ហាងសម្លៀកបំពាក់បុរសដ៏ល្បីOBQ7​ អរគុណអ្នកគាំទ្រ៧ឆ្នាំ ចែកកាដូដល់អ្នកមានកាតសមាជិក១ពាន់នាក់ដំបូង
ឡុង វឌ្ឍនៈAUGUST 1 2022

ហាងសម្លៀកបំពាក់បុរសដ៏ល្បីឈ្មោះ OBQ7 ដែលបានចេញរកស៊ីមហិច្ឆតាធំក្នុងចិត្ត ប៉ុន្តែចាប់ផ្ដើមពីតូច និងខំប្រឹងពង្រីកខ្លួនឱ្យលឿនរហ័ស ពេលនេះបានសម្រេចចិត្តផ្លាស់ប្ដូរទៅកាន់ទីតាំងហាងថ្មីរបស់ខ្លួន កាន់តែធំទូលាយ ការឌីហ្សាញកាន់តែទំនើបស៊ីវិល័យ ផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ អារម្មណ៍មោទកភាពចំពោះខ្លួនឯង ពេលដែលបើកទ្វាដើរចូលហាង ព្រមទាំងមានការចែកកាដូ ប្រូម៉ូសិនច្រើនបំផុតមិនធ្លាប់មានផងដែរ។

ការផ្លាស់ប្ដូរហាងថ្មីនេះ គឺដោយសារតែOBQ7 ទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់អតិថិជនគ្រប់ស្រទាប់ថ្នាក់ ដែលជាហេតុធ្វើឱ្យ OBQ7 ត្រូវតែសម្រេចចិត្តផ្លាស់ប្ដូរទៅទីតាំងថ្មីជាប្រញាប់ ដើម្បីឆ្លើយតបនឹងតម្រូវការអតិថិជន ដែលកំពុងកើនឡើងខ្លាំង បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងមានបញ្ហាក៏ដោយ។

ចំពោះទីតាំងថ្មីនេះ មានលក្ខណៈពិសេសច្រើន លើសពីទីតាំងចាស់ ពោលគឺទីនេះមានចំណតរថយន្ត និងចំណតម៉ូតូធំទូលាយងាយស្រួលដល់អតិថិន។ បន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់មានកាន់តែច្រើនជាងមុនរហូតដល់១៣បន្ទប់ ដើម្បីជួយសម្រួលដល់ការរង់ចាំរបស់អតិថិជន បន្ទប់ទឹកស្អាតមានអនាម័យ និងសេវាកម្មកាន់តែមានភាពកក់ក្ដៅដល់អតិថិជន។ មិនត្រឹមតែប៉ុននេះ ការដេគ័រទាំងផ្នែកខាងក្នុង និងខាងក្រៅ គឺស្ថិតក្នុងរចនាបថ និងទម្រង់ឌីហ្សាញតាមបែបផែនរបស់ OBQ7 ដដែល ពោលគឺបរិយាកាសខាងក្នុងធំទូលាយ ងាយស្រួលដល់ការដើររើសម៉ូតសម្លៀកបំពាក់ផងដែរ។

បើតាមប្រសាសន៍របស់ម្ចាស់ហាងវ័យក្មេងរូបសង្ហាគឺ លោក ព្រំ សុខបញ្ញា បានថ្លែងប្រាប់ Business Cambodia ថា ខ្ញុំពិតជាអរគុណយ៉ាងជ្រាលជ្រៅ ប្រកបដោយក្ដីគោរពស្រលាញ់ចេញពីបេះដូង ទៅដល់អតិថិជនគ្រប់ស្រទាប់ថ្នាក់ ដែលបានគាំទ្រយើង តាំងពីថ្ងៃចាប់ផ្ដើមដំបូង មិនថាទាំងការមកទិញនៅហាងផ្ទាល់ និងការគាំទ្រតាមរយៈការទិញនៅលើ Live លក់នៅលើហ្វេសប៊ុកផេក។ OBQ7 មកដល់ចំណុចនេះដោយសារការគាំទ្រពីបងប្អូន ដូច្នេះ OBQ7 ក៏ប្ដេជ្ញាខិតខំបន្តទៅលើការពង្រឹងសេវាកម្មក្នុងហាង និងអនឡាញឱ្យកាន់តែបានល្អ ដោយរក្សាតម្លៃ គុណភាព ការចេញខ្ចប់ជូនអតិថិជនកាន់តែប្រសើរឡើងថែមទៀត។

ខ្ញុំសូមអរគុណខ្លាំងបំផុតចំពោះអតិថិជនដែលបានគាំទ្រតាំងពីដើមរហូតមកដល់ពេលនេះ សង្ឃឹមថាអតិថិជននឹងនៅតែបន្តគាំទ្រ OBQ7 បន្តទៀត។ អ្វីដែលរឹតតែពិសេស គឺយើងបានសហការជាមួយរោងចក្រធំៗ ដើម្បីនាំចូលសម្លៀកបំពាក់ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ ដើម្បីលក់ជូនអតិថិជនក្នុងការប្រើប្រាស់ប្រចាំថ្ងៃឱ្យកាន់តែពេញចិត្ត

ទន្ទឹមនឹងនេះដែរ ដើម្បីជាការតបស្នងទៅកាន់អតិថិជនខ្លួនវិញ  និងជាការអបអរសាទរចំពោះការសម្ពោធហាងថ្មី OBQ7 មានផ្ដល់ជូននូវកាដូពិសេសៗជាច្រើនមុខ ទៅដល់អតិថិជនដែលមានកាតសមាជិកចំនួន១០០០នាក់ដំបូង នាថ្ងៃសម្ពោធទីតាំងថ្មី ដែលការផ្ដល់ជូននោះរួមមានដូចជា៖

១. សម្រាប់អតិថិជនដែលនិយមគាំទ្រហាង OBQ7 និងមានកាន់កាតសមាជិកចំនួន១០០០នាក់ដំបូង ដែលបានមកជាវទំនិញនៅហាងផ្ទាល់នាថ្ងៃសម្ពោធទីតាំងថ្មី គាត់នឹងទទួលបានកាដូដ៏ពិសេសៗផង និងទទួលបានការផ្លាស់ប្ដូរកាតចាស់ យកកាតថ្មីដ៏ស្រស់ស្អាត ដោយមិនគិតថ្លៃផងដែរ។

២. សម្រាប់អតិថិជនទាំងអស់ទាំងមានកាត និងមិនទាន់មានកាត ដែលបានចំណាយចាប់ពី៣០ដុល្លារឡើង គាត់នឹងទទួលបានកាហ្វេ ឬភេសជ្ជៈដ៏ពិសេស១កែវ ដោយមិនគិតថ្លៃ។

៣. រាល់អតិថិជនដែលមកជាវទំនិញផ្សេងៗក្នុងថ្ងៃសម្ពោធ នឹងទទួលបានការបញ្ចុះតម្លៃ២០% សម្រាប់អតិថិជនទូទៅ និងបញ្ចុះរហូតដល់ទៅ ២៥% សម្រាប់អតិថិជនដែលមានកាតសមាជិក។

៤. ក្នុងថ្ងៃសម្ពោធនោះគឺ មានទំនិញប្រូម៉ូសិនមានម៉ូតពិសេសថ្មីប្លែកជាច្រើនមុខ និងមានទំនិញពីរោងចក្រផ្ទាល់ ដែលមានតម្លៃធូរៗ ចាប់ពី ៦ដុល្លារ ៨ដុល្លារ និង១០ដុល្លារឡើងទៅ ដែលនឹងផ្ដល់នូវបទពិសោធន៍មិនធ្លាប់មានសម្រាប់អតិថិជន។

៥. អ្វីដែលកាន់តែពិសេស សម្រាប់អតិថិជនដែលចំណាយអស់១០០ដុល្លារឡើង គាត់នឹងទទួលបានកាដូ Top Fan ដ៏ពិសេសមួយដោយមិនគិតថ្លៃផងដែរ។

គួរបញ្ជាក់ផងដែរថា ចំពោះការប្រូម៉ូសិនពិសេសនេះ នឹងធ្វើឡើងក្នុងចុងខែកក្កដា ឆ្នាំ២០២២ឆាប់ៗនេះ អាស្រ័យដូចបានជម្រាបជូនខាងលើ លោកអ្នកអាចធ្វើការតាមដាន ឬសាកសួរព័ត៌មានបន្ថែមតាមរយៈហ្វេសប៊ុកផេកផ្លូវការ OBQ7 ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 012 33 21 76/ 016 56 39 39/ 093 28 39 39។

គួរបញ្ជាក់ថា OBQ7 គឺមានតែទីតាំងតែមួយគត់ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ២៧ ផ្លូវ៥៧ កែង៣០២ បឹងកេងកង១។

Daliy Article Image2Daliy Article Image1

7Daliy Article Image5Daliy Article Image3Map ត្រូវ

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia