មានមនុស្សមិនតិចទេ ដែលមានក្តីស្រមៃចង់បើកហាងលក់ពេជ្រ មិនតែប៉ុណ្ណោះមានមនុស្សមួយចំនួនទៀតដែលមានដើមទុនគ្រប់គ្រាន់ល្មមនឹងបើកហាងលក់ពេជ្រហើយ ប៉ុន្តែពួកគាត់មិនទាន់ច្បាស់ទេថារបរពេជ្រនេះអាចរកស៊ីចំណេញនាពេលណាពោលតើចំណេញនាពេលលក់ឱ្យអតិថិជនឬចំណេញពេលអតិថិជនលក់មកវិញ។
ជាមួយគ្នានោះដែរ កាលពីកន្លងទៅនេះចាបក្រហមក៏បានទៅសម្ភាសន៍ជាមួយ អ្នកស្រី ខន រដ្ឋា ដែលជាម្ចាស់ហាងពេជ្រ ANON Diamond ហាងពេជ្រ អនន្ត បាននិយាយថា មែនទែនទៅ ចំពោះមុខរបរលក់ពេជ្រនេះ គឺអ្នកលក់ពេជ្រចំណេញនៅពេលដែលអតិថិជនទិញយកទៅហើយលក់ត្រឡប់មកលក់វិញ និងអាចចំណេញទៀតនៅពេលដែលគ្រឿងអលង្ការពួកគាត់បាក់បែងអីជាដើមព្រោះនៅពេលដែលទំនិញទាំងនោះបាក់បែងហើយពួកគាត់យកមកលក់ គឺយើងកាត់ទឹកទៅតាមហ្នឹងផងដែរ។
អ្នកស្រី ខន រដ្ឋា បានពន្យល់ថា នៅត្រង់ចំណុចនេះមិនមែនអ្នកលក់ពេជ្រចេះតែចង់កាត់ទឹកតាមចិត្តឡើយ ពោលគឺយើងមើលទៅតាមប្រភេទគ្រឿងអលង្ការដែរ ថាគ្រឿងអលង្ការនោះ វាបាក់បែកខ្លាំងទេបើបាក់បែកខ្លាំងក៏កាត់តាមហ្នឹង តែបើបាក់បែកតិចក៏កាត់តិចតួចប៉ុណ្ណោះ ប៉ុន្តែនៅក្នុងនោះមុននឹងកាត់ទឹកអ្នកលក់តែងតែពន្យល់ប្រាប់អតិថិជនឱ្យយល់ជានិច្ច មិនមែនចេះតែកាត់ទឹកតាមចិត្តឡើយ។
សូមបញ្ជាក់ថា ហាងពេជ្រ ANON Diamond ហាងពេជ្រ អនន្ត របស់អ្នកស្រី ខន រដ្ឋា មានលក់ពេជ្រតែមួយប្រភេទប៉ុណ្ណោះគឺប្រភេទពេជ្រធម្មជាតិ ចំណែកឯផ្លាកទីនវិញក៏មានលក់តែ១ប្រភេទដូចគ្នាគឺផ្លាកទីនទឹក ៧កន្លះ។ លើសពីនេះនៅទៀតចំពោះលោក លោកស្រីដែលចង់ទៅមើលពេជ្រនៅហាងរបស់គាត់គឺបុគ្គលិកចាំស្វាគមន៍ជានិច្ច មិនថាទៅចង់មើលសិន ឬទៅទិញនោះទេគឺបានទាំងអស់ ដោយលោកអ្នកអាចជិះទៅហាងពេជ្ររបស់គាត់ដែលមានទីតាំង នៅជាប់ផ្សាទំនើបអ៊ីអន0២ ក្នុងបុរីដឺព្រេមៀរលែនសែនសុខ ផ្ទះលេខ58 ផ្លូវ Avenue D (ផ្ទះកញ្ចក់ពណ៌មាស) ឬធ្វើការទំនាក់ទំនងទៅកាន់លេខ 096 660 0909 ៕
អត្ថបទ៖ ធី ស្រីល័ក្ខ