ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) កំពុងពង្រីកការអភិវឌ្ឍក្នុងគម្រោង ជ្រោយចង្វារ ហ្គាដិន តាមរយៈការសាងសង់វីឡាទោលប្លុកថ្មី Silver Prestige Villa ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការផ្តល់លំនៅឋានមានគុណភាព និងសហគមន៍រស់នៅកាន់តែប្រសើរសម្រាប់អតិថិជននាពេលអនាគត
Daneth MechMAY 30 2026

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) មានមោទនភាព បានរៀបចំពិធីសែនបើកការដ្ឋានសាងសង់បន្ត ជាផ្លូវការនូវផ្ទះវីឡា Silver Prestige Villa នៅ Chroy Changvar Gardens ដែលជាការអភិវឌ្ឍលំនៅដ្ឋានមានសក្តានុពលខ្ពស់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

 

Photo 2026 05 30 16 25 38

Photo 2026 05 30 16 25 35

វីឡាទោល (Silver Prestige Villa) គឺជាម៉ូដែលទទួលបានការគាំទ្រពីអតិថិជន ក្នុងគម្រោងអភិវឌ្ឍលំនៅដ្ឋាន Chroy Changvar Gardens ដែលលេចធ្លោដោយការរចនាដ៏ប្រណិត ទំហំធំទូលាយ គ្រប់បន្ទប់រៀបចំឡើងដើម្បីទាញពន្លឺ ធម្មជាតិបានពេញមួយថ្ងៃ បង្កើតបរិយាកាស្រស់ថ្លា ភាពកក់ក្តៅ  និងផាសុខភាពដល់ដល់ការរស់នៅប្រចាំថ្ងៃ ក្នងពិធីបើកការដ្ឋានសាងសង់វីឡាទោល (Silver Prestige Villa) ប្លុកថ្មីនេះអតិថិជន និងទទួលឱកាសពិសេសលើគម្រោងអចលនទ្រព្យមួយនេះ រួមទាំងសហគមន៍ជុំវិញនៅក្នុងជ្រោយចង្វារបេយ៍។

 

Photo 2026 05 30 16 25 37 (2)

 

ផ្តល់ជូនអត្ថប្រយោជន៍ពិសេសជាច្រើនសម្រាប់អតិថិជន រួមមាន៖

·        ចំណេញរហូតដល់ 4ម៉ឺនដុល្លារភ្លាមៗ

·        ផ្តល់ជូនការផ្ទេរកម្មសិទ្ធិប្លង់រឹង

·        ឥតការប្រាក់រហូតដល់ 24 ខែ

·        កក់ភ្លាម! ទទួលបាន Tablet ដ៏ស្រស់ស្អាតមួយគ្រឿងភ្លាមៗ

ជ្រោយចង្វារបេយ៍ក៏កំពុងធ្វើការអភិវឌ្ឍសួនច្បារបៃតងដ៏រស់រវើកពីរដែលត្រូវបានរចនាឡើងដើម្បីគាំទ្រដល់របៀបរស់នៅ និងការរស់នៅសហគមន៍នៅក្នុងតំបន់នេះផងដែរ។ ទាំងនេះរួមមាន Coconut Park ដែលមានទីតាំងនៅជិតអគារពន្ធដារថ្មី (GDT Tower)និងសួនកម្សាន្ត សាធារណៈដ៏ធំទូលាយ Jumnom Park នៅជិតរង្វង់មូលសុវណ្ណមច្ឆា។ សួនបៃតងទាំងនេះត្រូវបានរចនាឡើងដើម្បីផ្តល់ជូនអ្នកស្នាក់នៅជាមួយបរិយាកាសស្រស់ស្រាយសម្រាប់ការសម្រាក សកម្មភាពគ្រួសារ និងបទពិសោធន៍រួមគ្នា។

 

Photo 2026 05 30 16 25 33

Photo 2026 05 30 16 25 36 (2)

 

ជ្រោយចង្វារបេយ៍ ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) គឺជាផ្នែកមួយនៃតំបន់ទីក្រុងដែលកំពុងរីកចម្រើន ដែលមានការតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ស្ពាន ស្ថាប័នអប់រំ មណ្ឌលសុខភាព សួនកម្សាន្ត និងហាងទំនិញ ដែលធ្វើឲ្យតំបន់នេះក្លាយជាគោលដៅលំនៅឋាន និងវិនិយោគដ៏ល្អឥតខ្ចោះមួយនៅរាជធានីភ្នំពេញ

គួរបញ្ជាក់ថា គម្រោងជ្រោយចង្វារហ្គាដិន ស្ថិតក្នុងតំបន់សក្តានុពលខ្ពស់នៃទីក្រុងរណបជ្រោយចង្វារ ដែលមានហេដ្ឋារចនាសម្ព័ន្ធទំនើប ការតភ្ជាប់ផ្លូវចរាចរណ៍សំខាន់ៗ និងជាតំបន់កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ទាំងផ្នែកលំនៅដ្ឋាន ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

ជាមួយនឹងចក្ខុវិស័យអភិវឌ្ឍន៍វែងឆ្ងាយ គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរមុខមាត់ទីក្រុងរណបជ្រោយចង្វារ ឱ្យក្លាយជាតំបន់ទីក្រុងទំនើប មានសក្តានុពល និងគុណភាពជីវិតខ្ពស់សម្រាប់អ្នករស់នៅ និងវិនិយោគិន។

 

Photo 2026 05 30 16 25 37

Photo 2026 05 30 16 25 39

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់សហការីផ្នែកលក់ តាមរយៈលេខ៖ 011 885 865 / 086 885 895 ទីតាំងកម្មវិធីស្ថិតនៅការិយាល័យលក់វីឡា ជ្រោយចង្ចារហ្គាដិន ឬចុចតាមរយៈ Link ខាងក្រោម៖

Location Map https://maps.app.goo.gl/eNDjpbXz2XNcw47p9

Facebook: https://www.facebook.com/chroychangvargardens

Telegram: https://t.me/VillaChroyChangVarOCIC

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia