មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព (Opera for peace) ៖ មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ និងណាហ្កាវើលដ៍ រួមគ្នាដើម្បីជំនួយមនុស្សធម៌
Daneth MechDECEMBER 11 2025

ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៥ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៖ មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ និងណាហ្កាវើលដ៍កំពុងសហការគ្នា ដើម្បីប្រែក្លាយល្ខោនអូប៉េរ៉ាលំដាប់ថ្នាក់ពិភពលោកមួយនេះ ឱ្យទៅជាកម្លាំងសាមគ្គីភាពដ៏មានឥទ្ធិពលមួយ។

វណ្ណកម្មរឿង Don Giovanni របស់ Mozart ដែលនឹងបង្ហាញជូនអ្នកទស្សនានាពេលខាងមុខឆាប់នេះៗ គឺជា «មហោស្រព​អូប៉េរ៉ាដើម្បីសន្តិភាព»​ ដែលនឹងចូលរួមចំណែកជួយដោយផ្ទាល់ដល់សហគមន៍ជនភៀសសឹកដែលបានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងដែលស្ថិតនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

 

Photo 2025 12 11 15 28 47

 

ការចូលរួមជំនួយមនុស្សធម៌ ៖

ដើម្បីគាំទ្រការឆ្លើយតបផ្នែកមនុស្សធម៌ជាបន្ទាន់ ផលិតកម្មនឹងបរិច្ចាគប្រាក់ចំណេញទាំងអស់ (បន្ទាប់ពីបានទូទាត់ថ្លៃផលិតហើយរួចរាល់) របស់ខ្លួន ដល់អង្គការសប្បុរសធម៌ និងអង្គការនានាដែលជួយដល់អ្នកដែលកំពុងត្រូវការជំនួយ។

ក្រៅពីនេះ ផលិតកម្មបានសម្រេចដក ១០% លើតម្លៃសំបុត្រទាំងអស់ដែលលក់បាន ចាប់ពីវេលានេះតទៅ យកទៅបន្ថែមលើប្រាក់ចំណេញរបស់ខ្លួន ដើម្បីបង្កើនកញ្ចប់ថវិកាជំនួយ។

ការផ្តល់ជូនអ្នកមានបំណងចង់ចូលរួមទស្សនា ៖

ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងទូលំទូលាយពីសាធារណជន អ្នករៀបចំកម្មវិធីបានប្រកាសបញ្ចុះតម្លៃ ១០% លើសំបុត្រដែលនៅសល់ទាំងអស់។ គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើង ដើម្បីធ្វើឱ្យកាន់តែមានភាពងាយស្រួលសម្រាប់ក្រុមគ្រួសារ ក្រុមហ៊ុន និងអ្នកស្រឡាញ់វប្បធម៌ចូលរួមបានកាន់តែច្រើន រួបរួមគ្នាជុំវិញវប្បធម៌ មេត្តាធម៌ និងសកម្មភាពមនុស្សធម៌។

 

Photo 2025 12 11 15 28 59

Photo 2025 12 11 15 29 05

Photo 2025 12 11 15 29 15

 

ព័ត៌មានអំពីកម្មវិធី

ការសំដែង ៖ ល្ខោនអូប៉េរ៉ា Mozart’s Don Giovanni - មហោស្រព​អូប៉េរ៉ាដើម្បីសន្តិភាព

·     កាលបរិច្ឆេទ ៖ ថ្ងៃទី ១២ ខែធ្នូ​ ឆ្នាំ ២០២៥ វេលាម៉ោង ៦ និង ៣០ នាទីល្ងាច

ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥​ វេលាម៉ោង ២ រសៀល។

·     ទីតាំង ៖ សាលមហោស្រពណាបា នៃណាហ្កាវើលដ៍ ២ រាជធានីភ្នំពេញ

មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ សង្ឃឹមថា អ្នកទាំងអស់គ្នា ក្រុមហ៊ុន ស្ថានទូត អង្គការក្រៅរដ្ឋាភិបាល និងសមាគមវប្បធម៌នានានឹងចូលរួមតាមរយៈតន្ត្រី ដើម្បីជួយដល់អ្នកដែលកំពុងត្រូវការជំនួយ។

សម្រាប់សំបុត្រ និងព័ត៌មានបន្ថែម សូមចូលក្នុងគេហទំព័រ ៖​  www.phnompenhopera.com

 

Photo 2025 12 11 15 29 10

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia