ក្រសួងកសិកម្ម គ្រោងកៀរគរអ្នកវិនិយោគ ដើម្បីបើកកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនិងដាំស្មៅលើផ្ទៃដីនៅខេត្ត១នេះ
ធី ស្រីល័ក្ខMARCH 12 202622 views

កាលពីថ្មីៗនេះ​ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បី​ពិភាក្សានឹង​រៀប​ចំ​កៀងគរក្រុមហ៊ុន ក៏ដូចជាអ្នកវិនិយោគ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាបើកកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនិងដាំស្មៅលើ លើផ្ទៃដីប្រមាណ ៨០០ហិកតា។

១៨

កិច្ចប្រជុំនេះដែលធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម មានការចូលរួមពី​ឯកឧត្តម កៅ ផល ឯកឧត្តម ផេង គីមស្រ៊ុន អនុរដ្ឋលេខាធិការ ថ្នាក់​ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និង​ផលិត​កម្ម​សត្វ រដ្ឋបាលព្រៃឈើ តំណាងអង្គភាពពាក់ព័ន្ធក្រោម​ឱវាទ​ក្រសួង ព្រមទាំងមានការចូលរួមពី តំណាងក្រុមហ៊ុន ដែលមាន​បំណង​វិនិយោគលើដីទីតាំងស្ថានីយ៍ដាំឈើម្សៅក្រដាស ស្ថិតក្នុ​ងស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រួមមានក្រុមហ៊ុន ឌីភី ម្ចាស់​ចម្ការ ឯ.ក ក្រុមហ៊ុន Perpetual Green Development  (Cambodia) ​Co., Ltd និងក្រុមហ៊ុន CPFM Dairy & Food Co., Ltd

១៧

ជាមួយគ្នានោះដែរ គោលបំណងនៃកិច្ចពិភាក្សា ដើម្បីរៀបចំផែនការអភិវឌ្ឍន៍តំបន់​ស្ថានីយដាំឈើ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រាប់​ការ​ដាំស្មៅ និងចិញ្ចឹមគោយកទឹកដោះ ដែលបច្ចុប្បន្ននេះកំពុងតែ​មាន​តម្រូវការទឹកដោះគោ សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការរបស់ប្រជា​ពល​រដ្ឋ។ ហេតុនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងនឹង​រៀប​ចំ​កៀងគរក្រុមហ៊ុន ក៏ដូចជាអ្នកវិនិយោគ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា លើផ្ទៃដីប្រមាណ ៨០០ហិកតា។ ជាលទ្ធផលនៃកិច្ចប្រជុំក្រសួងបាន​លើក​ទឹកចិត្ត​ក្រុមហ៊ុនដើម្បីអភិវឌ្ឍន៍នៅតំបន់នោះ៕

19

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia