ព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារ ឧកញ៉ា ជូនដល់ស្ដ្រីអ្នកជំនួញ ១ រូបនេះ
Bunthoeun Koem•NOVEMBER 2 2026•24.8 K views

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ដល់កញ្ញា ព្រាប រដ្ឋា។

 

យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ការត្រាស់បង្គាប់ផ្ដល់គោរមងារឧកញ៉ាដល់កញ្ញា ព្រាប រដ្ឋា នេះធ្វើឡើងតបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

Photo 2026 11 01 18 18 25

 

គួររំលឹកថា កញា ព្រាប រដ្ឋា គឺជាអ្នកជំនួញខ្មែរមួយរូប ដែលតែងតែបានចូលរួមបរិចាគថវិកា និងធនធានផ្ទាល់ខ្លួន ជួយដល់ការងារ​សង្គមជាហូរហែនាពេលកន្លងមក។ 

 

សូមជម្រាបផងដែរថា គោរមងារ «ឧកញ៉ា » គឺសំដៅដល់ងារ កិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យទៅតាមលំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ក្នុងការចូលរួមជួយអភិវឌ្ឍ និងកសាងជាតិ។ ហើយបច្ចុប្បន្នគោរមងារឧកញ៉ានេះ ត្រូវបានចែកចេញជា ៣ លំដាប់ថ្នាក់ ដោយលំដាប់ថ្នាក់ទី លោកអ្នកឧកញ៉ា លំដាប់ថ្នាក់ទី២ អ្នកឧកញ៉ា និងលំដាប់ថ្នាក់ទី៣ គឺឧកញ៉ា។

 

Document 291026

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia