ចង់លក់អនឡាញតែអៀនច្រើន! សាកគន្លឹះលក់ ៣ នេះធ្វើឱ្យអ្នកបាត់ខ្លាច និងហ៊ានចេញលក់
នារី AUTOJANUARY 11 2024850 views

ការរកស៊ីក្នុងវិស័យអនឡាញនាពេលបច្ចុប្បន្ននេះគឺកំពុងពេញនិយមខ្លាំងមែនទែន ដោយសារអាជីវកម្មនេះ នរណាៗក៏អាចចាប់ផ្តើមបាន ព្រោះវាជារបរដើមទុនតិច ដោយយើងមិនពិបាកក្នុងការចំណាយទៅលើថ្លៃជួលស្តង់ ឬសាងសង់ហាងឡើយ មួយវិញទៀតវាបានផ្តល់ភាពងាយស្រួលដល់អតិថិជន មិនពិបាកក្នុងការដើរទិញតាមផ្សារយូរៗឡើយ។

ប៉ុន្តែទោះបីដើមទុនតិច និងងាយស្រួលក៏ដោយក្តី ក៏នៅតែមានអ្នកលក់មួយចំនួនមិនហ៊ានចេញលក់ និងអៀនច្រើននៅឡើយ។ទន្ទឹង​នឹងនេះដែរ ខាងក្រោមនេះជាគន្លឹះទាក់ទាញភ្ញៀវខ្លះៗដែលអាចជួយបងប្អូនដែលអៀនច្រើនដោះស្រាយបញ្ហាបានមួយកម្រិត៖

១. ដាក់គោលដៅឱ្យច្បាស់

មនុស្សនៅពេលមានគោលដៅច្បាស់លាស់មិនខ្លាចទៅនឹងភាពខ្មាសអៀន ឡើយ បងប្អូនមួយចំនួនមិនហ៊ានចេញមុខគឺដោយសារបញ្ហាមួយនេះ ពោលគឺគ្មានគោលដៅច្បាស់ ថាយើងនឹងក្លាយជាបែបណា ដូច្នេះប្រសិនបើបងប្អូនចង់ចាប់យកមុខរបរមួយនេះ សូមរំលឹកខ្លួនឯង ថាមានគោលដៅច្បាស់នៅ ត្រូវចាំថាបើអ្នកមានតែក្តីស្រមៃហើយគ្មានសកម្មភាព មិនហ៊ានលះបង់ ភាពខ្មាសអៀន អនគតកាន់តែឆ្ងាយថែមទៀត ត្រឡប់មកវិញ ចង់ជាអ្នកលក់អនឡាញឆ្នើមត្រូវរៀន ចាប់ផ្តើម ហើយលទ្ធផលបែបណាកុំទាន់ខ្វល់សំខាន់ធ្វើសិន ។

២. ខ្ចីដៃគេប្រើសិន

បងប្អូនមួយចំនួនជឿងថាពួកគាត់ចង់ចាប់ផ្តើមមែនទែន ប៉ុន្តែដោយសារតែគាត់មាននៅមានភាពខ្មាសអៀនច្រើន ហើយគិតថាទាល់តែអ្នកស្អាតទើបលក់អនឡាញដាច់ វាជាការពិតពេលដែលមនុស្សស្អាត គេលក់ឆាប់ដាច់ មានអ្នកស្គាល់ច្រើនពិតមែន  ប៉ុន្តែយើងក៏អាចលក់បានដូចគ្នាដោយខ្ចីដៃគេលក់ មានន័យថាប្រសិនបើសម្រស់យើងមិនសូវអំណោយផល យើងអាចចាប់ដៃជាមួយបងប្អូន មិត្តភ័ក្ត ឬអ្នកស្និតស្នាលឱ្យជួយលក់ ដូច្នេះទាំងអស់គ្នានៅតែ អាចចាប់ផ្តើមបានតាមច្រកមួយនេះ ។

៣. រៀនលក់សម្លេង

សម្រស់យើងមិនសូវបាន​ ប៉ុន្តែមិនមែនមានន័យថាយើងមិនអាចនិយាយបានទេ ទាំងអស់គ្នាអាចធ្វើវីដេអូបង្ហាញពីផលិតផលឬសេវាកម្មបានដូចគ្នា ព្រោះបច្ចុប្បន្នមានអ្នកលក់អនឡាញច្រើនណាស់ដែលគេលក់មិនចាំបាច់បញ្ចេញមុខឡើយ ប៉ុន្តែគេនៅតែលក់ដាច់ ដោយពូកែធ្វើទីផ្សារនៅលើអនឡាញ តាមពិតទៅរបស់ខ្លះមិនចាំបាច់យើងទៅ ចេញមុខឡើយ តែវាទៀមទារអោយទាំងអស់គ្នាពូកែក្នុងការនិយាយដែរពីផលិតផលឬសេវាកម្មនោះ ។​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia