នេះជាវេបសាយសិក្សា សាលាល្បីៗនៅអាមេរិក អាចរៀនឥតគិ.តថ្លៃ ល្អសម្រាប់សិស្ស អ្នកធ្វើការរកស៊ី
Ping Chou EngAPRIL 4 20242.2 K views

សម្រាប់បងប្អូនសិស្សនិស្សិត អ្នកធ្វើការងារ អ្នកប្រកបអាជីវកម្ម ដែលមានចំណូលចិត្តក្នុងការឆ្លៀតរៀនបន្ថែមឬមានបំណងចង់រៀនមេរៀនរបស់សាកលវិទ្យាល័យល្បីៗនៅអាមេរិក បងប្អូនអាចធ្វើការរៀនតាមរយៈអនឡាញលើវគ្គសិក្សាឥតគិតថ្លៃ របស់សាកលវិទ្យាល័យល្បីៗ ដែលក្នុងនោះរួមមានដូចជា៖

១. Harvard University Free Online Course៖ គឺជាវេបសាយសេរីសម្រាប់សិក្សាអំពីជំនាញមួយចំនួន ដែលបងប្អូនអាចសិក្សាបានដោយឥតគិតថ្លៃ ដោយក្នុងនោះវគ្គរបស់សកលវិទ្យាល័យ Harvard ដ៏ចំណាស់និងល្បីលើសកលលោកមួយនេះ ក៏មានវគ្គបង់ថ្លៃសម្រាប់ថ្នាក់អនឡាញ មានសញ្ញាប័ត្រនិងមុខជំនាញមួយចំនួនដោយមិនពិបាកហោះទៅរៀននៅអាមេរិកផ្ទាល់ក៏បាន។

២. Stanford University Free Online Course៖ សម្រាប់សកលវិទ្យាល័យដ៏មានប្រជាប្រិយភាពនៅសហរដ្ឋអាមេរិកមួយនេះ​ក៏មានផ្តល់ជូននូវវគ្គសិក្សាអនឡាញដោយឥតគិតថ្លៃលើជំនាញចំនូនផងដែរ។ ដោយក្នុងនោះមានទាំងថ្នាក់បង់ថ្លៃទទួលបានសញ្ញាប័ត្រនិងឥតមានសញ្ញាប័ត្រ។

៣. Coursera​ Online Course៖ នេះជាកម្មវិធីវេបសាយដែលមានប្រមូលផ្តុំនូវវគ្គសិក្សាតាមអនឡាញជាច្រើនជំនាញ ដោយវេបសាយ Coursera នេះបានធ្វើការសហការជាមួយសាកលវិទ្យាល័យ និងអង្គការផ្សេងៗជុំវិញពិភពលោក ជាពិសេសប្រទេសជឿនលឿនផ្នែកអប់រំ ដើម្បីផ្តល់ជូននូវវគ្គសិក្សាតាមអនឡាញដោយឥតគិតថ្លៃជាមួយជំនាញសិក្សាជាច្រើនដល់អ្នកសិក្សាទូទៅ ឬការបង់ប្រាក់សម្រាប់ការទទួលបានសញ្ញាប័ត្រក្រោយសិក្សា។

ដូច្នេះសម្រាប់បងប្អូនដែលចង់សិក្សាបន្ថែមអាចធ្វើការចូលទៅកាន់តំណលីងនីមួយៗ ដែលបានរៀបរាប់ខាងលើ ដើម្បីស្វែងរកព័ត៌មានកាន់តែលម្អិតលើជំនាញជាច្រើនតាមប្រភេទវគ្គសិក្សានីមួយៗ ដោយការសិក្សានេះមិនកំណត់កម្រិតអាយុឬកម្រិតសិក្សានោះឡើយពោលបងប្អូនគ្រាន់តែមានទូរស័ព្ទឬកុំព្យូទ័រនិងអ៊ីនធើណេតប៉ុណ្ណោះគឺអាចរៀនបានហើយ៕

អត្ថបទដោយ៖ ពីង ជូអេង

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia