ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមជា «អ្នកឧកញ៉ា» ជូនដល់សមាជិកក្រុមគ្រួសារទាំង ៤ រូប របស់ អ្នកឧកញ៉ា តុល លន និងលោកជំទាវ ហ៊ោ ខាន់ ស្ថាបនិកក្រុមហ៊ុន លន ស៊ីធីគ្រុប ដែលក្នុងនោះរួមមាន៖
១. ឧកញ៉ា រុណ រដ្ឋា បានត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារជា«អ្នកឧកញ៉ា»
២. ឧកញ៉ា ធូ សុខចន្ថា បានត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា»
៣. ឧកញ៉ា ណយ សុខឡុង បានត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា»
៤. ឧកញ៉ា លន លាងហុង បានត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា»
គោរមងារដ៏ខ្ពង់ខ្ពស់នេះ គឺពិតជាស័ក្តិសមបំផុតសម្រាប់ទឹកចិត្តសប្បុរសធម៌ ការលះបង់ និងស្នាដៃដឹកនាំដ៏ឆ្នើមរបស់ថ្នាក់ដឹកនាំទាំង ៤ រូប ក្នុងការរួមចំណែកអភិវឌ្ឍវិស័យអចលនទ្រព្យ និងការងារសង្គមនៅកម្ពុជា។
សូមជម្រាបថា ក្រុមហ៊ុន លន ស៊ីធីគ្រុប គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អលចនទ្រព្យឈានមុខគេមួយនៅកម្ពុជា ដែលមានការទទួលស្គាល់ និងគាំទ្រយ៉ាងច្រើនពីអតិថិជន។ ជាក់ស្ដែង គិតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនបានអភិវឌ្ឍន៍គម្រោងបុរីដូចជា៖
១. បុរី លន ស៊ីធី ឡូតធឺសសាណា មានទីតាំងស្ថិតនៅតំបន់ចោមចៅ ជាប់បណ្ដោយផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ។ គម្រោងនេះបានអភិវឌ្ឍន៍លើផ្ទៃដីសរុប ១៥ ហិកតា និងមានប្រភេទផ្ទះដូចជា វីឡាកូនកាត់ ផ្ទះអាជីវកម្ម និងលំនៅឋានផ្សេងៗទៀត។
២. បុរី លន ស៊ីធីឡូតធឺសអាយលែន អភិវឌ្ឍន៍លើផ្ទៃដី ២៦០០០ ម៉ែការ៉េ ដែលមានលំដ្ឋានទាន់សម័យ ទំនើប និងប្រណិតដូចជា ប្រភេទវីឡាកូនកាត់ហ្វារីកា វីឡាភ្លោះនីយ៉ា និងប្រភេទផ្ទះអាជីវកម្ម។ គម្រោងនេះ មានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាប់នឹងបណ្ដោយផ្លូវជាតិលេខ៤៨។
៣. បុរី លន ស៊ីធី ឡូតធឺសស៊ីថោន មានទីតាំងស្ថិតនៅ ខេត្តព្រះសីហនុ ខណៈគម្រោងនេះក្រុមហ៊ុនបានបានបោះទុនវិនិយោគប្រមាណ ១០០ លានដុល្លារ ដើម្បីសាងសង់ផ្ទះ តាមបែបស៊ីវិស័យ លើផ្ទៃដីសរុប៦៦ហិកតា ជាប់នឹងបណ្ដោយផ្លូវជាតិលេខ៤៕






