ប្រយ័.ត្នផង! និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំប្រាប់ពីឈ្មោះ គម្រោងលំនៅឋាន១កន្លែងដែលគ្មានអាជ្ញាបណ្ណទេ
ធី ស្រីល័ក្ខDECEMBER 14 202531 views

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.)  បានប្រកាសជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ គម្រោងអភិវឌ្ឍលំនៅឋានចំនួន ១ ដូចមានឈ្មោះខាងក្រោម បាននិងកំពុងធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ដោយគ្មាន អាជ្ញាបណ្ណពី ន.អ.ប. នោះទេ។

 

. សាលាកំរើក រ៉េស៊ីដេន នាមករណ៍ក្រុមហ៊ុនម៉ាយ វី ប្រធីធី ឯ.ក ទីតាំងគម្រោង គឺស្ថិតនៅ ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

២៦

គូសបញ្ជាក់ថា​ ដូចនេះ សូមសាធារណជនទាំងអស់កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងខាងលើ ដែលអាច ធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្ន ខ្ពស់បំផុត។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia