nubia V80 Design ជាស្មាតហ្វូន​ AI ទាន់សម័យតម្លៃក្រោម $150 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ
Hang ChhenglyNOVEMBER 25 2025

ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា – [២៥/១១/២០២៥]

ក្រោយទទួលបានជោគជ័យ និងការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាលើស្មាតហ្វូន Nubia Neo 3 និង​ Nubia A36 A56 ក្នុងពេលបច្ចុប្បន្ននេះក្រុមហ៊ុន Nubia ក៏បានពង្រីកខ្លួនមួយកម្រិតទៀត ដោយក្រុមហ៊ុន nubia មានកិត្តិយសសូមប្រកាសជាផ្លូវការនូវការមកដល់នៃស្មាតហ្វូនស៊េរីថ្មី nubia V80 Design នៅក្នុងទីផ្សារប្រទេសកម្ពុជា។ ស្មាតហ្វូននេះ ត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់អ្នកប្រើប្រាស់សម័យថ្មី ដែលកំពុងស្វែងរកស្មាតហ្វូនមានរូបរាងស្អាតនិងទាន់សម័យ ហើយថែមទាំងមានបច្ចេកវិទ្យា AI ដ៏ឆ្លាតវៃច្រើនបែបទៀតផង។

nubia V80 Design នាំមកនូវបទពិសោធន៍នៃការប្រើប្រាស់ថ្មីទាំងស្រុង ជាមួយអេក្រង់ធំ ល្បឿនលឿន 120Hz, ប៊ូតុង AI ពិសេសនិងកាមេរ៉ាទំហំ 50MP ដ៏ច្បាស់ត្រជាក់ភ្នែក។2.n

-     ការរចនាបថស្អាត និងងាយស្រួលកាន់ក្នុងដៃ

nubia V80 Design ផ្តោតសំខាន់លើអ្នកប្រើប្រាស់ទូទៅត្រូវគ្រប់វ័យ ដោយបានរចនាមកជាមួយ តួខ្លួនរលោង (Unibody) ដែលមានគែមរាងកោងទំនើប កាន់តែមានភាពងាយស្រួលកាន់ និងជាការរចនា យ៉ាងផ្ចិតផ្ចង់ វាផ្តល់នូវអារម្មណ៍ល្អឥតខ្ចោះនៅពេលកាន់ជាប់ក្នុងដៃ។

ហើយភាពទាក់ទាញរបស់វាកាន់តែលេចធ្លោ ជាមួយកម្រាស់ដ៏ស្តើងត្រឹមតែ 7.7mm និងទម្ងន់ស្រាលត្រឹម 191 ក្រាម ធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការយកតាមខ្លួនគ្រប់ទីកន្លែង។ ស្មាតហ្វូននេះមាន ២ ពណ៌ សម្រាប់ជ្រើសរើសគឺ៖ Midnight Black, Peach Fuzz,

 3.n4.n

-     ផ្តល់បទពិសោធន៍ ដ៏អស្ចារ្យជាមួយល្បឿនអេក្រង់ 120Hz:

nubia V80 Design បានបំពាក់មកជាមួយអេក្រង់ធំទំហំ 6.75 អ៊ីញ ដែលមានល្បឿន Refresh Rate 120Hz ដែលជាចំណុចខ្លាំងក្នុងការប្រើប្រាស់បែបការកម្សាន្ដអូសទៅមកច្រើន នៅលើបណ្តាញសង្គម ឬការលេងហ្គេម នឹងមានភាពរលូនបំផុតលើចលនារូបភាព។ អ្វីដែលកាន់តែអស្ចារ្យនោះគឺកម្រិតពន្លឺ 1000nits ដែលវាអនុញ្ញាតឲ្យអ្នកមើលឃើញអេក្រង់បានយ៉ាងច្បាស់ ទោះបីកំពុងស្ថិតនៅក្រោមពន្លឺថ្ងៃខ្លាំងក៏ដោយ។5.n

-     ជំនួយការ AI ឆ្លាតវៃសម័យថ្មី៖

nubia V80 Design បំពាក់មកដោយប៊ូតុង AI ពិសេសថ្មី ដែលយើងអាចកំណត់មុខងារដោយខ្លួនឯងបាន ដូចជា៖

  • ដើម្បីបើក/បិទភ្លើងពិល
  • ដើម្បីបើកកាមេរ៉ា ឬថតសំឡេង
  • ដើម្បីប្រើ AI Memory ក្នុងការកត់ត្រាអ្វីដែលអ្នកកំពុងមើលលើអេក្រង់

លើសពីនេះវាក៏មានមុខងារ AI ឆ្លាតវៃជាច្រើនទៀតដូចជា៖

  • AI Scam Alert: ជួយផ្តល់ដំណឹងនៅពេលមានសារ ឬការខលចូលដែលជាការសង្ស័យជាបោកប្រាស់។
  • AI Social Publisher: ជួយសរសេរ Caption សម្រាប់បង្ហោះលើបណ្តាញសង្គម។
  • AI Sketch & Style Transfer: បំប្លែងរូបថតរបស់អ្នក ឲ្យក្លាយទៅជារូបគំនូរសិល្បៈដ៏ស្រស់ស្អាត។
  • AI Summary & Translator: ជួយសង្ខេបអត្ថបទវែងៗ និងបកប្រែភាសាបានភ្លាមៗ។6.n

     

    -     កាមេរ៉ា AI 50MP សាកសមគ្រប់ស្ថានភាពទីតាំង៖s

    ផ្តិតយករាល់សកម្មភាពដ៏មានន័យជាមួយកាមេរ៉ា AI 50MP ដែលផ្តល់នូវរូបភាពច្បាស់ និងពណ៌ស្រស់ស្អាត ទាំងពេលថ្ងៃ និងពេលយប់។ ហើយក៏មានមកជាមួយមុខងារពិសេសដែលអនុញ្ញាតឲ្យអ្នក ថតវីដេអូដោយប្រើកាមេរ៉ាមុខ និងក្រោយព្រមគ្នាបាន។ ជាងនេះទៅទៀត អ្នកអាចថតរូប Selfie ជាក្រុមបានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើកាយវិការដៃ (Gesture Snap) ឬបញ្ជាដោយសំឡេង (Voice Snap)7.n

    -     សមត្ថភាពខ្លាំង ថ្មធំ ប្រើប្រាស់បានយូរ៖

    nubia V80 Design ដំណើរការដោយបន្ទះឈីប Unisoc T7280 Octa-core 2.2GHz ដ៏មានថាមពល គួបផ្សំជាមួយ RAM ធំរហូតដល់ 20GB (8GB + 12GB Dynamic RAM) ដែលធានាថាគ្រប់កម្មវិធីដំណើរការបានយ៉ាងរលូន។ អស់បារម្ភរឿងអស់ថ្ម ព្រោះវាមានថ្មទំហំធំ 5000mAh អាចប្រើប្រាស់បានពេញមួយថ្ងៃ។

    វាគាំទ្រការសាកថ្មល្បឿនលឿនដល់ 22.5W និងបានបំពាក់បច្ចេកវិទ្យា Bypass Charging សម្រាប់ការលេងហ្គេមដោយមិនធ្វើឲ្យទូរស័ព្ទឡើងកម្ដៅ ស្របពេលសាកបញ្ចូលថ្មបណ្ដើរក៏ដោយ និងមាន AI Night Charging ដែលជាមុខងារជួយការពារថ្មរបស់អ្នកនៅពេលសាកពេញមួយយប់។ ពិសេស វាថែមទាំងអាចសាកថ្មបន្ដ ទៅឲ្យឧបករណ៍ឆ្លាតវៃដទៃផ្សេងទៀត (Reverse Charging) បានទៀតផង។8.n

    លក្ខណៈសម្បត្តិលម្អិតរបស់ nubia V80 Design

    • រាងស្តើងស្អាតស្រួលកាន់​៖ កម្រស់ 7.7mm , ទម្ងន់ 191 ក្រាម
    • អេក្រង់៖ 6.75" HD+, និងល្បឿន 120Hz, កម្រិតពន្លឺ 1000nits
    • ប្រើបន្ទះឈីប៖ Unisoc T7280 Octa-core 2.2GHz
    • RAM/ROM 20GB Dynamic RAM (8+12GB) + 256GB ROM
    • កាមេរ៉ា៖ ក្រោយ 50MP + 2MP | មុខ 16MP
    • ថ្ម៖ 5000mAh (ល្បឿនសាក 22.5W)
    • ប្រព័ន្ធសម្លេង៖ 3D Surround Sound
    • ផ្សេងៗ៖ ស្កេនស្នាមម្រាមដៃចំហៀង, ការពារធូលី និងទឹក IP64,  

     

    Nubia V80 Design មានតម្លៃត្រឹមតែ:

    RAM 8GB ROM 128GB = 569,900

    RAM 8GB ROM 256GB = 651,9009.n

    ព័ត៌មានបន្ថែម:

    ទីតាំងមជ្ឈមណ្ឌលសេវាកម្ម: ផ្ទះលេខ ៤៨-៥០, ផ្លូវ២១៥, សង្កាត់វាលវង្ស, ខណ្ឌ៧មករា, ភ្នំពេញ

    ទំនាក់ទំនងលេខទូរស័ព្ទ: +855 15​ 666​ 826 (Telegram)

    អាសយដ្ឋានអ៊ីមែល: nubiasmartphonecambodia@gmail.com

    សូមតាមដាន ហ្វេសបុកផេក: https://www.facebook.com/NubiaSmartphoneKHOfficial ដើម្បីទទួលពត៌មានថ្មី

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia