ហាងOBQ7 ផ្ដោតលើការលក់ចង់បានបេះដូងពីអតិថិជន ចែកកាដូជូនអ្នកមានកាត VIP ១០០០នាក់ដំបូង

ហាងលក់សម្លៀកបំពាក់បុរស OBQ7 គឺជាយីហោក្នុងស្រុកដ៏ល្បីឈ្មោះមួយ ដែលរកស៊ី ប្រកាន់នូវគោលការណ៍ពិសេសមួយគឺ ផ្ដោតលើការលក់ដោយចង់បានបេះដូងពីអតិថិជន ចាប់តាំងតែពីថ្ងៃចេញរកស៊ីដំបូង រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។

ព្រោះតែការប្រកាន់នូវគោលការណ៍មួយនេះ បូករួមផ្សំនឹងចំណុចពិសេសៗជាច្រើនទៀត បានធ្វើឱ្យហាង OBQ7 ទទួលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនគ្រប់ស្រទាប់ថ្នាក់  រហូតធ្វើឱ្យយីហោក្នុងស្រុកមួយនេះ គ្រោងនឹងពង្រីកខ្លួនទៅកាន់សាខាថ្មីកាន់តែធំស្រស់ស្អាត ការឌីហ្សាញកាន់តែទាក់ទាញ បរិយាកាសកាន់តែស្រស់ស្រាយ ព្រមទាំងផ្ដល់នូវចំណតចតរថយន្តធំទូលាយ និងបន្ទប់ផ្លាស់សម្លៀកបំពាក់កាន់តែសម្បូរបែបជាងមុនផងដែរ។

ក្នុងកិច្ចសម្ភាសន៍ជាមួយម្ចាស់ហាងវ័យក្មេងរូបសង្ហាគឺ លោក ព្រំ សុខបញ្ញា បានថ្លែងប្រាប់ Business Cambodia ទាំងសម្ដីស្រទន់លាយលំនឹងស្នាមញញឹមថា ខ្ញុំពិតជាអរគុណចំពោះអតិថិជននិយមគាំទ្រ OBQ7​ គ្រប់លំដាប់ថ្នាក់ដែលតែងតែគាំទ្រអាជីវកម្មខ្ញុំតាំងពីថ្ងៃទី១ រហូតមកទល់នឹងពេលនេះ ដែលធ្វើឱ្យOBQ7​ ទទួលបាននូវភាពរីកចម្រើនជាបន្តបន្ទាប់ រហូតគ្រោងពង្រីកទៅទីតាំងថ្មី ដែលការពង្រីកខ្លួននេះ គឺយើងធ្វើដើម្បីចង់ផ្ដល់នូវភាពងាយស្រួលកាន់តែខ្លាំងជាងមុន ត្រឡប់ទៅកាន់អតិថិជនOBQ7 វិញផងដែរលោកបានបន្ថែមថា  ចាប់តាំងពីថ្ងៃចាប់ផ្ដើមដំបូងមក ហាង OBQ7 តែងតែព្យាយាមរកនូវអ្វីថ្មីៗផ្ដល់ជូនអតិថិជនជានិច្ច មិនថាម៉ូតសម្លៀកបំពាក់ ការវេចខ្ចប់ គុណភាព តម្លៃ ឬការបម្រើសេវាកម្មជូនអតិថិជននោះទេ ដើម្បីធ្វើយ៉ាងណាផ្ដល់នូវទំនុកចិត្ត និងភាពងាយស្រួលកាន់តែខ្លាំងទៅដល់អតិថិជនស្មោះត្រង់ ដែលតែងនិយមគាំទ្រហាង OBQ7រហូតមក

អ្វីដែលរឹតតែពិសេស ដើម្បីជាការតបស្នងទៅកាន់អតិថិជនខ្លួនវិញ  និងជាការអបអរសាទរចំពោះការសម្ពោធហាងថ្មីក្នុងពេលឆាប់ៗនេះ OBQ7 ក៏គ្រោងផ្ដល់ជូននូវកាដូពិសេសៗជាច្រើនមុខ ទៅដល់អតិថិជនដែលមានកាតសមាជិកចំនួន១០០០នាក់ដំបូង នាថ្ងៃសម្ពោធទីតាំងថ្មី ដែលការផ្ដល់ជូននោះរួមមានដូចជា៖

១. សម្រាប់អតិថិជនដែលនិយមគាំទ្រហាង OBQ7 និងមានកាន់កាតសមាជិកចំនួន១០០០នាក់ដំបូង ដែលបានមកជាវទំនិញនៅហាងផ្ទាល់នាថ្ងៃសម្ពោធទីតាំងថ្មី គាត់នឹងទទួលបានកាដូដ៏ពិសេសៗផង និងទទួលបានការផ្លាស់ប្ដូរកាតចាស់ យកកាតថ្មីដ៏ស្រស់ស្អាត ដោយមិនគិតថ្លៃផងដែរ។

២. សម្រាប់អតិថិជនទាំងអស់ទាំងមានកាត និងមិនទាន់មានកាត ដែលបានចំណាយចាប់ពី៣០ដុល្លារឡើង គាត់នឹងទទួលបានកាហ្វេ ឬភេសជ្ជៈដ៏ពិសេស១កែវ ដោយមិនគិតថ្លៃ។

៣. រាល់អតិថិជនដែលមកជាវទំនិញផ្សេងៗក្នុងថ្ងៃសម្ពោធ នឹងទទួលបានការបញ្ចុះតម្លៃ២០% សម្រាប់អតិថិជនទូទៅ និងបញ្ចុះរហូតដល់ទៅ ២៥% សម្រាប់អតិថិជនដែលមានកាតសមាជិក។

៤. ក្នុងថ្ងៃសម្ពោធនោះគឺ មានទំនិញប្រូម៉ូសិនមានម៉ូតពិសេសថ្មីប្លែកជាច្រើនមុខ និងមានទំនិញពីរោងចក្រផ្ទាល់ ដែលមានតម្លៃធូរៗ ចាប់ពី ៦ដុល្លារ ៨ដុល្លារ និង១០ដុល្លារឡើងទៅ ដែលនឹងផ្ដល់នូវបទពិសោធន៍មិនធ្លាប់មានសម្រាប់អតិថិជន។

៥. អ្វីដែលកាន់តែពិសេស សម្រាប់អតិថិជនដែលចំណាយអស់១០០ដុល្លារឡើង គាត់នឹងទទួលបានកាដូ Top Fan ដ៏ពិសេសមួយដោយមិនគិតថ្លៃផងដែរ។

គួរបញ្ជាក់ផងដែរថា ចំពោះការប្រូម៉ូសិនពិសេសនេះ នឹងធ្វើឡើងក្នុងចុងខែកក្កដា ឆ្នាំ២០២២ឆាប់ៗនេះ អាស្រ័យដូចបានជម្រាបជូនខាងលើ លោកអ្នកអាចធ្វើការតាមដាន ឬសាកសួរព័ត៌មានបន្ថែមតាមរយៈហ្វេសប៊ុកផេកផ្លូវការ OBQ7 ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 012 33 21 76/ 016 56 39 39/ 093 28 39 39។

ចំពោះទីតាំងហាងថ្មីគឺស្ថិតនៅទីតាំងផ្ទះលេខ ២៧ ផ្លូវ៥៧ កែង៣០២ បឹងកេងកង១។

Photo 2022 07 22 22.01.05

Ob Q7

  Ob Q7 2Ob Q7 3Ob Q7 4

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia