ត្រៀមញ៉ាំ! ផ្សារទំនើបម៉ាក្រូ បើកប៊ូហ្វេទុរេនទាំង៣សាខា ចំណាយតែ៦ម៉ឺនរៀល អាចញ៉ាំបាន១ឆ្អែត
ធី ស្រីល័ក្ខ•JUNE 10 2024•3.3 K views

សម្រាប់អ្នកដែលចូលចិត្តញ៉ាំទុរេនពេលនេះដឹងតែសប្បាយញ៉ាំហើយ ព្រោះផ្សារទំនើបម៉ាក្រូនឹងបើកបើកប៊ូហ្វេទុរេនទាំង៣សាខា ហើយសម្រាប់អ្នកដែលចុះឈ្មោះមុនគេចំណាយត្រឹមតែ៦ម៉ឺនរៀលប៉ុណ្ណោះគឺអាចញ៉ាំបានមួយឆ្អែត។

ជាក់ស្តែង បើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ Makro Cambodia បានឱ្យដឹងថា អ្នកដែលកក់ឥឡូវនេះគឺនឹងទទួលបានការបញ្ចុះតម្លៃពិសេស ត្រឹមតែ ១៥ ដុល្លារ តែប៉ុណ្ណោះ (តម្លៃកក់មុន), និង18ដុល្លារ (តម្លៃធម្មតា) កូនក្មេងវិញគឺចំណាយក្នុងម្នាក់ ៨ដុល្លារផងដែរ។

19

គួរបញ្ជាក់ថា អ្នកដែលចង់ញ៉ាំប៊ូហ្វេទុរេនអាចទៅតាមសាខានីមួយៗរបស់ផ្សារម៉ាក្រូបាន ដោយសាខានៅជ្រោយចង្វារគឺចាប់ពីថ្ងៃទី១៦ ដល់ ១៨ មិថុនា ២០២៤ (កក់មុន នៅថ្ងៃទី ១០ ដល់ ១៥ មិថុនា ២០២៤ )។ សាខាសែនសុខវិញចាប់ពី ថ្ងៃទី ២១ ដល់ ២៣ មិថុនា ២០២៤ (កក់មុន នៅថ្ងៃទី ១៦ ដល់ ២០ មិថុនា ២០២៤ )។ ចំណែកសាខាទី៣ នៅសៀមរាបវិញ ចាប់ពីថ្ងៃទី ២៨ ដល់ ៣០ មិថុនា ២០២៤ (កក់មុន នៅថ្ងៃទី ២១ ដល់ ២៧ មិថុនា ២០២៤ )៕ បងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទនៅតាមតារាងខាងក្រោមបាន៖

38

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia