របរតជំនាន់! ស្រ្តីខ្មែរម្នាក់ ចាប់របរធ្វើនំខ្មែរតពីដូនតា ព្រោះចង់ឃើញនំខ្មែរអាចលក់ដល់ក្រៅប្រទេស
ធី ស្រីល័ក្ខAPRIL 23 202564 views

អ្នកស្រី សោភ័ណ្ឌ បច្ចុប្បន្ននេះគឺជាម្ចាស់ហាង អេង លាង នំខ្មែរ ដោយរបរនំខ្មែរនេះអ្នកស្រីបានរកស៊ីប្រមាណជាង៧ឆ្នាំមកហើយ អ្វីដែលកាន់អស្ចារ្យនោះក្រៅពីធ្វើលក់នៅក្នុងទីផ្សារស្រុកខ្មែរ ស្រ្តីខ្មែរមួយរូបនេះក៏មានក្តៅស្រមៃធំចង់ឃើញនំខ្មែរអាចលក់ទៅដល់ក្រៅប្រទេសផងដែរ។

 

នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារចាបក្រហម អ្នកស្រី សោភ័ណ្ឌ បាននិយាយពីសាវតារបស់ខ្លួនថា មែនទៅទៅសម្រាប់យីហោ អេង លាង នំខ្មែរនេះគឺអ្នកស្រីបានចាប់ផ្តើមបានរយៈពេល ៧ឆ្នាំមកហើយ ប៉ុន្តែគ្រាន់តែបទពិសោធន៍នៃការធ្វើនំខ្មែរនេះគឺមាន៣ជំនាន់ហើយ ពោលគ្រួសារអ្នកស្រីបានធ្វើលក់ចាប់តាំងពីជំនាន់យាយ ជំនាន់ម៉ាក់ក្មេក ហើយជំនាន់ទី៣នេះគឺដល់ជំនាន់អ្នកស្រីហើយ។

១០

អ្នកស្រីក៏បាននិយាយថា តាំងពីដំបូងឡើយនំខ្មែរនេះគឺមានលក់នៅក្នុងខេត្តតាកែវទេ តែដោយសារតែអ្នកស្រីមករស់នៅភ្នំពេញស្របពេលដែលធ្វើការបាន២ឆ្នាំអ្នកស្រីក៏ចង់មានមុខរបរផ្ទាល់ខ្លួនផងដែរនោះ អ្នកស្រីក៏បានលាឈប់ពីការងារហើយងាកមកចាប់របរលក់សាច់គោអាំងនៅតាមចិញ្ចើមផ្លូវសម្រាប់របរនេះអ្នកស្រីក៏លក់ដាច់ខ្លាំងដែរ តែដោយសារមានផលលំបាកកន្លែងលក់ដូរបន្តិចនោះអ្នកស្រីក៏បានសម្រេចចិត្តឈប់រកស៊ីរបរនេះតែម្តងទៅ។

១៣

និយាយបណ្តើរ ទឹកមុខញញឹមបន្តិចបណ្តើរ អ្នកស្រី សោភ័ណ្ឌ បានលើកឡើងថាគិតសព្វៗទៅអ្នកស្រីគឺពិតជាស្តាយមុខរបរនំខ្មែរនេះរបស់ម៉ាក់ក្មេកខ្លាំងណាស់ ដូចនេះហើយអ្នកស្រីក៏បានរៀនបន្ថែមពីម៉ាក់ក្មេករបស់អ្នកស្រីព្រោះនំខ្មែររបស់គាត់ពិតជាមានរសជាតិឆ្ងាញ់ខ្លាំង។ ក្រោយពីអ្នកស្រីបានធ្វើលក់បានមួយរយៈពីមួយឆ្នាំទៅមួយឆ្នាំរបរនំខ្មែរនេះគឺពិតជាលក់ដាច់ខ្លាំងណាស់ហើយក៏មានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនខ្មែរ ជាពិសេសនោះនៅក្នុងកម្មវិធីធំៗគេតែងតែកម្មង់នំខ្មែររបស់អ្នកស្រីទៅជាហូរហែ។

៩

ម្ចាស់ហាង អេង លាង នំខ្មែរ ក៏បានបន្ថែមថា ចំពោះមូលហេតុដែលធ្វើនំខ្មែររបស់អ្នកស្រីកាន់តែលក់ដាច់ហើយមានការគាំទ្រខ្លាំងនោះ ដោយសារតែទី១នំរបស់អ្នកស្រីគឺមានរសជាតិឆ្ងាញ់ ព្រោះនំខ្មែរនេះគឺធ្វើថ្មីៗជារៀងរាល់ថ្ងៃ។ ទី២វិញ គឺការរៀបចំដេគ័រដោយសារតែពី១ឆ្នាំទៅ១ឆ្នាំនំរបស់អ្នកស្រីគឺមានការដេគ័រប្លែកៗមិនឱ្យជាន់ម៉ូតគ្នានោះទេ ហើយចំណុចដេគ័រនេះហើយគឺអាចទាក់ទាញភ្ញៀវថ្មីៗបានព្រោះភ្ញៀវខ្លះគ្រាន់តែឃើញការវិចខ្ចប់គឺស្រែកថាគួរឱ្យចង់ញ៉ាំបាត់ទៅហើយ។ ចំណុចដល់ទាក់ទាញនេះហើយធ្វើឱ្យយីហោនំខ្មែររបស់អ្នកស្រី អាចឈរជើងនៅលើទីផ្សារបានយូរឆ្នាំ ព្រមទាក់អាចទាក់ចិត្តទាំងភ្ញៀវចាស់និងភ្ញៀវថ្មីបានផងដែរ។

១២

សូមជម្រាបថា សម្រាប់បងប្អូនដែលចង់បាននំខ្មែរ សម្រាប់រៀបចំកម្មវិធីតូចធំនានា ឬចង់គាំទ្រនំខ្មែរអាចទំនាក់ទំនងទិញបានពីហាង អេង លាង នំខ្មែរ ធានាថាបានភ្លក់ហើយគឺជក់ចិត្តតែម្តង។ សម្រាប់ការបញ្ជាទិញ៖​ Telegram : 015 300 022 ទូរស័ព្ទ​ : 077 528 822 សម្រាប់មុខនំផ្សេងទៀត៖ https://redbox.menu/engleangdessert

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia