តាមការចុះផ្សាយរបស់កាសែត Business Insider បានឱ្យដឹងថានាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានលើកឡើងនៅក្នុងកម្មវិធីផ្សាយផ្ទាល់នៃផតខាស់មួយថាគោលដៅធំបន្ទាប់របស់គាត់ គឺបង្កើតកម្មវិធី១ធ្វើឱ្យវិស័យបច្ចេកវិទ្យារស់ររើកបំផុតនោះគឺប្រភពបើកចំហ។
ក្នុងនោះ Mark Zuckerberg បាននិយាយថា “ផ្នែកមួយនៃគោលដៅរបស់ខ្ញុំសម្រាប់រយៈពេល ១០ទៅ១៥ឆ្នាំខាងមុខ ខ្ញុំមានបំណងបង្កើតវេទិកាសម្រាប់ជំនាន់ក្រោយដែលវាជាវេទិកាមានប្រភពកូដបើកចំហឱ្យមនុស្សចូលទៅស្វែងរកដោយសេរី និងមានប្រភពយកមកប្រើប្រាស់ក្នុងការបង្កើតអ្វីមួយបាន ខ្ញុំគិតថាវានឹងនាំឱ្យឧស្សាហកម្មបច្ចេកវិទ្យាកាន់តែរស់រវើក តាមរយៈបច្ចេកវិទ្យា AI មានឈ្មោះថា Llama ដែល ក្រុមហ៊ុនMeta កំពុងអភិវឌ្ឍន៍”។
យ៉ាងណាមិញត្បិតតែគំរូកូដដែលបិទជិតមានសុវត្ថិភាពជាង គំរូប្រភពបើកចំហ ប៉ុន្តែទន្ទឹមនឹងនេះលោក Mark Zuckerberg យល់ថាគំរូវេទិកាបើកចំហនឹងអាចជួយឱ្យបច្ចេកវិទ្យាអភិវឌ្ឍកាន់តែលឿន កាន់តែមានលក្ខណៈប្រជាធិបតេយ្យ ដោយសារកូដប្រភពមានសម្រាប់សាធារណជនទូទៅអាចកែប្រែ និងចែកចាយប្រើបន្តគ្នាបាននោះ ហើយមនុស្សម្នាក់ៗនឹងក្លាយជាមនុស្សពោរពេញដោយចំណេះដឹងបច្ចេកវិទ្យា ដើម្បីបង្កើតរឿងរ៉ាវអស្ចារ្យជាបន្តបន្ទាប់៕
អត្ថបទដោយ៖ ពីង ជូអេង