មកម្តងនេះកាន់តែកាចហើយ ខណៈកំពូលរថយន្តដ៏មានប្រជាប្រិយភាពរបស់ប្រទេសកូរ៉េ Ssangyong បានបញ្ចេញនៅរថយន្ត SUV សេរីថ្មី គឺរថយន្ត Ssangyong TORRES ស៊េរីឆ្នាំ ២០២៤ ជាមួយកម្លាំងខ្លាំង រូបរាងស្រដៀងទៅនឹងប្រភេទពួក Off-Road ហើយបើនិយាយអំពីកំរិតស៊ីសាំងវិញ គឺមានការសន្សំសំចៃខ្ពស់ថែមទៀត ខណៈតម្លៃមិនគួរឱ្យជឿ គឺត្រឹមតែ ៣៨០០០ដុល្លារប៉ុណ្ណោះ ដោយតម្លៃដើម ៤៤,៩០០ដុល្លារ។
រថយន្ត SsangYong Torres ស៊េរីឆ្នាំថ្មីបានភ្ជាប់ជាមួយមុខងារប្រើប្រាស់និងលក្ខណៈពិសេសជាច្រើនដូចជា ប្រើប្រាស់ប្រព័ន្ធលេខដៃ/លេខអូតូ ៦វគ្គអមជាមួយ Pandle Shift ហើយឃ្លុបខាងក្រោយមានទំហំធំទូលាយ និងកុងទ័រឌីជីផលជំនាន់ថ្មី។ ការរចនាប៉ាណាផ្នែកខាងមុខមានភាពអំណាច និងការប្រើប្រាស់យ៉ាន់កង់ 20" និង ការប្រើប្រាស់ចង្កៀងមុខ Full Led ប្រើប្រាស់សម្រាប់ការធ្វើដំណើរកាន់តែងាយស្រួល។
ចំពោះកំរិតស៊ីសាំងវិញ TORRES សម្រាប់ការបើកបរ១០០គីឡូម៉ែត្រជាមធ្យមស៊ី ៧.៥លីត្រ ហើយសម្រាប់ក្នុងក្រុង ១០.១លីត្រ និងសម្រាប់ការជិះក្រៅក្រុងមានចំនួន៦.១លីត្រ។ ចំពោះទំហំវិញ រថយន្តមួយម៉ូដែលនេះមានបណ្តោយ ៤,៧០០ ម៉ែត្រ ទទឹង ១,៨៩០ម៉ែត្រ កម្ពស់ ១,៧១០ម៉ែត្រ គម្លាតកង់មុខក្រោយ ២,៦៨៨០ម៉ែត្រ ហើយកម្ពស់ពីដីទៅបាតរថយន្ត មានប្រវែង ១៥៥ មម។
ទន្ទឹមនឹងនេះដែរ TORRES មានទម្ងន់រថយន្តសរុប ២,០៨០គីឡូ និងទំហំធុងសាំង ៤៧លីត្រ។ រីឯទំហំស៊ីឡាំងវិញ រថយន្តមានកម្លាំង ១,៤៩៧ CC មានកម្លាំង ១៦១ សេះ និងកម្លាំងបង្វិល ២៨០ Nm ភ្ជាប់ជាមួយជម្រើសកង់ទាំងអស់សម្រាប់ការពង្រឹងសមត្ថភាព off-road បន្ថែមទៀត និងដៃចង្កូតដែលរុំដោយស្បែក និងប្រព័ន្ធ infotainment អេក្រង់ 8 អ៊ីញ ឬ 12.3 អ៊ីញ ជាមួយ Apple CarPlay និង Android Auto។
ហើយអ្វីដែលកាន់តែពិសេសនោះ TORRES បានបំពាក់នៅកាមេរ៉ាមើលក្រោយបែប Panoramic និងឧបករណ៍ចាប់សញ្ញាកន្លែងចតរថយន្តសម្រាប់ការបើកបរដោយមិនមានការរំខាន។
សរុបមក Ssangyong Torres 2023 គឺជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកទិញ SUV ដែលស្វែងរកការបញ្ចូលគ្នានៃការរចនា ការអនុវត្ត ភាពជាក់ស្តែង និងបច្ចេកវិទ្យា។ សមត្ថភាពដ៏រឹងមាំរបស់វា ផ្ទៃខាងក្នុងធំទូលាយ និងលក្ខណៈពិសេសសុវត្ថិភាពកម្រិតខ្ពស់ធ្វើឱ្យវាក្លាយជាជម្រើសដ៏សម្បូរបែបសម្រាប់ការផ្សងព្រេងប្រចាំថ្ងៃ និងដំណើរកម្សាន្តចុងសប្តាហ៍។
សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនង៖ 👉095 456 888 / 098 456 888។