ឈប់ឆ្ងល់ទៀត! បុគ្គលិកចាស់ខ្លះ ប្រាក់ខែតិចជាង បុគ្គលិកថ្មី អាចមកពីមូលហេតុធំៗ ៣ នេះ
Kan DaraMARCH 18 20261.2 K views

ជារឿងដ៏គួរឲ្យឈឺចាប់បំផុតមួយក្នុងពិភពការងារ ដែលជារឿយៗគេតែងសង្កេតឃើញថា «បុគ្គលិកថ្មី» ទទួលបានប្រាក់ខែខ្ពស់ជាង «បុគ្គលិកចាស់» ទោះបីជាអ្នកចាស់មានបទពិសោធន៍ក្នុងក្រុមហ៊ុនយូរក៏ដោយ។ ខាងក្រោមនេះគឺជា មូលហេតុធំៗ ៣ ដែលធ្វើឲ្យបុគ្គលិកថ្មីទទួលបានប្រាក់ខែច្រើនជាង៖

 

/. ការប្រកួតប្រជែងលើទីផ្សារពលកម្ម៖ យោងតាមការសិក្សារបស់ស្ថាប័នហិរញ្ញវត្ថុ និងធនធានមនុស្សអន្តរជាតិ ដូចជា Forbes Advisor SHRM - Society for Human Resource Management បានបង្ហាញថា តម្លៃទីផ្សារសម្រាប់ជំនាញនីមួយៗមានការកើនឡើងជារៀងរាល់ឆ្នាំ។ នៅពេលក្រុមហ៊ុនត្រូវការជ្រើសរើសបុគ្គលិកថ្មីដែលមានសមត្ថភាព ពួកគេត្រូវផ្តល់ប្រាក់បៀវត្សរ៍ឱ្យសមស្របទៅនឹង តម្លៃទីផ្សារបច្ចុប្បន្ន ដើម្បីទាក់ទាញបេក្ខជនពូកែៗឱ្យមកធ្វើការជាមួយ។ ចំណែកបុគ្គលិកចាស់ ប្រាក់ខែច្រើនតែកើនឡើងតាមភាគរយតិចតួចប្រចាំឆ្នាំ ដែលមិនទាន់ល្បឿននៃការហក់ឡើងនៃតម្លៃទីផ្សារខាងក្រៅ។

 

/. កញ្ចប់ថវិកាខុសគ្នា៖ ប្រភពពីក្រុមហ៊ុនប្រឹក្សាយោបល់ធនធានមនុស្សល្បីៗដូចជា Mercer, Aon, និង Hays តែងតែចេញរបាយការណ៍ប្រចាំឆ្នាំដែលបង្ហាញថា បុគ្គលិកដែលប្តូរការងាររៀងរាល់ ២ ទៅ ៣ ឆ្នាំម្តង ច្រើនតែទទួលបានប្រាក់ខែខ្ពស់ជាងបុគ្គលិកដែលនៅកន្លែងដដែលលើសពី ៥ ឆ្នាំ (ជួនកាលខុសគ្នាពី ១០% ទៅ ២០%)។ នេះមកពី តម្លៃនៃការជ្រើសរើសបុគ្គលិកថ្មី ខ្ពស់ជាង តម្លៃរក្សាទុកបុគ្គលិកចាស់ នៅក្នុងយុទ្ធសាស្ត្រហិរញ្ញវត្ថុរបស់ក្រុមហ៊ុនភាគច្រើន។

 

/. គម្លាតនៃជំនាញបច្ចេកវិទ្យា៖ យោងតាម World Economic Forum (WEF) ក្នុងរបាយការណ៍ Future of Jobs Report បានបញ្ជាក់ថា ជំនាញបច្ចេកទេស មានអាយុកាលខ្លីជាងមុន។ បុគ្គលិកថ្មីៗដែលទើបបញ្ចប់ការសិក្សា ឬទើបឆ្លងកាត់ការបណ្តុះបណ្តាលថ្មីៗ ច្រើនតែនាំមកនូវបច្ចេកវិទ្យាដែលក្រុមហ៊ុនកំពុងត្រូវការជាចាំបាច់ដូចជា AI, Data Analysis, Digital Marketing ជំនាន់ថ្មី ដែលធ្វើឱ្យតម្លៃខ្លួនរបស់ពួកគេខ្ពស់ភ្លាមៗនៅពេលចូលការងារ។ រីឯបុគ្គលិកចាស់ ពេលខ្លះអាចនឹងធ្លាក់ចូលក្នុងតំបន់សុខស្រួល ដោយប្រើប្រាស់តែជំនាញដដែលៗដែលធ្លាប់ធ្វើរាប់ឆ្នាំ។ ប្រសិនបើបុគ្គលិកចាស់មិនព្រមពង្រឹងសមត្ថភាព ឱ្យទាន់សម័យកាលទេ នោះតម្លៃខ្លួនរបស់ពួកគេនឹងនៅទ្រឹង។

 

គួរជម្រាបផងដែរថា ដើម្បីដោះស្រាយបញ្ហានេះ បុគ្គលិកចាស់គួរតែបង្កើនសមត្ថភាពខ្លួនឯងជាប្រចាំ និងចេះចរចាដំឡើងប្រាក់ខែដោយផ្អែកលើលទ្ធផលការងារជាក់ស្តែង ដែលខ្លួនសម្រេចបានជូនក្រុមហ៊ុន ឬពិចារណាស្វែងរកឱកាសថ្មីដែលផ្តល់តម្លៃសមស្របនឹងសមត្ថភាពបច្ចុប្បន្ន៕

 

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia