពោលគឺ OPPO ផ្តោតទៅគុណភាព និងភាពងាយស្រួល ដើម្បីធ្វើជាធ្លាក់ទាក់ចិត្តអតិថិជន។
៤.យុទ្ធសាស្រ្តទីផ្សារជាមួយផលិតផលថ្មី និងល្អជាង
OPPO តែងតែរកមធ្យោបាយ ក៏ដូចជាមុខងារថ្មីៗ ដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនរបស់ខ្លួន ទទួលបានអ្វីដែលប្រសើរលើសគេ។ ជាក់ស្តែងទូរសព្ទ OPPO បានភ្ជាប់មកជាមួយមុខងារដ៏អស្ចារ្យ និងបានដាក់ឱ្យដំណើរការកាមេរ៉ាទូរសព្ទបង្វិលលើកដំបូង ជាមួយនិងមុខងារជាច្រើនទៀតដែលមិនធ្លាប់មានបើធៀបនឹងទូរសព្ទដទៃ។
៥. យុទ្ធសាស្រ្តទីផ្សារផ្តោតលើការលក់រាយ
OPPO រក្សាបាននូវបណ្តាញដ៏ធំទូលាយនៃហាងលក់ទំនិញរាយ ជាពិសេសនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនដូចជាប្រទេសឥណ្ឌា និងអាស៊ីអាគ្នេយ៍។ ហាងទាំងនេះផ្តល់នូវវេទិកាសម្រាប់បង្ហាញផលិតផល ផ្តល់ជូននូវសេវាកម្ម និងទំនាក់ទំនងដោយផ្ទាល់ជាមួយអតិថិជន៕


