ឧកញ៉ា ១៦ រូបនេះប្រកាសបរិច្ចាគថវិកាតាមរយៈសមាគមឧកញ៉ាកម្ពុជា ជូនដល់វីរកងទ័ព និងជនភៀសសឹក
Bunthoeun KoemDECEMBER 13 20258.6 K views

ក្រោមស្មារតីរួបរួមគ្នា ខ្មែរស្រលាញ់ខ្មែរ សប្បុរសជនទាំងនៅក្នុងប្រទេស និងក្រៅប្រទេស បានសម្រេចចិត្តក្នុងការឧបត្ថម្ភថវិកាជូនដល់រវីរកងទ័ព និងជនភៀសសឹក នៅតាមតំបន់ព្រំដែនដើម្បីប្រើប្រាស់អំឡុងពេលដ៏លំបាកនេះ។ តបទៅនឹងតម្រូវការដ៏ចាំបាច់នេះ អ្នកឧកញ៉ា ឧកញ៉ា ជាច្រើនរូបដែលជាសហមាជិកសមាគមឧកញ៉ាកម្ពុជា ក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមរយៈសមាគមដើម្បីចូលរួមក្នុងបុព្ធហេតុស្នេហាជាតិមាតុភូមិកម្ពុជានេះផងដែរ។

 

យោងតាមរបាយការណ៍របស់សមាគមឧកញ៉ាកម្ពុជាមានអ្នកឧកញ៉ា គិតត្រឹមម៉ោង ៥៖៣០ នាទីល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នេះមានសមាជិកសមាគមឧកញ៉ា ១៦ រូបហើយបានបរិច្ចាគថវិកា ដោយក្នុងនោះរួមមាន៖

 

១. អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាចំនួន ២០០,០០០ ដុល្លារអាម៉េរិក

២. អ្នកឧកញ៉ា លឹម ហេង (លឹម ហេង គ្រុប) សមាជិកសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាចំនួន ២០,០០០ ដុល្លារអាម៉េរិក

៣. អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាចំនួន ១០,០០០ ដុល្លារអាម៉េរិក

៤. អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ សូ រមនា បានចូលរួមបរិច្ចាគថវិកាចំនួន ៥,០០០ ដុល្លារអាម៉េរិក

៥. អ្នកឧកញ៉ា ហេង វ៉េងហ៊ាង សមាជិកសមាគមឧកញ៉ាកម្ពុជា និងស្វាមី បានចូលរួមបរិច្ចាគថវិកាចំនួន ,០០០ ដុល្លារអាម៉េរិក

៦. ឧកញ៉ា ឈាង សុវណ្ណរតនៈ សមាជិកសមាគមឧកញ៉ាកម្ពុជា បានចូលរួមបរិច្ចាគថវិកាចំនួន ៣,០០០ ដុល្លារអាម៉េរិក

៧. ឧកញ៉ា លន់ ពៅ សមាជិកសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារអាម៉េរិក

៨. ឧកញ៉ា ឆៃ វណ្ណថន សមាជិកសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារអាម៉េរិក

៩. ឧកញ៉ា សេង ចាយ សមាជិកសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាចំនួន ២,០០០ ដុល្លារអាម៉េរិក

១០. ឧកញ៉ា ឈុន វ៉ាន់ឌី សមាជិកសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារអាម៉េរិក

១១. ឧកញ៉ា អាន ឌីណា សមាជិកសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារអាម៉េរិក

១២. ឧកញ៉ា លឹម ស្នេហ៍គំនិត សមាជិកសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាចំនួន ៥,០០០ដុល្លារអាម៉េរិក

១៣. អ្នកឧកញ៉ា គិត សែនសូរិយ៉ា សមាជិកសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាចំនួន ៥,០០០ ដុល្លារអាម៉េរិក

១៤. អ្នកឧកញ៉ា ប៊ុន ហៃ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាចំនួន ៥០,០០០ ដុល្លារអាម៉េរិក

១៥. អ្នកឧកញ៉ា តុល លន សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ហ៊ោ ខាន់បានចូលរួមបរិច្ចាគថវិកាចំនួន ១០,០០០ ដុល្លារអាម៉េរិក

១៦. អ្នកឧកញ៉ា ខុង លីស៊ីអាណា សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា បានចូលរួមបរិច្ចាគថវិកាចំនួន ,០០០ ដុល្លារអាម៉េរិក។ (ទិន្នន័យអ្នកចូលរួមបរិច្ចាគនឹងកើនឡើងបន្ថែមទៀត)

 

597669449 843009205289699 4783170748299478357 N

600072392 843110018612951 6009458073120711111 N

597844669 843185465272073 3378468442533499020 N

600312759 843020805288539 7840834174258019839 N

600340828 843051418618811 3597576382897235442 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia