កសិដ្ឋាន១កន្លែង អាចនាំចេញកូនត្រីទៅកាន់ប្រទេសធំៗ៣លើលោក និងរកចំណូលបាន២៥លាន$/ឆ្នាំ
ធី ស្រីល័ក្ខAUGUST 31 2022283 views

កាលពីថ្មីៗកន្លងទៅនេះ​ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានធ្វើដំណើរទៅពិនិត្យកសិដ្ឋាន មួយកន្លែងគឺ Maagan Muchael kibbutz (កសិដ្ឋានចិញ្ចឹមត្រី) នៅក្នុងនោះលោកនាយកគ្រប់គ្រងបច្ចេកទេសកសិដ្ឋានចិញ្ចឹមត្រី បាននិយាយថា (ត្រីលម្អ និងត្រីសាច់) អាចផលិតបាន ៣០លានកូន/ឆ្នាំ (១៣ ប្រភេទត្រី)  ក្នុងនោះនាំចេញ ៣០% (កូនត្រីរស់) ទៅកាន់ប្រទេស កាណាដា សហរដ្ឋអាមេរិក និងអ៊ឺរ៉ុប។

301761335 5253545358033655 1029397426575787927 N

នាយកគ្រប់គ្រងនៅកសិដ្ឋាន Maagan Muchael kibbutz បានបន្តទៀតថា ក្នុង ១ឆ្នាំកសិដ្ឋានអាចផលិតសាច់ត្រីបាន ២ពាន់តោន សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក។ ទូទាំងកសិដ្ឋានបានអនុវត្តប្រព័ន្ធកសិដ្ឋានវៃឆ្លាត (Smart Agriculture) គ្រប់ខ្សែច្រវាក់ផលិតកម្មត្រូវបានបញ្ជាតាមទូរស័ព្ទ ប្រើប្រព័ន្ធសូឡា និងបច្ចេកវិទ្យាខ្ពស់ក្នុងការចិញ្ចឹម បង្កាត់ពូជ ផ្តល់ចំណី និងកែច្នៃ។ ក្នុងមួយឆ្នាំកសិដ្ឋានអាចរកចំណូលបាន ២៥លានដុល្លារ។ 

Photo 2022 08 31 15 14 57

ជាចុងក្រោយឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានមានប្រសាសន៍ថា កម្ពុជាត្រូវសិក្សារៀនសូត្រ និងត្រូវនាំយកបច្ចេកវិទ្យាទៅអនុវត្តបានគឺការគ្រប់គ្រងគុណភាពទឹកក្នុងស្រះចិញ្ចឹមត្រី ការប្រើប្រព័ន្ធកសិដ្ឋានវៃឆ្លាត និងការទាញយកថាមពលពន្លឺព្រះអាទិត្យមកប្រើ ដើម្បីកាត់បន្ថយថ្លៃដើមផលិតផងដែរ៕

301576741 5253545624700295 5941068751609624831 N301618552 5253545931366931 1572638922059313709 N

អត្ថបទ៖ ធី ស្រីល័ក្ខ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia