nubia Neo 3 ស្មាតហ្វូនលេងហ្គេម​តម្លៃក្រោម​ ២០០ ដុល្លា​រ បំពាក់មកបន្ទះឈីបខ្លាំង​ និងមានថាមពលថ្មធំ
Hang ChhenglySEPTEMBER 29 2025

o:spt="75" o:preferrelative="t" path="m@4@5l@4@11@9@11@9@5xe" filled="f"
stroked="f">

 ភ្នំពេញ, ថ្ងៃទី២៩​ កញ្ញា ២០២៥ – ក្រុមហ៊ុន nubia មានកិត្តិយសសូមប្រកាសពីការមកដល់នៃ nubia Neo 3 ជាស្មាតហ្វូនជំនាន់ទី ៣ ក្នុងស៊េរី Neo ដែលជាស្មាតហ្វូនលេងហ្គេមល្អបំផុតមានបំពាក់នូវបន្ទះឈីបខ្លាំង ជាមួយថ្មទំហំធំ និងមានមកជាមួយ AIFeatures​ យ៉ាងពេញលេញ​ តម្លៃក្រោម 2០០ ដុល្លារ។

nubia Neo 3 ទទួលបានការឌីហ្សាញរចនាបថរូបរាងថ្មីបែប Mecha ដ៏ទំនើប និងទាក់ទាញ ជាមួយនឹងភ្លើង RGB ខ្នងក្រោយដែលអាចផ្លាស់ប្តូរបានដល់ទៅ 5​ ពណ៌ ធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានពិសោធន៍ថ្មីមួយបែបទៀតហើយ ការរចនា 3D ដ៏ស្រស់ស្អាតលើផ្ទៃខាងក្រោយបានជួយបង្កើនភាពលេចធ្លោរបស់ស្មាតហ្វូននេះមួយកម្រិតទៀត។ ស្មាតហ្វូននេះត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីផ្តល់ជូនអ្នកលេងហ្គេមនូវបទពិសោធន៍ដ៏ល្អឥតខ្ចោះក្នុងតម្លៃសមរម្យ។

2.nubia

ដើម្បីផ្តល់នូវការគ្រប់គ្រងហ្គេមអោយកាន់តែល្អឥតខ្ចោះ nubia Neo 3 បានបំពាក់នូវ ប៊ូតុង Shoulder Triggers សម្រាប់ជំនួយការលេងហ្គេម ចំនួន២ នៅផ្នែកចំហៀងដែលអាចកំណត់តាមតម្រូវការរបស់អ្នកប្រើប្រាស់សម្រាប់បញ្ជាបានយ៉ាងរហ័សនិងត្រឹមត្រូវ។ ម៉្យាងទៀត nubia Neo 3 ក៏មានម៉ូទ័រ Z-axis ជួយផ្តល់អារម្មណ៍រំញោចពេលកំពុងលេងហ្គេម ដូចជាការបាញ់ប្រហារ ឬការវាយប្រយុទ្ធគ្នា។ អ្នកអាចបើកមុខងារ Game Space បានយ៉ាងឆាប់រហ័ស គ្រាន់តែចុចប៊ូតុង Triggers ទាំងពីរនេះរួចជាការស្រេច។ 3.nubia 

nubia Neo 3 បំពាក់មកជាមួយអេក្រង់ធំទំហំ 6.8” FHD+ ដែលមានល្បឿន 120Hz និងកម្រិតពន្លឺ 1000 nits ផ្តល់នូវបទពិសោធន៍លេងហ្គេមដ៏រស់រវើក និងរលូនបំផុតដែលមិនធ្លាប់មាន។ ទូរស័ព្ទនេះដំណើរការលើប្រព័ន្ធប្រតិបត្តិការ version Android 15 ដែលរួមមានមុខងារប្លែកៗជាច្រើនដូចជា Live Island 2.0, Z-SmartCast និង Z-Pop

 4.nubia 

ចំពោះសមត្ថភាពវិញ ស្មាតហ្វូននេះត្រូវបានបំពាក់ដោយបន្ទះឈីបហ្គេម UNISOC T8100 2.2GHz 6nm Octa-core, RAM Dynamic 16GB (8+8)GB, និងប្រព័ន្ធបំពងសំឡេង DTS:X Ultra Dual Stereo Speakers វាក៏មានប្រព័ន្ធគ្រប់គ្រងកម្តៅដ៏ល្អ និងមានប្រព័ន្ធការពារធូលី និងជម្រាបទឹកស្របតាមស្តង់ដារ IP54 ផងដែរ។5.nubia

ថ្មប្រើបានយូរ៖ ជាមួយនឹងថាមពលថ្ម 6,000mAh អាច Stand by រហូតដល់ 100 ម៉ោងជាង និងការលេងហ្គេមធ្ងន់ៗបាន 11 ម៉ោង។ លើសពីនេះទៅទៀត បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 33W Fast Charging និងបច្ចេកវិទ្យា Bypass Charge ជាមុខងារសាកថ្មទៅម៉ាស៊ីនផ្ទាល់ដែលធានាលើសុវត្ថិភាពពេលលេងហ្គេម និងជួយអោយអាយុថ្មប្រីបានយូរ។6.nubia

បច្ចេកវិទ្យា AI កម្រិតខ្ពស់ គឺជាចំណុចលេចធ្លោមួយទៀតរបស់ nubia Neo 3

  • AI Game Space 3.0: ធានាបាននូវការលេងហ្គេមដ៏រលូន។
  • AI Trigger: ជួយចាប់យកសកម្មភាពដដែលៗ និងបើកមុខងារជំនួយបានដោយស្វ័យប្រវត្តិ។
  • AI Behavioral Learning: រៀនពីទម្លាប់ប្រើប្រាស់របស់អ្នកលេង ដើម្បីរៀបចំគ្រាប់ចុចហ្គេមដែលស័ក្តិសមបំផុត។

7.nubia 

បន្ថែមពីនេះ AI Photography ក៏ត្រូវបានបំពាក់លើកាមេរ៉ាក្រោយទំហំ 50MP ផងដែរ ដែលរួមមានមុខងារ AI Super Night Shot, AI Snapshot និងមុខងារ AI Magic Photos ដូចជា Magic Editor, Magic Eraser, Portrait Light ជាដើម។ 8.nubia

nubia Neo 3:

- អេក្រង់: 6.8" FHD+ និងល្បឿន 120Hz

- ឈីបខ្លាំង: Unisoc T8100 Octa-core 2.2GHz

- ទំហំផ្ទុក: 16GB Dynamic RAM (8GB+8GB) ROM 128GB

- កាមេរ៉ា: គោលក្រោយ 50MP AI, កាមេរ៉ាមុខ 16MP

- បាស់បំពងសំឡេង: Stereo Dual Speakers ជាមួយប្រព័ន្ធ DTS:X Ultra

- ផ្តល់ភាពងាយស្រួល: ប៊ូតុងចុចសម្រាប់លេងហ្គេម និងប្រព័ន្ធ AI Game Space 3.0

- បច្ចេកវិទ្យាផ្សេងៗ: ប្រព័ន្ធបំភាយកម្តៅ ម៉ូទ័រ Z-axis ផ្តល់អារម្មណ៍រំញោចពេលលេងហ្គេម

- ទំហំថ្មធំ: 6000mAh និងសាកថ្មលឿន 33WFast Charging
- ប្រព័ន្ធការពារ: ធូលី និងជម្រាបទឹកកម្រិត IP54

 

ព័ត៌មានបន្ថែម:

ទីតាំងមជ្ឈមណ្ឌលសេវាកម្ម: ផ្ទះលេខ ៤៨-៥០, ផ្លូវ២១៥, សង្កាត់វាលវង្ស, ខណ្ឌ៧មករា, ភ្នំពេញ

ទំនាក់ទំនងលេខទូរស័ព្ទ: +855 15​ 666​ 826 (Telegram)

អាសយដ្ឋានអ៊ីមែល: nubiasmartphonecambodia@gmail.com

សូមតាមដាន ហ្វេសបុកផេក: https://www.facebook.com/NubiaSmartphoneKHOfficial

ដើម្បីទទួល ពត៌មានថ្មី 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia