ម្ចាស់បុរី ឡុងនី ផ្ដល់ដំបូន្មានសំខាន់ៗដល់អ្នកទិញផ្ទះថ្មីថ្មោង ដើម្បីកុំឲ្យទិញហើយស្ដាយក្រោយ ឬមានសម្ពាធលុយកាក់
Bunthoeun KoemMAY 21 20268 views

ការទិញផ្ទះលើកដំបូងដោយគ្មានបទពិសោធន៍ទាមទារឱ្យមានការសិក្សាស្វែងយល់យ៉ាងហ្មត់ចត់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងការខកចិត្ត ឬវិបត្តិហិរញ្ញវត្ថុទៅថ្ងៃក្រោយ។ ទាក់ទងនឹងបញ្ហានេះ លោកឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកបុរី ឡុងនី និងក្រុមហ៊ុនបូទីកា បានចែករំលែកនូវដំបូន្មានសំខាន់ៗមួយចំនួនសម្រាប់អ្នកទិញថ្មីថ្មោង។

 

ថ្លែងប្រាប់ Business Cambodia លោកឧកញ៉ាបានលើកឡើងថា៖ កត្តាចម្បងបំផុតដែលអ្នកទិញត្រូវពិចារណាគឺការវាយតម្លៃលើស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យបានច្បាស់លាស់ ដោយត្រូវដឹងពីប្រភពចំណូលពិតប្រាកដ និងចៀសវាងដាច់ខាតនូវការទិញទាំងប្រថុយប្រថាន ឬទិញដើម្បីតែបង្អួតគេ ដែលជាចំណុចគ្រោះថ្នាក់បំផុត។

 

656357332 1262641562729725 1644575700392502157 N

 

ទន្ទឹមនឹងនេះ ការស្គាល់ពីកេរ្តិ៍ឈ្មោះនិងប្រវត្តិរបស់បុរីក៏ជារឿងមិនអាចខកខានបានឡើយ ដោយសារបុរីខ្លះទោះបីជាមានច្បាប់ទម្លាប់ត្រឹមត្រូវ ប៉ុន្តែខ្វះការគោរពកិច្ចសន្យា និងវិជ្ជាជីវៈ ដែលនាំឱ្យមានការបោះបង់ចោលគម្រោង។ បច្ចុប្បន្ន អ្នកទិញអាចស្វែងរកព័ត៌មានទាំងនេះបានយ៉ាងងាយស្រួលតាមរយៈទូរសព្ទដៃ ឬទៅពិនិត្យមើលគម្រោងជាក់ស្តែង។

 

សម្រាប់បុរីដែលមានកេរ្តិ៍ឈ្មោះល្អ អ្វីដែលត្រូវផ្ទៀងផ្ទាត់បន្ថែមមានដូចជា អាជ្ញាប័ណ្ណ ប្លង់គ្របដណ្តប់ត្រឹមត្រូវពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងការពិនិត្យមើលប្លង់ផ្ទះដើម្បីធានាថា មិនមានការកែច្នៃបន្ថែមថយខុសលក្ខណៈបច្ចេកទេសដើម្បីតែផលចំណេញនោះឡើយ។

 

លោកឧកញ៉ាបានសង្កត់ធ្ងន់ថា បើថវិកាមិនទាន់គ្រប់គ្រាន់ទេ មិនគួរទាន់សម្រេចចិត្តទិញនោះឡើយ។ ទោះជាយ៉ាងណាពាក្យថាលុយគ្រប់ មិនមែនមានន័យថាទាល់តែមានលុយទាំងដុំទើបទៅទិញផ្ទះនោះទេ ប៉ុន្តែជាការគណនារួមគ្នារវាងសមាជិកគ្រួសារដូចជា ប្តី ប្រពន្ធ ឬកូន ដើម្បីមើលថាតើមានលទ្ធភាពបង់រំលស់ប្រចាំខែដែរឬទេ។

 

ប្រសិនបើវាយតម្លៃឃើញថាអាចបង់បាន ការសម្រេចចិត្តទិញក្នុងអំឡុងពេលនេះគឺជាឱកាសដ៏ល្អប្រសើរ ព្រោះទីផ្សារបច្ចុប្បន្នផ្តល់អំណាចដល់អ្នកទិញច្រើនជាងអ្នកលក់។ ម្យ៉ាងម្ចាស់គម្រោងនានាបានផ្តល់ភាពបត់បែននិងសម្រួលដល់ការទូទាត់យ៉ាងច្រើន ហើយម្ខាងទៀត គ្រឹះស្ថានធនាគារក៏មានការប្រកួតប្រជែងខ្លាំងលើអត្រាការប្រាក់ ដោយទម្លាក់មកត្រឹម ៦,៥% ឬរហូតដល់ ៥% ក្នុងមួយឆ្នាំ។

 

481449296 1039095888243778 1611820981418063895 N

 

បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏មានគោលនយោបាយលើកទឹកចិត្តដល់អ្នកទិញផ្ទះសម្រាប់ស្នាក់នៅ តាមរយៈការបន្ធូរបន្ថយពន្ធ និងការជំរុញផ្នែកប្រព័ន្ធធនាគារផងដែរ។ លើសពីនេះ ខាងក្រុមហ៊ុនបុរីផ្ទាល់ក៏បានបង្កើតកម្មវិធីប្រកួតប្រជែងបង់រំលស់ដោយគ្មានការប្រាក់ក្នុងរយៈពេលវែង ដូចជាគម្រោងរបស់បុរីឡុងនី ដែលអនុញ្ញាតឱ្យអតិថិជនបង់ត្រឹមតែ ០,៥% នៃតម្លៃផ្ទះក្នុងមួយខែ ដោយគ្មានការប្រាក់ទាល់តែសោះសម្រាប់រយៈពេល ៣០ខែដំបូង ដែលទឹកប្រាក់បង់ប្រចាំខែទាំងនោះគឺកាត់ចូលប្រាក់ដើមសុទ្ធតែម្តង។ 

 

ជាមួយគ្នានេះដែរ សម្រាប់លោកអ្នកដែលកំពុងស្វែងផ្ទះដែលមានគុណភាពល្អ ទំនុកចិត្ដ សំណង់សាងសង់រួចរាល់ ១០០ ភាគរយ និងស្ថិតនៅទីតាំងសក្ដានុពល អាចស្វែងរកនៅក្នុងគម្រោង បុរី ឡុងនី បាន​។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់លេខទូរសព្ទ៖ (017-098)782 777 / (012-093)642 333 / (010-011)88 11 58៕ 

 

505580148 1110660931087273 4832863306162793784 N

490104547 1066911715462195 2301657438607782598 N

480249157 1027093569444010 179442115679453965 N

475804943 1015619500591417 5980784165039607698 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia