ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026
Bunthoeun Koem•NOVEMBER 10 2026•

ភ្នំពេញ ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ –  ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer of the Year) រួមជាមួយពានរង្វាន់ចំនួន ៦ ផ្សេងទៀត នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ។ កម្មវិធីនេះរៀបចំឡើងដោយ Realestate.com.kh នៅសណ្ឋាគារ Hyatt Regency Phnom Penh។

 

ពានរង្វាន់ទាំង ៧ ដែលក្រុមហ៊ុន OCIC ទទួលបានរួមមាន៖

 

១. OCIC Group – ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យប្រចាំឆ្នាំ (Developer of the Year)

២. TIA City – សហគមន៍អភិវឌ្ឍថ្មីប្រចាំឆ្នាំ (New District of the Year)

៣. Diamond Bay Garden – គម្រោងអភិវឌ្ឍន៍លំនៅឋានមាត់ទន្លេប្រចាំឆ្នាំ (Riverfront Development of the Year)

៤. Norea City – គម្រោងអភិវឌ្ឍទីក្រុងប្រចាំឆ្នាំ (Township Development of the Year)

៥. Koh Pich – គោលដៅព្រឹត្តិការណ៍ និងសហគមន៍ប្រចាំឆ្នាំ (Event and Community Destination of the Year)

៦. Chroy Changvar Bay – សហគមន៍អភិវឌ្ឍចម្រុះប្រចាំឆ្នាំ (Mixed-Use District of the Year)

៧. B&V Mansion – គម្រោងអភិវឌ្ឍន៍លំនៅឋានឆ្លាតវៃប្រចាំឆ្នាំ (Smart Living Development of the Year)

 

Photo 2026 11 10 15 01 50

 

តំបន់សហគមន៏ថ្មីមួយនៅជាប់នឹងអាកាសយានដ្ឋានអន្តរជាតិតេជោ

 

គម្រោង ធី អាយ អេ ស៊ីធី (TIA City) ត្រូវបានជ្រើសរើសជា «សហគមន៍អភិវឌ្ឍថ្មីប្រចាំឆ្នាំ» (New District of the Year)។ តំបន់នេះកំពុងត្រូវបានអភិវឌ្ឍនៅភាគខាងត្បូងរាជធានីភ្នំពេញ ក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោ និងស្ថិតនៅតាមបណ្តោយផ្លូវសំខាន់ឆ្ពោះទៅកាន់អាកាសយានដ្ឋាននេះ។

 

តំបន់នេះរួមបញ្ចូលទាំងលំនៅឋាន ពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗ។ អាកាសយានដ្ឋាននេះត្រូវបានរំពឹងថានឹងជួយគាំទ្រដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ភស្តុភារកម្ម និងធុរកិច្ច។

 

Photo 2026 11 10 15 02 00

 

កោះពេជ្រ៖ ទីកន្លែងសម្រាប់អាជីវកម្ម ព្រឹត្តិការណ៍ និងសហគមន៍

 

កោះពេជ្រ ទទួលបានពានរង្វាន់ជា «គោលដៅព្រឹត្តិការណ៍ និងសហគមន៍ប្រចាំឆ្នាំ» (Event and Community Destination of the Year)។ តំបន់នេះបានវិវត្តពីតំបន់ទីក្រុងថ្មីមួយ ទៅជាទីតាំងសំខាន់មួយក្នុងរាជធានីភ្នំពេញ សម្រាប់វិស័យអាជីវកម្ម ការអប់រំ បដិសណ្ឋារកិច្ច ការកម្សាន្ត និងព្រឹត្តិការណ៍សាធារណៈនានា។

 

ពានរង្វាន់នេះត្រូវបានប្រគល់ជូននៅចំពេលដែលកោះពេជ្រកំពុងត្រៀមខ្លួនស្វាគមន៍គណៈប្រតិភូអន្តរជាតិ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី (Francophonie) លើកទី២០។ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា មជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ (Koh Pich Expo) នឹងរៀបចំព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech 2026) ដែលនឹងប្រមូលផ្តុំស្ថាប័ន ក្រុមហ៊ុន អ្នកវិនិយោគ និងក្រុមហ៊ុនធុរកិច្ចថ្មី (start-ups) មកពីប្រទេសកម្ពុជា និងបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង។ ព្រឹត្តិការណ៍ផ្សេងទៀតដែលស្ថិតក្នុងក្របខ័ណ្ឌ Francophonie ក៏នឹងប្រព្រឹត្តទៅនៅ Innovation Lab ក្នុងអគារ Connexion និងនៅសួនកម្សាន្ត Coconut Park ផងដែរ។

 

Photo 2026 11 10 15 02 08

 

លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា៖ «ការទទួលស្គាល់នេះគឺ សម្រាប់មនុស្សជាច្រើន រួមមាន៖ ស្ថាបនិករបស់យើង ក្រុមការងាររបស់យើង ដៃគូរបស់យើង និងអ្នកអភិវឌ្ឍន៍ទាំងអស់ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជា។ វឌ្ឍនភាពរបស់កម្ពុជាមិនមែនជាសមិទ្ធផលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ណាមួយតែប៉ុណ្ណោះទេ។ យើងនឹងបន្តវិនិយោគលើសហគម៍របស់យើង និងលើមនុស្សជំនាន់ក្រោយ ហើយយើងនឹងបន្តកសាងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង មិនមែនធ្វើដោយឡែកពីគ្នានោះទេ ប៉ុន្តែគឺធ្វើរួមគ្នា។»

 

គម្រោងចំនួន ៤ បន្ថែមទៀតទទួលបានការទទួលស្គាល់

 

ជ្រោយចង្វារបេយ៍ ត្រូវបានជ្រើសរើសជា «សហគមន៍អភិវឌ្ឍចម្រុះប្រចាំឆ្នាំ » (Mixed-Use District of the Year) ដោយសារតែការរួមបញ្ចូលគ្នានូវទីតាំងសម្រាប់លំនៅឋាន ពាណិជ្ជកម្ម ការអប់រំ និងកន្លែងកម្សាន្ត។ មជ្ឈមណ្ឌលសន្និបាត OCIC ដែលស្ថិតនៅក្នុងតំបន់ជ្រោយចង្វារ នឹងក្លាយជាទីតាំងរៀបចំកិច្ចប្រជុំកំពូល Francophonie លើកទី ២០ នៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦។

 

គម្រោង ទីក្រុង នរា (Norea City) ទទួលបានពានរង្វាន់ «គម្រោងអភិវឌ្ឍទីក្រុងប្រចាំឆ្នាំ» (Township Development of the Year) ដែលជាតំបន់ទីក្រុងថ្មីមួយស្ថិតនៅខាងកើតនៃទន្លេបាសាក់។ គម្រោង Diamond Bay Garden នៅកោះពេជ្រ បានឈ្នះពានរង្វាន់ «គម្រោងអភិវឌ្ឍន៍លំនៅឋានមាត់ទន្លេប្រចាំឆ្នាំ» (Riverfront Development of the Year) ចំណែកឯគម្រោង B&V Mansion ទទួលបានពានរង្វាន់ «គម្រោងអភិវឌ្ឍន៍លំនៅឋានឆ្លាតវៃប្រចាំឆ្នាំ» (Smart Living Development of the Year)។ ពានរង្វាន់ទាំងនេះគ្របដណ្តប់លើគម្រោងនានាដែលស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នា និងនៅតាមទីតាំងផ្សេងៗគ្នាក្នុងរាជធានី។​​

 

ពានរង្វាន់ទាំងនេះឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់ក្រុមហ៊ុន OCIC ក្នុងការកសាងតំបន់ទីក្រុងដែលមានការតភ្ជាប់គ្នា និងហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ លើសពីនេះ OCIC ក៏បានវិនិយោគលើធនធានមនុស្សរបស់ខ្លួន ដោយពង្រឹងជំនាញ និងបណ្តុះបណ្តាលអ្នកដឹកនាំជំនាន់ក្រោយ សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ។

 

Photo 2026 11 10 15 02 24

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia